ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យអគ្គទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យអគ្គទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Leslie KIERNAN អគ្គទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក រួមទាំងតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នៅក្នុងជំនួបពិភាក្សានេះ ភាគីសហរដ្ឋអាម៉េរិក បានសំដែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគឺរីករាយក្នុងការបន្តសហការ ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានាតាមវិស័យដែលពាក់ព័ន្ធ។...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួមដោយយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ពោលគឺទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រគម្រោងកិច្ចសហប្រតិ្តបត្តិការតំបន់ត្រីកោណ តែងបង្ហាញក្ដីកង្វល់អំពីបញ្ហាអធិបតេយ្យភាព និងការអភិវឌ្ឍខេត្តទាំង៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឆ្លើយតបទៅនឹងកង្វល់រួមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ពោលគឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ នេះដើម្បីឱ្យបានកាន់តែល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤៕...
អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក

អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំនៃ អ.គ.ល.ក. បានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក ដែលដឹកនាំដោយលោកស្រី ប្រាក់ សុចិន្តា នាយិកាក្រុមហ៊ុន និងសហការី នៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ គោលបំណងនៃជំនួបនេះ គឺដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកអគ្គលេខាធិការ គ.ល.ក. ដែលបានចាត់តំណាងជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចូលរួមនៅក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរួមគ្នា (Joint Venture) រវាងក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាមួយក្រុមហ៊ុន RGB International BHD ដើម្បីពង្រឹងការគ្រប់គ្រងឧបករណ៍និង/ឬកម្មវិធីល្បែងឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។ លោកអគ្គលេខាធិការ បានកត់សម្គាល់ថា ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ ...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធ...
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ ស...
នាវាកងទ័ពជើងទឹកអូស្ត្រាលី ចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតបំពេញទស្សនកិច្ច រយ:ពេលបីថ្ងៃ

នាវាកងទ័ពជើងទឹកអូស្ត្រាលី ចាកចេញពីដែនទឹកកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតបំពេញទស្សនកិច្ច រយ:ពេលបីថ្ងៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤-- នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីចំនួន១គ្រឿង មានឈ្មោះ HMAS PERTH- FFH 157 បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលសំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ក្នុងគោលបំណងទស្សនកិច្ច បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងដំណើរមាតុភូមិនិវត្តន៍របស់នាវាកងទ័ពជើងទឹកអូស្ត្រាលី មានការជូនដំណើរនិវត្តន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។ ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី បានចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលរងខ...
ក្រសួងបរិស្ថាន ចែកដើមឈើ ជាង១លានដើម ជូនប្រជាពលរដ្ឋដាំ ដើម្បីសម្រេចយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០

ក្រសួងបរិស្ថាន ចែកដើមឈើ ជាង១លានដើម ជូនប្រជាពលរដ្ឋដាំ ដើម្បីសម្រេចយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាង ៨,៥លាននាក់ ដែលមានបេះដូងស្អាតចិត្តស្អាត ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទនភាពរបស់កម្ពុជា។ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបើកយុទ្ធនាការ«កម...
លោកឯកអគ្គរាជទូតថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើម ឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ

លោកឯកអគ្គរាជទូតថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើម ឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយសម្ដេចបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចៀសវាងបាននូវជម្លោះរវាងប្រទេស ក៏ដូចជាប្រជាជនភូមិផងរបងជាប់គ្នាគ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា។ នេះបើតាមប្រសាសន៍របស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានថ្លែងប្រាប់សារព័ត៌មានក្រោយជំនួបរវាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងលោក ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។' អ្នកនាំពាក្យ បានបន្តថា សម្ដេចប្រធានរដ្ឋសភាគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការភ្ជាប...
បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»

បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ បាឋកថា នេះក៏មានការអញ្ជើញជាគណៈអធិបតីពីលោកសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាស្ត្រាចារ្យ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២៥០ អង្គ/នាក់៕...
ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ បង្ហាញនូវគោលបំណងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ និងវិនិយោគ រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា

ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ បង្ហាញនូវគោលបំណងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ និងវិនិយោគ រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai - CPIT Shanghai) បានបញ្ជាក់ជូនលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីគោលបំណងពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។ ការលើកឡើងរបស់អគ្គនាយកនៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី។ ក្នុងជំនួបនោះគណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើងអំពីគោលបំណងក្នុងការជួយផ្សព្វផ្សាយនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការគ្រប់គ្រងគម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈក្នុងក...