សាធារណរដ្ឋកូរ៉េ មានបំណងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ
លោក Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ក្រោយពីរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។
នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ការងារ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, លោក អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថាពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយ...








