លោក ហ៊ុន ម៉ានី ប្រកាសបដិសេធ ចំពោះព័ត៌មាន រឿងរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ
ភ្នំពេញ: លោក ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជន កម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០ ២២នេះ លោក ហ៊ុន ម៉ានី បានសរសេរថា ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អ ហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។
ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស. យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។
បើតាមលោក ហ៊ុន ម៉ានី គឺចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រ...








