លោក ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត
ភ្នំពេញ៖ លោក ឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេតនិងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
លោកឧកញ៉ា ហេង ឡុង បានផ្ញើសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយពិធីនេះធ្វើឡើងនៅក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ខែធ្នូនេះ។
ការជ្រើសតាំងនេះធ្វើឡើង ក្នុងលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានសម្រេចជា ឯកច្ឆ័ន្ទគាំទ្រ សម្ដេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្រ្តីនិងជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។
លោក ឧកញ៉ា ហេង ឡុង បានផ្ញើសារថា សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស័្មគ្រ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉...








