ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក

គណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  (ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយគណបក្សកុម្មនិស្តចិនធ្វើជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក ត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈជាការសន្ទនាគ្នាប្រកបដោយមិត្តភាព និងស៊ីជម្រៅ ដែលផ្តោតលើប្រធានបទ «ធ្វើការដើម្បីសុខុមាលភាពប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ»។ តាមរយៈការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍន៍មនុស្សជាតិ នាពេលអនាគត កិច្ចប្រជុំកំពូលនឹងចូលរួមចំណែកជាគតិបណ្ឌិត និងកម្លាំងដល់គណបក្សនយោបាយ និងស្ថាប័ននានាក្នុងការកសាងពិភពលោក ដែលប្រជាជនប្រកបដោយសុខុមាលភាព និងធានាការអភិវឌ្ឍរួមគ្នានៃប្រទេសទាំងអស់។ ក្នុងកំលុងពេលនៃកិច្ចប្រជុំកំពូលនេះ គេ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក នៅរាត្រីថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Xi Jinping អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំតំណាងគណបក្សនយោបាយជាច្រើនទៀត។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ អំពាវនាវ អោយប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី២

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ អំពាវនាវ អោយប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី២ តាមទីតាំងទាំង ៥ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដូចខាងក្រោម៖
វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិនចំនួន ១លានដូសថ្មីទៀត ត្រូវបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។ ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីណូហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។ ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន...
មេបក្សយុវជនកម្ពុជា ប្រតិកម្មថា យើងជាខ្មែរមិនអនុញ្ញាតឲ្យសៀមលួចចម្លងប្រាសាទអង្គរជាទ្រព្យសម្បត្តិដូនតាឡើយ

មេបក្សយុវជនកម្ពុជា ប្រតិកម្មថា យើងជាខ្មែរមិនអនុញ្ញាតឲ្យសៀមលួចចម្លងប្រាសាទអង្គរជាទ្រព្យសម្បត្តិដូនតាឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រោយលេចលឺព័ត៌មានតាមបណ្ដាញសង្គមជាបន្តបន្ទាប់ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ ថា"សៀមមិនចោលមាយាទអាក្រក់យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផង ពីព្រោះថា ពិភ​ពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃ សៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ អ្នកលួចមិនបានទេក្នុងសម័យនេះពីព្រោះខ្មែរមិនទាន់អស់អ្នកស្នេហាជាតិនៅឡើយទេ"។ លោក ពេជ្រ ស្រស់ បញ្ជាក់ថា"កាលពីឆ្នាំជាង 2000 សៀមខ្ទិចស្...
ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរថ្ងៃឯករាជ្យរបស់អាមេរិក

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរថ្ងៃឯករាជ្យរបស់អាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យជូននូវសារលិខិតមួយច្បាប់ទៅកាន់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីសម្តែងទឹកព្រះទ័យអបអរសាទរថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកលើកទី២៤៥ឆ្នាំ។ ក្នុងព្រះរាជសារនេះក្រៅតែពីការសម្តែងទឹកព្រះទ័យអបអរសាទរហើយនោះ ព្រះមហាក្សត្រខ្មែរក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹងបន្ថែមទៀត។ ព្រះមហាក្សត្រខ្មែរ បានគូសរំលេចក្នុងព្រះរាជសារនោះថា «ខ្ញុំសង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ»។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជូនពរឱ្យលោក ចូ បៃដិន មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងសូមភាពរុងរឿងប...
លោក បៃដិន អបអរការប្រយុទ្ធរបស់អាមេរិកប្រឆាំងជម្ងឺកូវីដ១៩ ដោយព្រមានថា វាមិនទាន់ចប់ទេ

លោក បៃដិន អបអរការប្រយុទ្ធរបស់អាមេរិកប្រឆាំងជម្ងឺកូវីដ១៩ ដោយព្រមានថា វាមិនទាន់ចប់ទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។ បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ សម្រាប់ការអាំងសាច់ ដើម្បីអបអរថ្ងៃសម្រាកចុងសប្ដាហ៍។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ប្រាប់អ្នកចូលរួមទាំងនោះថា ស្របពេលដែលពួកគេធ្វើការអបអរសាទរ ចំពោះភាពឯករាជ្យជាតិពីអង់គ្លេស ដែលទទួលបានកាលពីជាង ២សតវត្សកន្លងទៅនោះ ពួកគេក៏កំពុងតែអបអរសាទរ ចំពោះភាពឯករាជ្យនៅជិតពួកគេ ពីការរាតត្បាតជម្ងឺផងដែរ។ លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពី២៤៥ឆ្នាំមុន យើងបានប្រកាសភាព...
ខេត្តព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែកនៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីសម្រេច ស្តីពីការបញ្ចប់ ជា “តំបន់លឿង” ចំពោះភូមិសាស្ត្រមួយផ្នែក នៃក្រុងព្រះសីហនុ និងភូមិសាស្ត្រមួយផ្នែក នៃស្រុកព្រៃនប់ និងការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក សយ សុភាព អ្នកកាសែតកម្ពុជា​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំ

លោក សយ សុភាព អ្នកកាសែតកម្ពុជា​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សសកច សម្រេចបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសរើសតាំង លោក សយ សុភាព អ្នកកាសែតកំពុងតែឥទ្ធិពលនៅកម្ពុជា​​ និងជាអគ្គនាយក​មជ្ឈមណ្ឌលសារព័ត៌មាន ​ដើមអម្ពិល បាន​​ជាប់​​ជាសហប្រធាន​​សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំនិង លោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន អណត្តិ៥ឆ្នាំ។ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំការសម្រួលបទបញ្ជាផ្ទៃក្នុង របស់​សសកច។ អង្គប្រជុំ ដែលមានសមាជិកគណៈកម្មាធិការនាយក៥រូប (អវត្តមានភាគីកម្ពុជា២រូប និងភាគីចិន២រូប) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កែប្រែលក្ខន្តិកៈ។ បន្ទាប់ពីការប្រែរួច សមាជិកគណៈកម្មាធិការនាយក បានបោះឆ្នោត ជ្រើសរើសតាំងលោក សយ សុភាព ជា សហប្រធានភាគីកម្ពុជា និងលោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន មានអណត្តិរយៈពេល៥ឆ្នាំដូចគ្នា ចាប់ពីពេលនេះតទៅ។ លោក សយ សុភាព ក្នុងនាមសហប្រធានភាគីកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 896 នាក់ទៀត ជាសះស្បើយ 646 នាក់ និងស្លាប់ 28 នាក់ ករណីឆ្លងសហគមន៍ 686 នាក់ អ្នកដំណើរពីបរទេស 210 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 55,187 នាក់ អ្នកជាសះស្បើយ= 47,386 នាក់ អ្នកស្លាប់= 748 នាក់។​