លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូលថែមទៀត”
ភ្នំពេញ:លោកឧកញ៉ា តែ តាំងប៉ បានចេញលិខិតឆ្លើយតបទៅគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រឿងវិវាទដីធ្លីនៅឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុជាមួយ លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្រ។
លោកឧកញ៉ា ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា"លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះលោកអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្របានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលារទៀតផង។
លោកឧកញ៉ាបន្តទៀតថា" រឿងនេះលោកមានវិវាទដីធ្លីជាមួយនឹងលោក អ៊ុក សីហា មេបញ្ជាអង្គភាពកងទ័ពជើងទឹករាម និងប្រពន្ធឈ្មោះ ដាញ់ ផល្លីហើយរឿងនេះបានឡើងដល់សាលាដំបូងខេត្តព្រះសីហនុ, សាលាឧទ្ធរណ៍ និងឡើងដល់តុលាការកំពូលក៏តុលាការកាត់ឲ្យឧកញ៉ា តែ តាំងប៉ ឈ្នះក្តីដដែល"។
បើតាមលិខិតបំភ្លឺរបស់ឧកញ៉ា តែ តាំងប៉ បានសរសេរថា ថ្មីៗនេះឈ្មោះ ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុ...








