ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា

កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: កម្ពុជាសន្តិភាព សូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Minister s’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានដូចជា 1-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, 2-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, 3-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, 4-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ, 5-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, ។ 6-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី, 7-H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, 8-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជ...
រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ: លោកវ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM ) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ AKP...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះផងដែរ មុនឈានដល់កម្មវិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានា...
ប្រធានគណៈកម្មាធិការជាតិ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី

ប្រធានគណៈកម្មាធិការជាតិ «គ.ជ.ក.ប.» បានដឹកនាំគណៈប្រតិភូកម្ពុជាទស្សនកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(នៅទីក្រុងសុីដនី ប្រទេសអូស្ត្រាលី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»កាល ពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២អញ្ជើញដឹកនាំគណៈប្រ តិភូ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប បំពេញទស្សនៈកិច្ចសិក្សានៅគណៈកម្មាធិ ការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្ដាលី( ACCC) នៅទីក្រុងសុីដនី ប្រទេសអូស្រ្ដាលី។ ដំន់រទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកស្រី Gina Cass Gottlieb ប្រធានគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី(ACCC) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ។ គោលដៅសំខាន់គឺ ការសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗ ការកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងការអនុវត្តច្បាប់ស្តីពីកិច្ចក...
សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។ ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱយវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយ សា​លា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។ ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយ យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។ វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្តកណ្តាល កំពង់...
សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញា​តឱ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកស្រី​ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបគណៈប្រតិភូ របស់លោកជំទាវនាឱកាសនេះ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកស្រី​ប្រធានគណៈប្រតិបានចូលរួមអរសារទរ ចំពោះការភិអភិវឌ្ឍឥតឈររបស់កម្ពុជានៅគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណាក្តី។ ឆ្លៀតឱកាសនោះលោកស្រី​ ង្វៀន ធីថាញ់ បានរាយការណ៍ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីវិវឌ្ឍន៍ថ្មីៗនៅប្រទេសវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាព នៃប្រទេសទាំងពីរ វៀ...
មេដឹកនាំចិនអះអាងថា ជានិច្ចកាលកងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក

មេដឹកនាំចិនអះអាងថា ជានិច្ចកាលកងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ក្នុងការអនុវត្តជាយូរអង្វែង កងទ័ពប្រជាជនចិនបានវិវឌ្ឍរីកចម្រើនក្រោមទង់របស់បក្ស បង្កើតបានពីគោលការណ៍កសាង និងគ្រប់គ្រងកងទ័ព បង្កើតយុទ្ធសាស្ត្រ សម្រាប់សង្គ្រាមប្រជាជន និងបណ្តុះនូវប្រពៃណីដ៏រុងរឿង និងឥរិយាបទការងារដ៏ល្អប្រសើរ។ កងទ័ពប្រជាជនចិនបានដើរឆ្ពោះពី ជ័យម្នះទៅកាន់ជ័យជម្នះបង្ហាញពីកម្លាំងដ៏អស្ចារ្យ នៃការដឹកនាំរបស់បក្សកុម្មុយនីស្តតចិន កម្លាំងដ៏អស្ចារ្យនៃឧត្តមគតិ និងជំនឿ កម្លាំងដ៏អស្ចារ្យនៃកំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ថាមពលដ៏អស្ចារ្យនៃស្មារតីប្រយុទ្ធ កម្លាំងដ៏អស្ចារ្យនៃ វិន័យបដិវត្តន៍ និងកម្លាំងដ៏អស្ចារ្យនៃសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។ ប្រវត្តិសាស្ត្របានប្រាប់យើងថា «គណបក្សបញ្ជាកាំភ្លើង» គឺជាការធានាជាមូលដ្ឋានសម្រាប់រក្សាសារជាតិ និងវត្ថុបំណងរបស់កងទ័ពប្រជាជន។ នេះគឺជាការពិតដែលមិនអាចកែប្រែបាន ដែលបក្សរបស់យើងបាន សម្រេចបានក្នុងការតស៊ូប្រយុទ្ធ។ ឧត្តមគតិ និងជំនឿដ៏ខ្ពង់ខ្ពស់ គឺជាកម្ល...
លោក​​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងសហការី​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០របស់កម្ពុជា

លោក​​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងសហការី​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០របស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក​​ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និង​លោកជំទាវ ព្រមទាំងក្រុមគ្រួសារ​​ និងសហការីទាំងអស់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។ លោកឧកញ៉ា ហេង  ឡុង បាន​ចាត់ទុកថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជារបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ...
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានា ធិបតីហ្វីលីពីន ចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានា ធិបតីហ្វីលីពីន ចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជអរ ប្រធានាធិបតីហ្វីលីពីន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ តាមរយៈសាររំលែកទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាងនាមឲ្យរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការរំលែកទុក្ខ និងសមានចិត្តយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ជាពិសេសក្រុមគ្រួសារសព ក្នុងគ្រាដ៏សែនសោកសង្រេងនេះ»។ សម្ដេចបានចាត់ទុកថា នេះគឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់ កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន។ តាមរយៈសារលិខិតនេះសម្ដេចតេជោ ហ៊ុន សែន បានប...
ថ្នាក់ដឹកនាំនៃសារព័ត៌មាន ដេលីខ្មែរ ព្រមទាំងសហការីទាំងអស់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា

ថ្នាក់ដឹកនាំនៃសារព័ត៌មាន ដេលីខ្មែរ ព្រមទាំងសហការីទាំងអស់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃសារព័ត៌មាន ដេលីខ្មែរ ព្រមទាំងសហការីទាំងអស់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ​ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់កម្ពុជា។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជារបបប្រជាធិបតេ យ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី...