ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជួបពិភាក្សាជាមួយនិងតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ជួបពិភាក្សាជាមួយនិងតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២រៀបចំកិច្ចពិភាក្សាការងារក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ជាមួយតំណាងសមាគមពាណិជ្ជកម្មខេត្តហ៊ឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃកិច្ចពិភាក្សានេះមានដូចខាងក្រោម៖ ១. រៀបចំចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា ២. ពិនិត្យមើលលទ្ធភាពនៃការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗ រវាងខេត្តហ៊ឺណាន និងប្រទេសកម្ពុជា ៣. រៀបចំនាំយក និងស្វែងរកអ្នកវិនិយោគពីខេត្តហ៊ឺណានមកវិនិយោគនៅកម្ពុជា ៤. ពិនិត្យមើល និងកែតម្រូវខ្លឹមសារ MOU រវាងមន្ទីរពាណិជ្ជកម្មខេត្តហ៊ឺណាន និងក្រសួងពាណិជ្ជកម្មកម្ពុជា ៥. រៀបចំគណៈប្រតិភូពីខេត្តហ៊ឺណានមកចុះ MOU ជាមួយឯកឧត្តមរដ្ឋមន្រ្តីនៅក្រសួងពាណ...
លោក​ កាង ជីវ៉ុន តំណាងក្រុមហ៊ុន Unicity បដិសេធថា បុគ្គលដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងសារព័ត៌មាននោះគឺ «មិនមែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» គឺជាអ្នកចែកចាយឯករាជ្យ(BA)

លោក​ កាង ជីវ៉ុន តំណាងក្រុមហ៊ុន Unicity បដិសេធថា បុគ្គលដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងសារព័ត៌មាននោះគឺ «មិនមែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» គឺជាអ្នកចែកចាយឯករាជ្យ(BA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រោយពីសារព័ត៌មានដេលីខ្មែរ បាន​ចុះផ្សាយ​ករណីអ្នកលក់​ផលិតផល​(យូនីស៊ីធី)នៅ​តាមបណ្តាខេត្តបាន​​តវ៉ាស្វែងរកយុត្តិធម៌​ពាក់ព័ន្ធការលក់ផលិតផល ​unicity ហើយត្រូវ​​ចាញ់​បោកអ្នកតំណាង​​ចែកចាយ unicity ប៉ុន្តែ​​ថ្មីៗនេះ​ខាងតំណាងក្រុមហ៊ុនបានចេញមុខបដិសេធថា ពួកគាត់ទាំងអស់​ដែលជនរងគ្រោះ​បាន​លើក​ឡើង​ក្នុងការផ្សាយរបស់សារព័ត៌មាននោះគឺ «មិន មែនជាបុគ្គលិកក្រុមហ៊ុន unicityនោះទេ» តាមពិតជាអ្នកចែកចាយឯករាជ្យ​​ដែលហៅថា (BA)ហើយពួកគេត្រូវទទួលខុសត្រួវ ចំពោះទង្វើរបស់ខ្លួន​។​​ ចំពោះករណីនេះ លោក​ កាង ជីវ៉ុន ជាអ្នកតំណាងអោយក្រុមហ៊ុម យូនីស៊ីធី (ខេមបូឌា)អិលធីឌី ដែលមានអាស័យដ្ខាននៅ អាគារ View Park លេខ ៥៨៦ ជាន់ទី២ (៣HIJK) ផ្លូវស៊ីធីសេនធ័រ (១៦៩) កែងផ្លូវសេនត្រន់ផាក(៥៦៦)ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបានបញ្ចាក់​ក្នុងលិខិត​ដែលមានខ្លឹមសារដួចខាងក្រោម​៖...
ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ខេត្ត

ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ប៉ៃលិន)៖លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅ​ព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ ពិធីនេះមានការចូលរួមពីប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរពាណិជ្ជកម្មបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី ភី ខេមបូឌាចំកាត់ តំណាងក្រុមហ៊ុនឆាយណា ជិនវ័រយានអ៊ីមផតអិចផតតំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្មជាច្រើនរូប។ នៅក្នុងឱកាសនោះ លោក​រដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិនដែ...
ច្រកទ្វារដាក់ដាំកំពុងតែមានសកម្មភាពនៃ​​ការដឹកជញ្ជូនឈើល្មើសច្បាប់ពីស្រុកកោះញែកទៅប្រទេសវៀតណាម

ច្រកទ្វារដាក់ដាំកំពុងតែមានសកម្មភាពនៃ​​ការដឹកជញ្ជូនឈើល្មើសច្បាប់ពីស្រុកកោះញែកទៅប្រទេសវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖មួយរយៈពេលកន្លងមកថ្មីៗនេះប្រជាពលរដ្ឋ​និងមន្រ្តីមួយចំនួន​នៅខេត្ត​រតនគីរីបាន​និយាយថា ក្រុមឈ្មួញធំៗនៅតែធ្វើសកម្មភាពបំផ្លិចបំផ្លា​ញធនធានធម្មជាតិនិង​គៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់អារពុះជ្រៀកឈើសុក្រំឃ្លុំនិងឈើឈ្លិចឃ្លុំដែលមានមុខកាត់ធំៗរួចធ្វើសកម្មភាពដឹកចេញតាមរថយន្តឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន។ សេចក្តីរាយការណ៍ខាងលើ​បង្ហើបថា គេមិនដែលឃើញអស់លោក មន្ត្រីជំនាញឬអាជ្ញាធរមាន សមត្ថកិច្ច ក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ។ ព័ត៌មានពីស្រុកកោះញែកខេត្ដមណ្ឌលគិរីបានឱ្យដឹងថា មានបុគ្គលពីរនាក់១. ឈ្មោះ រិទ្ធ និង ២.ឈ្មោះភារម្យនិងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាមរត់ការអស់ រយ:ពេលជាងកន្លះខែមកហើយជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពីស្រុកកោះញ៉ែកតាមរថយន្តបែនធំៗតាមច្រកទ្វាដាក់ដាំឆ...
មន្រ្តី ក.ប.ប. បន្តពង្រឹងការងារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

មន្រ្តី ក.ប.ប. បន្តពង្រឹងការងារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប.ខេត្តស្ទឹងត្រែង ខេត្តតាកែវនិងខេត្តស្វាយរៀងបានធ្វើការដកហូតពីតាមបណ្តាផ្ទះលក់ទំនិញនិងទីផ្សារក្នុងបេសកកម្មត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ និងកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព។...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirkនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យសកលវិទ្យាធិការ នៃសកលវិទ្យាល័យ Krirkនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះបានអនុញាតិឱ្យសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougseសកលវិទ្យាធិការនៃសកលវិទ្យាល័យ Krirk និងជាសមាជិកក្រុមប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក​ សាស្ត្រាចារ្យបណ្ឌិត Krasae Chanawougseបានគោរពជម្រាបជូនសម្ដេចតេជោថា លោក​ បានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានគោលបំណង៣ ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយ ដែលមជ្ឈមណ្ឌលនេះ មកដល់ពេលនេះ បានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ។ ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះ មានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ពេល និងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃ និងទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីន...
រថយន្តវ៉េអងខ្នាតយក្ស១គ្រឿងលួចដឹកឈេីខុសច្បាប់ សមត្ថកិច្ចចាប់រយះពេលត្រឹម២ម៉ោង ដោះលែងវិញ

រថយន្តវ៉េអងខ្នាតយក្ស១គ្រឿងលួចដឹកឈេីខុសច្បាប់ សមត្ថកិច្ចចាប់រយះពេលត្រឹម២ម៉ោង ដោះលែងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តរតន:គិរី៖សេចក្តីរាយការណ៍ព័ត៌មានពីខេត្ត​រតនគីរីកាលពីថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០២​២នេះបាន​ឲ្យដឹងថា មានរថយន្តវេអងលួចបង្កប់ដឹកផលអនុផលព្រៃឈេីមួយគ្រឿងចេញពី ចំណុចមាត់ទន្លេ ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលតាឡាត់កំពងដ៏ខ្សាច់ថ្មីស្ថិតក្នុងស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ សេចក្តីរាយការណ៍បាន​លើក​ឡើងថា ចំពោះ​ទីតាំងដែលក្រុមឈ្មួញតែងតែធ្វេីសកម្មភាពដឹកជញ្ជូនជាញឹកញាប់រហូតមកដល់ព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ2022 ត្រូវបានកងកម្លាំងចំរុះខេត្តរតន:គិរីស្ទាក់ចាប់បាននៅចំណុចវាលឆ្កែហត់ស្ថិតក្នុងស្រុក កូន មុំ ខេត្ត រតនគិរី នឹងធ្វេីកាឆែកឆេនឹងអូសរថយន្តខាងលេីមករក្សាទុកនៅ ខ័ណរដ្ឋបាលព្រែឈេីខេត្ត រតន:គិរីដេីម្បីចាតការបន្តនិតិវិធី។ បុន្តែអ្វីដែលគួរអោយហួសចិត្តនោះ គឺ ក្រោយកាបញ្ជូនរថយន្តខាងលេីមកមេព្រៃត្រឹមតែ រយះពេលពីទៅបីម៉ោង ប៉ុណ្ណោះ​ ត្រូវបានដោះលែងវិញ ដោយមហាជនបានដាក់ការសង្ស័យថាមានកាអន្តរាគមន៍ពីបុគ្គលមានអំណាចបញ្ហាខាងនេះ។ សារព័ត៍មាន ដ...
លោក តាន់ ផាន់ណារ៉ា ប្ដេជ្ញាទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូលពីប្រទេសជិតខាង​​

លោក តាន់ ផាន់ណារ៉ា ប្ដេជ្ញាទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូលពីប្រទេសជិតខាង​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិ​បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី១៩ខែកក្ដដានេះ​បាន​អះអាងក្នុងសន្នីសិទកាសែតថា​​ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្ដេជ្ញាក្នុងការទប់ស្កាត់នូវរាល់បទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់ និងការនាំចូល ខណៈដែលនៅកម្ពុជាការចិញ្ចឹមជ្រូក។ លោក​បាន​ថ្លែងទៀតថា​​ ជាពិសេសការចិញ្ចឹមលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់​សម្គាល់ ជាការបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃមុខរបរប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី សម្ដេចតែងបានក្រើនរំលឹកឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធជំរុញទាំងផ្នែកបច្ចេកទេស និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ លោក​បាន​បន្ថែមថា​ រាជរដ្ឋាភិបាល​នឹង​ជំរុញលើកកម្ពស់ដល់សេដ្ឋកិច្ចជីវភាពរស់នៅឱ្យកាន់​ត...
ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​

ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ការនាំចេញអង្ករនៅឆមាសទី១​ ឆ្នាំ២០២២ មានកំណើនជាង​ ១៦% បានបរិមាណសរុបចំនួន ៣២៧​ ២០០​ តោន គិតជាទឹកប្រាក់ជាង ១៩៨​ លានដុល្លារសហរដ្ឋអាមេរិក​។ សម្រាប់ឆមាសទី១​ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% ដែលមានកំណើនចំនួន ១៧.៤៤ % បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប​ចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស​ បានចំនួន​ ២៤​ ០៤៦ តោន ឬស្មើ...
ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU

ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រុមហ៊ុន ទឹកត្រី ង៉ូវហេង របស់ លោកឧកញ៉ា ចាន់ ស៊ីថា កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលកញ្ចប់វិនិយោគ VCIS ដែលរៀបចំដោយ MAFF, UNIDO ជំនួយដោយ EU នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ពិធីនេះ ឮក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ាថ្លែងថាសូមថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមការងារ ក្រសួងកសិកម្ម និងបុគ្គលិក UNIDO ដែលបានជួយ SMEs អស់ពីកម្លាំងកាយ និងចិត្តដែលមិនអាចកាត់ថ្លៃបាន។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសារទរដល់សហគ្រាសជលផលចំនួន១៧ ដែលត្រូវបានអនុម័តដោយគណៈ កម្មការវិនិយោគ ក្នុងការទទួលការគាំទ្របច្ចេកទេស និងកញ្ចប់គាំទ្រវិនិយោគសម្ភារៈបរិក្ខារ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្ម និងការអនុវត្តគោលការណ៍អនាម័យល្អ ផលិតកម្មល្អ តាមរយះការផ្តល់សិទ្ធិប្រើប្រាស់ និមិត្តសញ្ញាគុណភាពកម្ពុជា Cambodia Quality Seal (CQS)។...