ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សមត្ថកិច្ចឃាត់ខ្លួនមេតុងទីនអនឡាញដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អឿន មូលីកា

សមត្ថកិច្ចឃាត់ខ្លួនមេតុងទីនអនឡាញដ៏ស្រស់ស្អាតម្នាក់ឈ្មោះ អឿន មូលីកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះឃាត់ខ្លួនមេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកាវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ប្រភព Phnom Penh GRK...
បណ្ឌិត សាបូ អូហ្សាណូ ថ្លែងថា”បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បើកចំហរទីផ្សារការងារសេរីដល់ប្រជាពលរដ្ឋ ដែលជាការបង្កឱកាសបានច្រើនដល់និស្សិតក្រោយបញ្ចប់ការសិក្សា”

បណ្ឌិត សាបូ អូហ្សាណូ ថ្លែងថា”បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បើកចំហរទីផ្សារការងារសេរីដល់ប្រជាពលរដ្ឋ ដែលជាការបង្កឱកាសបានច្រើនដល់និស្សិតក្រោយបញ្ចប់ការសិក្សា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្ដរជាតិបានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ខែធ្នូនេះថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បើកចំហរទីផ្សារការងារសេរីដល់ប្រជាពលរដ្ឋ ដែលជាការបង្កឱកាសបានច្រើនដល់និស្សិតក្រោយបញ្ចប់ការសិក្សា ជាពិសេសសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះជាប់ក្ដីឬធ្លាក់ក្ដី។ លោកបណ្ឌិតបន្តទៀតថា«ខ្ញុំមើលឃើញថានៅកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ទីផ្សារការងារត្រូវបានបើក ចំហរ ដូច្នេះសម្រាប់ប្អូនៗជានិស្សិតសិស្សដែលទើបប្រឡងបាក់ឌុប គឺជាឱកាសទាំងអ្នកជាប់ ទាំងអ្នកធ្លាក់ ដើម្បីបន្ដការសិក្សានៅកម្រិតឧត្តមសិក្សា»។ លើសពីនេះលោកបន្ថែមថា មុខជំនាញមួយចំនួនដែលកំពុងតែមានតម្រូវការខ្លាំងនិងជាឱកាសសម្រាប់សិស្សានុសិស្សជ្រើសរើសសិក្សា ក្រោយប្រឡងបាក់ឌុបនោះ គឺជំនាញក្នុងវិស័យសុខាភិបាល ព្រោះរាជរដ្ឋាភិបាលបានកំណត់ ច្បាស់ថា វិស័យសុខាភិបាល ជាវិស័យមួយដែលមានអាទិភាពផងដែរ។ ជំងឺកូវីដ១៩វិស័យ...
រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា«ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១នៅឆមាសទី១នៃឆ្នាំ២០២២ »

រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា«ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១នៅឆមាសទី១នៃឆ្នាំ២០២២ »

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រសួងមហាផ្ទៃ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២នេះបានមានប្រសាសន៍ក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបញ្ហា ដែលជះឥទ្ធិពលពីវិបត្តិកូវីដ១៩ គួបផ្សំនឹងការប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគ្រោះធម្មជាតិ ដែល បានយារយីនៅគ្រប់ទីកន្លែង ជាពិសេសចំពោះការធ្វើសមាហរណកម្មពលករ ដែលបានត្រឡប់ពីប្រទេស គោលដៅប្រមាណជាង៣០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកចាកចេញពីភូមិស្រុកក្នុងរយៈពេលយូរ ខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពនិងងាយរងគ្រោះ ឱ្យទទួលបានស្ថានភាពល្អប្រសើរ មានការងារមុខរបរ ជាប្រក្រតី និងទទួលបានសេវាសង្គមទាំងឡាយ ។ ក្នុងនោះនៅក្នុងឆមាសទី១ នៃឆ្នា...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី ១៥ ខែធ្នូ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី ១៥ ខែធ្នូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ។ សារលិខិតនោះ មានខ្លឹមសារថា៖ «ខ្ញុំម្ចាស់មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ឧត្តុង្គឧត្តម ប្រទានពរជ័យនិងផ្កាស្រស់ល្អ ១កន្ត្រកធំ អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជ...
ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ

ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បែលហ្ស៊ិក៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួននៃតំបន់អឺរ៉ុបបានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ មតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមាណជាង២០០០នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ពិធីសំណេះសំណាលនេះធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។ តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បែលហ្ស៊ិច: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២២នេះបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករ មកពីបណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការៀបចំដោយមានការស្ម័គ្រចិត្តនិងព្រមព្រៀងដើម្បីជួបគ្នានៅទីនេះ។ ជំនួបនេះមិនមែនជាការទិញទឹកចិត្តឬទិញដូរជួល ឲ្យមកជ...
បញ្ជូនខ្លួនស្រ្តីពាណិជ្ជករម្នាក់ទៅតុលាការចាត់ការតាមច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត ១លានដុល្លារអាមេរិក

បញ្ជូនខ្លួនស្រ្តីពាណិជ្ជករម្នាក់ទៅតុលាការចាត់ការតាមច្បាប់ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយជិត ១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញកាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២ នេះបានបញ្ជូនខ្លួនស្រ្តីពាណិជ្ជករសង្ស័យ ម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយចំនួនជិត១លានដុល្លារអាមេរិកប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងឆ្នាំ ២០២១។ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ លី ឈីវ ហ៊ុយ ភេទ ស្រីអាយុ ២៥ ឆ្នាំមុខរបរពាណិជ្ជករ មានទីលំនៅ ផ្ទះ លេខ ១៧ ផ្លូវលេខ ៤៨៤សង្កាត់ ផ្សារដើម ថ្កូវ ខណ្ឌ ចំការមនរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ លី ឈីវ ហ៊ុយ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូឆ្នាំ ២០២២ តាមដីការរបស់តុលាការ និង ដោយយោងតាមបណ្តឹងរបស់ភាគីដើមបណ្តឹង ឈ្មោះ គឺម រ៉ុ ង ភេទ ស្រី (ម្ចាស់បំណុល) នៅ តាមផ្លូវ ព្រះមុនី វង្ស ស្ថិត ក្នុងស...
ការវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម រដ្ឋមន្រ្តីវប្បធម៌ថា”គឺធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ”

ការវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម រដ្ឋមន្រ្តីវប្បធម៌ថា”គឺធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រសួងវប្បធម៌សម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីវាយកម្ទេចកុដិបុរាណចំនួន០៣នៅវត្តឧណ្ណាលោម ដែលកសាងតាំងពី"ឆ្នាំ១៩៣០" ។ កុដិបុរាណទាំងបី គឺជាសម្បត្តិបេតិកភណ្ឌជាតិនិងធ្លាប់បានចុះបញ្ជីរួចរាល់។ការវាយកម្ទេចនេះធ្វើឡើងដោយខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីក្រសួងឡើយ។
បង្ក្រាបនិងរឹបអូសគ្រឿងញៀនជិត ៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ

បង្ក្រាបនិងរឹបអូសគ្រឿងញៀនជិត ៩០០គីឡូក្រាមនៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសី ហនុ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២២ បានចុះបង្ក្រាប ករណី រក្សាទុក និង ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែង និង រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់៨៨៤គីឡូក្រាម ប្រព្រឹត្ត នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ការបង្ក្រាប និង រឹបអូសបានគ្រឿងញៀនយ៉ាងសន្ឋឹកសន្ធាប់ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តជំនាញបានទទួលពត៌មានពី បណ្តាញ មន្ត្រីកងរាជអាវុធហត្ថថា មានករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយកន្លែង នៅចំណុច បង្រ្កាបខាងលើ ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ និយាយថា៖ បន្ទាប់ ពីប្រតិបត្តិការ បង្ក្រាប នៅទីតាំងសង្ស័ងលួចលាក់គ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបាន ថ្នាំញៀនចំនួ...