ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីប្រទេសបា រាំង របស់ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះ មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើក ទី៤១ របស់អង្គការ យូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីនក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយព្រះរាជជោគ ជ័យ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញា ញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៧០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ៧៦,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៧,៨៥% ៕...
អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្ រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។ មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 60 (PCR) នាក់ទៀត ជាសះស្បើយ 65 នាក់ និងស្លាប់ 05 នាក់ (03 នាក់ មិនបានចាក់វ៉ាក់សាំង)។ ករណីឆ្លងសហគមន៍ 53 នាក់ អ្នកដំណើរពីបរទេស 07 នាក់ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 119,481 នាក់ អ្នកជាសះស្បើយ= 115,862 នាក់ ហើយអ្នកស្លាប់= 2,86 1 នាក់។
ក្រុមហ៊ុនចំនួន១៤ ត្រូវបាន​​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

ក្រុមហ៊ុនចំនួន១៤ ត្រូវបាន​​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ ២- EM AUTOMOBILE CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។ ៣-SCHNEITEC WESTERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ម...
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​​អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​​អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(តាកែវ)៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំ​ភ្លេច​បាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពី​ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ បាន​ដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។ នៅលើវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នា លាតសន្ធឹងយ៉ាងល្វឹងល្វើយ ដែលជាការបង្ហាញឱ្យឃើញនូវទិ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR ), ជាសះស្បើយ ៦៧នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR ), ជាសះស្បើយ ៦៧នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR ), អ្នកជាសះស្បើយចំនួន ៦៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង) ។
រោងចក្រផលិតចំណីសត្វទាំងពីររបស់លោកឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី នឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមមានទឹកប្រាក់​​ប្រមាណ​ ៦៣ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ

រោងចក្រផលិតចំណីសត្វទាំងពីររបស់លោកឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី នឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមមានទឹកប្រាក់​​ប្រមាណ​ ៦៣ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តព្រះសីហនុ​៖ ក្រុមហ៊ុន អឹមភិក អេស៊ីអឹមស៊ី ខេមបូឌា(M’s Pig ACMC Cambodia)បានប្រារព្វ ធ្វើពិធី បញ្ចុះ បឋមសីលា សាងសង់រោងចក្រ ផលិត ចំណី សត្វ ថ្មីមួយទៀត ដែលមាន កម្លាំង ផលិត ៣០តោនក្នុង មួយម៉ោង បើគឹតជា មធ្យម ១៨.០០០តោនក្នុងមួយខែ។ ពិធី បញ្ចុះ បឋមសីលា សាងសង់ រោងចក្រថ្មីធ្វើ​ឡើងនាព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ លោក​ បណ្ឌិត ម៉ុង ឫទ្ធី  និងលោកជំទាវ ព្រមទាំងសហការីរបស់​ក្រុមហ៊ុន​និង​ដៃគូរផ្សេងៗទៀត​​។ រោងចក្រថ្មីនេះនឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ដោយរោងចក្របច្ចុប្បន្ន បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១ លានដុល្លារ សហរដ្ឋអាមេរិក រោចក្រកថ្មី នឹងសាងសង់ រួចរាល់ នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ រោងចក្រទាំងពីរនឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ក្រោមការដឹកនាំរបស់ សម្តេ...
មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២

មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៦៥០ គីឡូក្រាមបានក្នុងខេត្តចំនួន ០២កាលពី​​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវរកនូវទំនិញដែលមិនមានភាពប្រក្រតីចរាចរលក់នៅលើទីផ្សារ ដើម្បីធានាទប់ស្កាត់ទាន់ពេលវេលាជូនប្រជាពលរដ្ឋ រហូតឈានដល់ការរកឃើញនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៦៥៣.៨៧ គីឡូក្រាមដែលដាក់ និងរៀបចរាចរលក់នៅលើទីផ្សារដែលស្ថិតក្នុងស្រុកត្រាំកក់នៃខេត្តតាកែវ និងស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំ។ រាល់ទំនិញទាំងអស់ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតទាន់ពេលវេលាទុកជាវត្ថុតាងដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ និងធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងផងដែរ។...