សាលាឧទ្ឋរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ
ភ្នំពេញ៖សាលាឧទ្ឋរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២នឹងបើកសវនាការជំនុំជម្រះឡើងវិញលើសំណុំរឿងលួច និងរំលោភលើទំនុកចិត្តពិសេសដោយអភិបាលនៅក្នុងទំនាស់ដ៏រ៉ាំរ៉ៃមានអាយុកាលជិត១០ឆ្នាំ រវាងប្តីប្រពន្ធមួយគូ រស់នៅក្នុងរាជធានីភ្នំពេញ។
យោងតាមដីកាកោះឲ្យចូលរួមសវនាបានឲ្យដឹងថាចៅក្រមសាលាឧទ្ ឋរណ៍ភ្នំពេញ មានលោកចៅក្រម គី ឫទ្ធី នឹងដឹកនាំសវនាការ ដោយមានលោក ភូ ពៅស៊ុន និងលោកសួស សំអាត ជាចៅក្រមប្រឹក្សា រីឯលោកស្រី សា កញ្ញារិទ្ធ ជាព្រះរាជអាជ្ញា ក្នុងសំណុំរឿងបង្វិលឲ្យជំនុំជម្រះឡើងវិញរបស់តុលាការកំពូល លើសាលដីកាផ្តន្ទាទោសស្ត្រីជាប្រពន្ធឲ្យមានទោសពីបទលួច (ប្រាក់របស់ខ្លួនឯង) ដែលបានមកពីអាជីវកម្មបើកផ្សាររួមគ្នាជាមួយប្តី នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សំណុំរឿងក្តី រវាងប្តីប្រពន្ធរៀបការក្នុងឆ្នាំ២០០១នេះ បានកើតឡើងដោយសារភាពរកាំរកួសនៅក្នុងគ្រួសារ បន្ទាប់ពីប្រពន្ធប្តឹងលែងលះប្តី ហើយប្តីប្តឹងឲ្យចាប់ប្រពន្ធដាក់គុក ពីបទលួចប្រាក់...








