ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី330នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 408 នាក់និងស្លាប់ 01នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី330នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 408 នាក់និងស្លាប់ 01នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី330នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 408 នាក់និងស្លាប់ 01នាក់ ករណីឆ្លងសហគមន៍ 317 នាក់ អ្នកដំណើរពីបរទេស 13 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប = 132,402 នាក់អ្នកជាសះស្បើយ= 126,439 នាក់ អ្នកស្លាប់ =3 ,041 នាក់។
បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន

បទវិភាគ៖ការទាមទារលក្ខណៈ២ ចំណុចគ្មានកងទ័ពនិងអព្យាក្រិតរបស់លោក Putinគឺជាចំណុចខ្ទាស់ដែលពិភពលោកគិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyyបាននិយាយថា ការចរចាដោយផ្ទាល់ជាមួយលោកPutinគឺជាច្រកតែមួយគត់ដើម្បីបញ្ចប់សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនតែលោក Putinនៅតែទទួលទាមទារលក្ខណៈ២ចំណុចធំៗដែលពិភពលោកពិសេសគឺលោកខាងលិច និងអង្គការអូតង់ គិតមិនយល់ក្នុងការបញ្ចប់វិបត្តិអ៊ុយក្រែន ។ លោក Zelenskyyបាននិយាយក្នុងសារផ្ញើជូនលោក Putin ថា ខ្ញុំមិនចេះខាំទេ ។ តើអ្នកខ្លាចអី?ខណៈដែលអាមេរិក និងចក្រភពអង់គ្លេសបានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីលើក្រុមមេដឹកនាំធុរកិច្ចធំៗរបស់រុស្ស៊ី ។ លក្ខខណ្ឌ ២ ទី១ "ប្រទេសគ្មានយោធា" និងទី២ "ប្រទេសអព្យាក្រឹត"--ជារឿង២ដែលលោកប្រធានាធិបតី Putin ចង់បានពីអ៊ុយក្រែន។ ប៉ុន្តែតើប្រទេសគ្មានយោធាជាអ្វី? ហើយអ្វីទៅជាប្រទេស អព្យាក្រឹត? ប្រទេសគ្មានយោធា គឺជាប្រទេសដែលគ្មានកងកម្លាំងប្រដាប់អាវុធ។ នេះមានន័យថាប្រទេសទាំងនេះត្រូវទទួលខុសត្រូវលើកិច្ចការពារខ្លួនឯង ហើយប្រតិបត្តិការដោយគ្មានទាំងកងកម្លាំងប្រដាប់អាវុធណា...
តម្លៃភាគហ៊ុនអាស៊ីធ្លាក់ចុះក្រោយការវាយប្រហារមកលើរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែន

តម្លៃភាគហ៊ុនអាស៊ីធ្លាក់ចុះក្រោយការវាយប្រហារមកលើរោងចក្រថាមពល នុយក្លេអ៊ែរអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាស៊ី៖តម្លៃភាគហ៊ុនបានដាំក្បាលចុះនៅអាស៊ីក្រោយអគ្គិភ័យឆាបឆេះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ។ ភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចំនួន ២,៥ភាគរយ ហើយភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចំនួន ២,៦ភាគរយ ។ ចំណែកឯតម្លៃប្រេងសាំងវិញបានហក់ឡើងខ្ពស់នៅអាស៊ីនៅព្រឹកមិញនេះក្នុងនោះតម្លៃប្រេងឆៅលើ ១១២ដុល្លារ ក្នុង១បារ៉ែល ។ អគ្គិភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនបានឆាបឆេះឡើង ក្រោយទាហានរុស្ស៊ីផ្លោងគ្រាប់កាំភ្លើងធំ ។ ការព្រួយបារម្ភរបស់ក្រុមវិនិយោគិនមួយចំនួន លែងមាន ក្រោយក្រុមមន្រ្តីនិយាយថា សុវត្ថិភាពរោងចក្រ រក្សាបានវិញហើយ ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)បាននិយាយថាពួកគេបាននិយាយជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ហើយពួកគេទទួលបានព័ត៌មានថា ឧបករណ៍សំខាន់នៅក្នុងរោងចក្រដំណើរការធម្មតាទេ ។ ការផ្លោងគ្រាប់កាំភ្លើងធំនេះបានធ្វើឲ្យមានការថ្កោលទោស...
មន្រ្តីសក្កិ៤កន្លះម្នាក់​​ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍បំភ្លឺករណីដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ

មន្រ្តីសក្កិ៤កន្លះម្នាក់​​ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍បំភ្លឺករណីដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖មន្រ្តីសក្កិ៤កន្លះម្នាក់បម្រើការងារនៅអង្គភាពកងពលធំលេខ២កងទ័ពជើង​គោកនៃកងយោធពលខេមភូមិន្ទ លោកវរសេនីយ៍ទោ ហួន ស៊ីហា បានចេញលិខិតបំភ្លឺមកការិយាល័យសារព័ត៌មានដេលីខ្មែរកាលពីថ្ងៃពុធទី២ ខែមិនាឆ្នាំ២០២២ ដោយឲ្យជំនួយការមេធាវីម្នាក់យកឯកសារមកដាក់ផ្ទាល់ ដើម្បីសុំការឆ្លើយបំភ្លឺដែលរងការ​​ចោទ​ថាដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តីកងយោធពលខេមរភូមិន្ទ»។ លិខិតបំភ្លឺរបស់ លោក ហួន សីហា បានបញ្ជាក់ថា« ក្នុងការផ្សាយរបស់សារព័ត៌មាន​ដេលីខ្មែរកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅនេះមានខ្លឹមសារថា« មន្រ្តីសក្កិ៤កន្លះម្នាក់ក្លែងបន្លំសក្តិជាឧត្តមសេនីយ៍ដើរឆបោកលុយពលរដ្ឋជាថ្នូរបានចូលក្របខណ្ឌជាមន្រ្តី​កងយោធពលខេមរភូមិន្ទករណីនេះខ្ញុំបាទសូមអះអាងថា ពុំមែនជាការពិតឡើយ »។ នៅក្នុងលិខិតបន្ថែមថា«ម្យាងវិញទៀត បើពិតជាមានជនរងគ្រោះដែលទទួលរងភាពអយុត្តិធម៌ ដូចអ្វីដែលបានចុះផ្សាយ ពីថ្ងៃទី២៨ខែកុម្ភៈពិតប្រាកកដមែន ខ្ញុំបាទសូមឲ្យជនរងគ្រោះ ដាក់ពា...
ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ជនភៀសខ្លួនអ៊ុយក្រែនធ្វើដំណើរមកដល់ហុងគ្រីខណៈUNHCRរាយការណ័ថាជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ជនភៀសខ្លួនបានជួបជុំគ្នានៅស្ថានីយ៍រថភ្លើង Zahonyក្នុងប្រទេសហុងគ្រីជិតព្រំដែន​អ៊ុយក្រែននាថ្ងៃព្រហស្បតិ៍នេះស្របពេលដែលសង្រ្គាមអូសបន្លាយពេល ១សប្តាហ៍មកហើយ ក្រោយការឈ្លានពានរបស់រុស្ស៊ី ។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន APក្រោយធ្វើដំណើររយៈពេល ២៤ម៉ោង លោក អាដាម និយាយថា លោកធូរចិត្តច្រើន និងរំភើងសប្បាយរីករាល ដោយសារតែលោកដឹងថា លោកនឹងមានសុវត្ថិភាពនៅទីនេះ ។ គួរឲ្យដឹងថាភាគច្រើននៃជនភៀសខ្លួនបានរត់ភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញទៅភាគខាងលិចប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រីម៉ុលដូវ៉ា រ៉ូម៉ានីនិងស្លូវ៉ាគី។ វីដេអូដែលថតបានឃើញប្រជាពលរដ្ឋជាច្រើនស្ថិតនៅកន្លែងរងចំានៅស្ថានីយ៍រថភ្លើងទីក្រុង Kharkivកំពុងតម្រង់ជួរឡើងជិះរថភ្លើងទៅកាន់ទីក្រុងUzhgorodនៅភាគខាងលិចប្រទេសអ៊ុយក្រែនដោយមានកូនតូចនិងសត្វចិញ្ចឹម ខណៈពួកគេភៀសខ្លួនចេញពីការវាយប្រហារទៅលើទីក្រុងមួយនេះ ។ ស្របពេលនោះដែរទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)បាននិយ...
រដ្ឋមន្ត្រីក្រសួងការងារ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូប ពិតជាធ្វើឲ្យវិស័យនេះមាននិរន្តរភាពបន្តរីកចម្រើនទៅមុខទៀត

រដ្ឋមន្ត្រីក្រសួងការងារ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើងនិងកាបូប ពិតជាធ្វើឲ្យវិស័យនេះមាននិរន្តរភាពបន្តរីកចម្រើនទៅមុខទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាពដែលតម្រូវឲ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។ លោក​​បណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ដូច្នេះ នាឱកាសដែល អនុញ្ញាតឲ្យលោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដឹកនាំសមាជិករបស់សមាគមចូលជួបពិភាក្សាការងារមួយចំនួនក៏ដូចជាទទួលបានការណែនាំខ្លះៗ ពីឯកឧត្តម...
លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

លោកBidenអះអាងថាលោកPutinមិនអាចបំបែកអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គិតថាគាត់អាចបំបែកសហរដ្ឋអាមេរិកពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែគាត់គិតខុសហើយ ។ លោកនិយាយថា សហរដ្ឋអាមេរិកមានជំហរប្តេជ្ញាចំពោះប្រជាជនអ៊ុយក្រែន និងចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី ។ លោក Putin បានធ្វើនូវអ្វីដែលគាត់សម្រេចចិត្តធ្វើព្រោះគាត់គិតថាលោកអាចបំបែកអង្គការអូតង់បំបែកអឺរ៉ុបនិងបំបែកសហរដ្ឋអាមេរិកជាពិសេសបន្ទាប់ពីការបះបោរនៅវិមានកាពីតូលកាលពីថ្ងៃទី ៦ ខែមករា។ លោក Bidenបន្តថា យើងនឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលថា គ្មាននរណាម្នាក់អាចបំបែកប្រទេសមួយនេះបានទេ ។ រដ្ឋបាលលោក Bidenបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសបេឡារុស្ស រួមទាំងពង្រីកការគ្រប់គ្រងការនាំចេញដែលផ្តោតលើវិស័យចម្រាញ់ប្រេងរបស់រុស្ស៊ីនិងអង្គភាពដែលគាំទ្រដល់យោធារុស្ស៊ី និងបេឡារុ...
ទាហានរុស្ស៊ី៤៩៨នាក់ស្លាប់ និង១.៥៩៧នាក់ផ្សេងទៀតរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

ទាហានរុស្ស៊ី៤៩៨នាក់ស្លាប់ និង១.៥៩៧នាក់ផ្សេងទៀតរងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ទាហានរបស់ខ្លួន ៤៩៨នាក់បានបាត់បង់អាយុជីវិត ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយទាហាន ១.៥៩៧នាក់ផ្សេងទៀត រងរបួសចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការសឹករបស់ទីក្រុង Moscow នៅទីនោះ ។ នេះគឺជាលើកដំបូងហើយដែលក្រុង Moscow បានប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់របស់ខ្លួន ។ រុស្ស៊ីបាននិយាយផងដែរថាទាហានអ៊ុយក្រែននិងអ្នកជាតិនិយមជាង២.៧៨០ នាក់ បានស្លាប់និងជាង ៣.៧០០នាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែចំនួនគ្រោះថ្នាក់នេះ មិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់បាននោះទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីខាងភាគីអ៊ុយក្រែននោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមអាជ្ញាធរអ៊ុយក្រែនអះអាងថាជនស៊ីវិលជាង ២ពាន់នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសង្រ្គាមរបស់ខ្លួនទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍២៤ខែកុម្ភៈកន្លងទៅខណៈដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមា...
កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន

កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន "កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថារដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕"...
ក្រុមហ៊ុនវិនិយោគកាន់តែច្រើនចាប់ផ្តើមដកខ្លួនចេញពីប្រទេសរុស្ស៊ីស្របពេលមានវិបត្តិនៅអ៊ុយក្រែន

ក្រុមហ៊ុនវិនិយោគកាន់តែច្រើនចាប់ផ្តើមដកខ្លួនចេញពីប្រទេសរុស្ស៊ីស្របពេលមានវិបត្តិនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖កាលពីរយៈពេល៣០ឆ្នាំមុនពេលដែលរបបកុំម្មុយនីស្តដួលរលំទៅនៅសហភាពសូវៀតក្រុមហ៊ុនលោកខាងលិចប្រជ្រៀតគ្នាទៅមុនគេ ដើម្បីឆ្លងកាត់ទ្វារពាណិជ្ជកម្ម ។ ការមកដល់របស់ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន Coca-Colaនិងក្រុមហ៊ុន McDonald's ជានិមិត្តសញ្ញានៃការចាប់ផ្តើមយុគសម័យថ្មី បន្ទាប់មកក៏មានការមកដល់របស់ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនជីករ៉ែ ក្រុមហ៊ុនមេធាវីនិងក្រុមហ៊ុនប្រឹក្សាហើយរុស្ស៊ីបានក្លាយជាអ្នកប្រើប្រាស់ខ្លាំងជាងគេសម្រាប់ខោខា វប៊យម៉ាក Leviនិងទំនិញប្រណីត។ បច្ចុប្បន្នស្របពេលមានការឈ្លានពានដោយយោធារបស់ប្រធានាធិបតី Putin នៅអ៊ុយក្រែនក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុន Apple, Jaguar Land Rover, H&M និងក្រុមហ៊ុន Burberry បានប្រកាសថា ពួកគេនឹងផ្អាកសង្វាក់ប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ។ ពេលដែលជម្លោះផ្ទុះឡើងនៅអ៊ុយក្រែនក្រុមហ៊ុនថាមពលBPបានរងសំពាធបន្ទាន់ ។ក្រុមហ៊ុនមួយនេះគ្រប់គ្រងភាគហ៊ុនធំនៅក្រុមហ៊ុនថាមពលខ្នាតយក្ស...