ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដានវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះផងដែរ ក៏នឹងមានកម្មវិធី ដូចជា៖ (១) ការប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បករខ្មែរល្បីៗ រួមជាមួយតារាល្បីៗលំដាប់ពិភពលោករបស់Gumball 3000 (២) ព្រឹត្តិការណ៍គៀរករថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និង (៣) ព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល នូវសម្ភារៈផលិតមាតិកាអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) តំណាងដោយ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយិកាប្រចាំប្រទេសផ្នែកទំនាក់ទំនងសាធារណៈ និងចីរភាព។ ពិធីប្រគល់ទទួលនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រី ជាមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. និងតំណាងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ផងដែរ។ ក្នុងឱកាសនោះ លោកប្រតិភូ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (...
បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ភ្នំពេញ:នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ ដោយទទួលការអនុញ្ញាតពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី "ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ" ក្នុងបរិបទវិវាទរដ្ឋប្បវេណី។ ពិធីនេះ មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំកម្ពុជា និងដោយមានការចូលរួមពី ចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស និងសមាជិកក្រុមការងារ TWG សរុបចំនួន ៩០ រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និង JICA និងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប...
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅរាជធានីភ្នំពេញ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីនៅរាជធានីភ្នំពេញ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ សមាជិកនៃ អ.ដ.ក. រួមនឹងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ២ រូប រួមមាន លោកស្រី ប៉ឹង កល្យាណ និងលោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ១ សំណុំរឿង។ សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ចំនួន​ ២៥​ ០០០​ដុល្លារ​អាមេរិក​ តាំងពីឆ្នាំ​ ២០២២​ ហើយ​កន្លង​មក​ គូភាគីបាន​ព្យាយាមរកដំណោះស្រាយ​វិវាទ​នៅស្ថាប័នមួយចំនួនផងដែរ ទើបចុងក្រោយ វិវាទនេះត្រូវបានដាក់មក អ.ដ.ក.​ ដេីម្បីដោះស្រាយ​។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ IMG_6527...
ឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា និងអគ្គរាជទូតជប៉ុន ជួបពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន

ឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា និងអគ្គរាជទូតជប៉ុន ជួបពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាននៃកម្ពុជា បានអនុញ្ញាតជូនលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មថ្មីនៃស្ថានទូត ជប៉ុនប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក គង់ ភោគ បានសម្តែងនូវការអបអរសាទរ និងជូនពរដល់លោក NAGASE Kensuke ក្នងឱកាសដែលលោកទទួលបានការតែងតាំងជាអគ្គរាជទូត និងជាអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ជាការឆ្លើយតប លោក NAGASE Kensuke បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឯកឧត្តមរដ្ឋលេខាធិការក្នុងការចំណាយពេលវេលាទទួលជួបលោក និងការជូនពរដ៏កក់ក្តៅ។ ភាគីទាំងពីរបានពិភាក្សាលើវិស័យកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ដោយ៖ កន ចំណ...
ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលធ្វើឡើងនៅវត្តជម្ពូវ័ន។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេចតែង...
មធ្យោបាយចូលរួមបរិច្ចាគថវិកាទ្រទ្រង់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

មធ្យោបាយចូលរួមបរិច្ចាគថវិកាទ្រទ្រង់ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចធិបតីហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” របស់កម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្តេច ទ្រង់ លោក លោកជំទាវ ឧកញ៉ាលោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា ដែលមានបំណងចូលរួមទ្រទ្រង់មូលនិធិនេះ សូមអញ្ជើញទាក់ទង លោក សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram :012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជ...
អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួ...
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។...