ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលទីតាំងសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលទីតាំងសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង បរិវេណ សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ នៅបរិវេណវត្តកោះជុំ ក្រុងស្វាយរៀងខេត្តស្វាយរៀងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។ អភិបាលខេត្តស្វាយរៀង​បានចុះពិនិត្យមើល សំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកព្រមទាំង របង ប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។​ ក្រៅពីនេះ ពិនិត្យសំណង់ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិនិត្យ​ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនបងប្អូនប្រជាពលរដ្ឋដែលជាអំណោយក្នុងគម្រោងអភិវ...
នៅយប់ថ្ងៃទី២៨នេះកម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

នៅយប់ថ្ងៃទី២៨នេះកម្ពុជាបានទទួលជំនួយ វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន៤០ម៉ឺនដូសពីមិត្តចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាល ចិន ចំនួន ៤០ម៉ឺនដូសថែមទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយមិត្តចិនដែលបានដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណ...
អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកជំងឺកូវីដម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារកូវីដ-19 នៅខេត្តត្បូងឃ្មុំ ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រៀបចំផែនការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រៀបចំផែនការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្តតំណាងលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០ ២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ កិច្ចប្រជុំបានពិភាក្សាលើគោលការណ៍នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយគោលបំណង រៀបចំការយកវត្ថុវភាគសំណាករហ័សនៅដើមទីចំពោះអ្នកធ្វើដំណើរចូលមកខេត្ត តាម បណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយជ្រំ និងផ្លូវជាតិលេខ១៣ នៅស្រុករមាសហែក ។ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការគ្រប់គ្រងអ្នកទើបមកដល់មូលដ្ឋានរបស់ខ្លួន ដោយពិនិត្យឯកសារពាក់ព័ន្ធចាំបាច់មួយចំនួន បើស្នាក់នៅរយ:ពេលខ្លីត្រូវធ្វើតេស្តរហ័ស បើស្នាក់នៅយូរ ត្រូវឲ្យធ្វើចត្តាឡីស័...
សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

សម្តេចតេជោ បញ្ជាឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅតំបន់ក្រហម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាតករដ្ឋមន្រ្តីនៃកម្ពុជា នៅយ ប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាឱ្យ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅក្នុងតំបន់ក្រហម ។ តាមរយៈសារជាសំឡេង ជាង៤ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជន មកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។...
សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

សម្តេចក្រឡាហោម ដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀត៕...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ៥៨០នាក់ទៀត និងជាសះស្បើយ ១៧៧នាក់ ហើយករណីឆ្លងសហគមន៍ ៥៧៩ នាក់និង អ្នកដំណើរពីបរទេស ០១ នាក់។ ភ្នំពេញ (337) ព្រះសីហនុ (91) បន្ទាយមានជ័យ (91) កណ្ដាល (51) កំពង់ធំ (2) ព្រៃវែង (2) ស្វាយរៀង (1) ត្បូងឃ្មុំ (1) កែប (1) កំពង់ឆ្នាំ (1) កំពង់ស្ពឺ (1) គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= ១០៥៥៥ នាក់ - អ្នកជាសះស្បើយ= ៣៥៧៧ នាក់ - អ្នកកំពុងព្យាបាល= ៦៨៩២ នាក់ - អ្នកស្លាប់= ៧៩ នាក់...
ប្អូនស្រីសម្តេចតេជោ  និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ប្អូនស្រីសម្តេចតេជោ និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន ស៊ីណាត និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩នៅថ្ងៃទី២៦ខែមេសានេះ។ លោកជំទាវ  ហ៊ុន ស៊ីណាត មានប្រសាសន៍ថា"ថ្ងៃនេះ ខ្ញុំ និងលោកជំទាវឧកញ៉ា សេង វួចលាង ចេញដំណើរយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានពីរកន្លែង គឺខណ្ឌ៧មករានិងខណ្ឌទួលគោក"។ អំណោយទាំងពីរខណ្ឌដូចគ្នារួមមាន៖ អង្ករ ចំនួន ១តោន  ត្រីខចំនួន ៦០០កំប៉ុង ទឹកត្រី ១០០ដប ទឹកស៊ីអ៉ីវ ១០០ដប មីកំប៉ុង ចំនួន 600កំប៉ុង ។ចែកជូនក្នុងមួយខណ្ឌ50គ្រួសារ។ សូមជូនពរដល់លោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលឈរការពារនិងព្យាបាលប្រជាជនក្នុងកាលៈ ទេសៈ កូវិដនេះសូមមា...
លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

លោក សយ សុភាព ថា”ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកតាមដាននយោបាយនិងភូមិសាស្ត្រនយោបាយអន្តរជាតិ បានមានប្រសាសន៍ថា"ប្រសិនអាស៊ានយករូបមន្តត្រ័យការ កម្ពុជានិងដើរតួសំខាន់លើបញ្ហាវិបត្តិភូមា" លោក សយសុភាព ថា កម្ពុជាបានស្នើរូបមន្តត្រ័យការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេសុី នាទីក្រុងហ្សាការតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រសិនបើសេណារីយោនេះត្រូវបានអាស៊ានទទួលយក ប្រទេស កម្ពុជានឹង ក្លាយជាតួអង្គសំខាន់មួយរបស់អាស៊ានដើរតួនាទីគន្លឹះ សម្រាប់ស្វែងរកដំណោះស្រាយ ជំលោះដ៏ស្មុគស្មាញនៅប្រទេសភូមា។ លោកពន្យល់ថា រូបមន្តត្រ័យការរបស់អាស៊ានដែលធ្លាប់មានកន្លងមកគឺ«រដ្ឋមន្ត្រីការបរទេសនៃអតីតប្រធានអាស៊ានប្តូរវេន រដ្ឋមន្ត្រីការបរទេសជាប្រធានអាស៊ានបច្ចុប្បន្ន និង រដ្ឋមន្រ្តីការបរទេសអនាគតប្រធានអាស៊ានបន្ទាប់»។ កម្ពុជាបានធ្លាប់ជួបរូបមន្តនេះកាលពីឆ្នាំ១៩៩៧ក្រោយពីកងទ័ពស្មោះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិនាយ...