នាយប៉ុស្តិ៍ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា វាយបុរសពីរនាក់ឲ្យរបួស ប៉ុន្តែរួចខ្លួនទោសព្រហ្មទណ្ទ ព្រះសីហនុ នាយប៉ុស្តិ៍ឃុំអូរបាក់រទេះ ស្រុកកំពង់
ព្រះសីហនុ៖ នាយប៉ុស្តិ៍ឃុំអូរបាក់រទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ កាលពីពេលថ្មីៗ កន្លងមកនេះ បានរងការចោទប្រកាន់ថា ប្រព្រឹត្តិអំពើហិង្សាលើប្រជាពលរដ្ឋពីរនាក់ រស់នៅក្នុងមូលដ្ឋាន ដោយបណ្តាលឲ្យមានរបួសយ៉ាងដំណំ ប៉ុន្តែរួចខ្លួនពីទោសព្រហ្មទណ្ទ។
តាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ទង្វើប្រើអំពើហិង្សាលើប្រជាពលរដ្ឋពីរនាក់នេះ កើតហេតុឡើង នាវេលាម៉ោងជាង១២យប់ ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២១ បង្កឡើងដោយលោក អៀត វិរ: មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបាក់រទេះ គឺវាយដំបុតសពីរនាក់ មានឈ្មោះ សន ស៊ុម និងឈ្មោះ សៀង សុខគា រស់នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋ ដែលដឹងទង្វើហិង្សារបស់លោកមេប៉ុស្តិ៍ ឃុំអូរបាក់រទេះ មកលើប្រជាពលរដ្ឋស្លូតត្រង់ ពីសំណាក់លោកមេប៉ុស្តិ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿលើមន្ត្រីនគរបាលយុត្តិធម៌ ព្រោះមន្ត្រីនគរបាល ត្រូវមានតួនាទីការពារប្រជាពលរដ្ឋ តែបែរជាលោកមេប៉ុស្តិ៍ ឈ្មោះ អៀត វីរៈ ធ្វើបា...








