សម្ដេចតេជោរំលឹកថា «មិត្តចិនបានជួយកម្ពុជាតាំងពីមិនទាន់បង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ២០០៣»
ខេត្តក្រចេះ៖ នៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងប្រជាពលរដ្ឋខ្មែររាប់រាយនាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំលឹកថាមិត្តចិនបានជួយកសាង ប្រទេសកម្ពុជាជារៀងរហូតទោះបីកម្ពុជាមិនទាន់បង្កើតរដ្ឋាភិបាលថ្មីកាលពីបោះឆ្នោតឆ្នាំ២០០៣។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា នៅឆ្នាំ២០០៣បោះឆ្នោតរួចមកបានជាប់គាំងខាងនយោបាយ ដោយសារតែការពហិកានៃបណ្ដាគណបក្សនយោបាយខ្លះ បានបង្កើតឲ្យមានការអូសបន្លាយប្រមាណជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន។
សម្ដេចតេជោ បានរៀបរាប់ថា ការបោះឆ្នោតឆ្នាំ២០០៣គណបក្សប្រជាជនកម្ពុជាមានត្រឹម៧៣កៅអីប៉ុណ្ណោះ ប៉ុន្ដែប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់កម្ពុជាឲ្យបង្កើតរដ្ឋាភិបាលមា...








