ឯកអគ្គរាជទូតកម្ពុជាជួបពិភាក្សានិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ស្តីពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ប្រទេសជប៉ុន៖ ឯកអគ្គរាជទូតកម្ពុជា លោក អ៊ឹង រចនា និងសហការី បានជួបពិភាក្សាជាមួយនិង លោក FURUKAWA Yoshihisa រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ស្តីពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពជា-ជប៉ុន) ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយនេះបើយោងតាមខ្លឹមសាររួមបន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅប្រទេសជប៉ុនកាលពីថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០២១នេះ ។
ឯកអគ្គរាជទូតកម្ពុជា ថ្លែងបញ្ជាក់ថា« យើងខ្ញុំអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងយុត្តិធម៌ជប៉ុន តាមរយៈអង្គការ JICA ដែល បាន បញ្ចូនអ្នកជំនាញ និងផ្តល់ជំនួយផ្នែកច្បាប់ដល់កម្ពុជា និងការបើកទទួលពលករជំនាញ ខ្មែរមកធ្វើការនៅប្រទេសជប៉ុន តាមរយៈការចុះអនុស្សារណៈសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាជាមួយក្រសួងយុត្តិធម៌, ក្រសួងការបរទេស, ក្រសួងសុខា ភិបាល ការងារ និងសុខមាលភាព និងទីភ្នាក់ងារជាតិប៉ូលីសជប៉ុននៅក្នុងឆ្...








