អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មសហការ អង្គការ GIZ រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខាក.ប.ប. ទាំង ២៥ រាជធានី-ខេត្ត ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនេះ នឹងត្រូវធ្វើឡើងបន្តបន្ទាប់ចំនួន ៨វគ្គ ដោយនឹងត្រូវបណ្តុះបណ្តាលជូនមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ទទួលបានមូលដ្ឋាននៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ ។
ដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ ប...







