ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

លោក​​ឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួម​អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវបាន​​ផ្តល់គោរមងា«អ្នកឧកញ៉ា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងលោកជំទាវ ចេញសារ​​សម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វ ព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងាជា «អ្នកឧកញ៉ា»។ លោកឧកញ៉ាផ្ញើសារ​​ថា « សូមគោរពជូនពរអ្នកឧកញ៉ាទាំងពីរ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់កិច្ចការ។ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា ព្រមទាំងបុត្រ និងចៅៗ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ឆ្នាំង៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល០៣ឆ្នាំតែប៉ុណ្ណោះ ដែលមានការខ្វះខាតហេដ្ឋា រចនាសម្ព័ន្ធទីអារាមជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃនៅទីនេះ ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះគឺជាការរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃបានមួយរយៈពេលធំផងដែរ ជាពិសេសក្នុងវិបត្តិកូវិដ-១៩នេះ។ នៅថ្ងៃនេះ ក្រៅពីការប្រគេនទេវត្ថុដល់ព្រះសង្ឃនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ១២អង្គ និងរៀបចំអាហារមួយពេលសម្រាប់លោ...
អគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត

អគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ក្រោមការណែនាំនិងលើកទឹកចិត្តពី លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការបន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដែលមានមន្ទីរពិសោធន៍ខ្នាតតូច នាថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ពិធីនេះ ក្រោមការសម្របសម្រួលពីលោកប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ លោកប្រធានសាខា ក.ប.ប. ខេត្តកំពត បានដឹកនាំមន្ត្រីរបស់ខ្លួន បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់មន្ត្រី ក្នុងការធ្វើតេស្តិ៍នៅលើឧបករណ៍ថ្មីដែលអាចពិនិត្យរកឃើញនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ក្នុងទិសដៅបន្តត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញហូបចុក ដើម្បីបន្តធានាឱ្យបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងមន្ទីរពិសោធន៍ខ្នាតតូច​ តន់​ ហន់ ស្ថិតក្នុងខេត្តកំពតដោយមានការចូលរួមពីសំណាក...
មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)

មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ ស្ថិតក្នុងអគារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងអ្នកជំនាញការអូស្រ្តាលីបានទទួលជួបជាមួយដើមបណ្តឹងពាក់ព័ន្ធនឹងគ្រោងការណ៍លក់បែបពីរ៉ាមីត​ (Pyramid scheme)។ គោលបំណងនៃជំនួប​គឺដើម្បីសាកសួរប្រមូលព័ត៌មានពីសាក្សី និងបន្តអនុវត្តនីតិវិធីក្នុងការស៊ើបអង្កេតចំពោះករណីដែលអាចជាគ្រោងការណ៍លក់បែបពីរ៉ាមីត​។...
លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ យ៉ាងដូច្នេះថា "ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ"៕​...
លោកឧកញ៉ា ហេង បូរិន៖«គុណភាព​នៃ​ជីវិត​របស់​អ្នក​ទៅ​មុខ​ឬថយក្រោយ​ គឺ​អាស្រ័យ​លេី​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​»

លោកឧកញ៉ា ហេង បូរិន៖«គុណភាព​នៃ​ជីវិត​របស់​អ្នក​ទៅ​មុខ​ឬថយក្រោយ​ គឺ​អាស្រ័យ​លេី​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី បានមានប្រសាសន៍ថា «គុណភាព​នៃ​ជីវិត​របស់​អ្នក​ទៅ​មុខ​ឬថយក្រោយ​ គឺ​អាស្រ័យ​លេី​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​»។ សាររបស់អ្នកជំនួញខាងលើ​នេះ អប់រំថា កុំ​នៅ​ក្បែរៗ​​មិត្តភ័ក្តិ​ដែល​ច្រណែន​ឈ្នានីស​នឹង​អ្នក​  អ្នក​ស្រឡាញ់​និងចាត់​ទុក​គេ​ដូច​ជា​មិត្តភ័ក្ដិ​ ប៉ុន្តែ​គេ​គិត​អ្នក​ដូចជា​សត្រូវ​​ ដូច​ពាក្យ​ចាស់​ថា​សត្រូវ​ងាយ​ទប់ទល់​ តែ​មិត្តភ័ក្ដិ​ផង​ សត្រូវ​​ផង​ ពិបាក​ទប់​ទល់​ បេី​យេីង​មិន​បែងចែក​ឱ្យច្បាស់​លាស់​ ។ ដូច្នេះ​ អ្នក​ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​អ្នក​ គុណភាព​នៃ​ជីវិត​របស់​អ្នក​ទៅ​មុខ​ឬថយក្រោយ​ គឺ​អាស្រ័យ​លេី​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​»។ លោក​​ឧកញ៉ា ហេង បូរិន មុន​នឹងមានថ្ងៃនេះ លោក​ធ្លាប់ជួបរឿងជាច្រើន តាំងពីឆ្នាំ១៩៩០ ជាកុមារភាព...
លោក ឌិត ទីណា  បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក ឌិត ទីណា  បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកោះកុង៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ របស់ លោក ឆេង ឈុន និងជាប្រធានបណ្តុំអាជីវកម្ម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក ឆេង ឈុន បានអនុវត្តការចិញ្ចឹមត្រីក្នុងបែ និងស្រះតាំងពីឆ្នាំ២០០២មក ហើយបច្ចុប្បន្ន លោកទទួលបានការគាំទ្របន្ថែមពីកម្មវិធីASPIRE បានធ្វើឲ្យអាជីវកម្មរបស់គាត់កាន់តែរីកចម្រើនបន្ថែមទៀត។ លោក​​រដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ លោក ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវការទីផ្សារបានច្បាស់លាស់ និងទទួលបានជោគ​ជ័យលើទីផ្សារ។ ជាមួយគ្នានេះ លោក​​ សុំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឱ្យបានកាន់តែច្រើនថែមទៀត ហើយរដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅខេត្តព្រះសីហនុមកបំប៉ននៅកសិដ្ឋាននេះ ព្រមទាំងណែនាំមន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ តាមរបាយការណ៍របស់ លោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ លោកក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងព...
អ្នករកស៊ីនិងមន្ត្រីគយបង្ហើបថា ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក!

អ្នករកស៊ីនិងមន្ត្រីគយបង្ហើបថា ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ:មន្ត្រីគយនៅខេត្តព្រះសីហនុនិងអ្នករកស៊ីដឹ កជញ្ជូនទំនិញលើកឡើងថា ចាប់តាំងពីលោក សំ សុវណ្ណារិទ្ធ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ ជំនួសលោក ទុំ ណូ កាល់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គឺលោក សំ សុវណ្ណារិទ្ធ មិនបានចាត់វិធានការទប់ស្កាត់ករណីរបស់លោក ណុប សំអាន ប្រ ធានការិយាល័ យគយច្រកកំពង់ផែទំបន់រលក នោះទេ។ មន្ត្រីដែលនោះបាននិយាយថា  ហេតុនេះហើយទើបលោក ណុប សំអាន នៅតែបន្តបើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកកំពង់ផែទំបន់រលក យ៉ាងពេញបន្ទុកដូចមុនដដែល។ លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ ព្រោះដឹងថា លោក ណុប សំអាន មានខ្នងបង្អែកក្រាស់ឃ្មឹកនៅក្នុងអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។ មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា ឈ្មួញធំៗជាច្រើននាក់រួមទាំងឈ្មួញឈ្មោះ វិចិត្រ ផងដែរ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន  លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ រៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. មតិស្វាគមន៍របស់ឯកឧត្ដមប្រតិភូ ២. ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល ៣. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ៤. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង និងប្រធាននាយកដ្ឋាន ៥. មតិបូកសរុបរបស់ឯកឧត្ដមប្រតិភូ ៦. បញ្ហាផ្សេងៗ    ...