រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» កាលពី ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាអនុប្រធាន និងសមាជិក គ.ប.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំលើកដំបូងរបស់ គ.ប.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់ អនុប្រធាន និងសមាជិក គ.ប.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន ព្រមទាំង ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជានៅក្នុងអាណត្តិថ្មីនេះ។
កិច្ចប្រជុំលើកដំបូងនេះ បានផ្តោតសំខាន់លើរបៀបវារៈចំនួន ៣ រួមមាន៖
១) ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ប.ក. ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
២) មតិសំណេះសំណាលនិងការណែនាំខ្លួនដោយសម...








