រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កងជាង ២ពាន់ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ
លោក្ អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ លោកម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញចូលរួមក្នុងពិធីប្រលែងបង្កង ចំនួន ២,២០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។
សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។
ក្រៅពីបង្កង ខេត្តតាកែវ ក៏ជាខេត្តមួយ ដែលមានភាពល្បីល្បាញខ្លាំង ពងទាកូនស្រែរនោង ...








