លោកឧកញ៉ា ឡូវ ហ៊ឹង គោរពផ្ញើសារជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ
(ភ្នំពេញ)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានគោរពផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឧកញ៉ា និងលោកជំទាវ គោរពផ្ញើសារថា យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចវិបុលសេនាភក្តី សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរី...








