អយ្យការសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់ ជិតមួយសែនដុល្លារ ដើម្បីចូលមន្ត្រីរាជការ នៅខេត្តព្រៃវែង
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសាកសួរគូរភាគីជាលើកទី២ ក្នុងសំណុំរឿងឆបោកប្រាក់អស់សរុបជិតមួយសែនដុល្លារ ករណីរៀបចំបែបបទចូលជាមន្ត្រីក្នុងជួរនគរបាលជាតិ។
យោងតាមដីកាកោះលើកទី២ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ របស់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ឌុក ឡូរ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង នឹងចូលខ្លួនបំភ្លឺជូនតំណាងអយ្យការនាវេលាព្រឹក។ ចំណែកចុងបណ្តឹងជាប់សង្ស័យជាជនឆបោក មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវចូលខ្លួននាវេលារសៀលថ្ងៃដដែល។...








