ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​២០២១​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណជន​ជ្រាប​ថា ករណី​បុគ្គលិក​ទាំង​៣៣​នាក់​នេះ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្ន​នេះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ជា​បុគ្គលិក​កាស៊ីណូ ទាំង​៣​នាក់​នេះ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត​។ រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង​ទីតាំង​ខាងលើ​គិត​ចាប់ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដានសុខភាព។ បើសិន​ជាមាន​អាការៈ​ខុស​ប្រក្រតី​ដូចជា ក្ដៅខ្លួន​,​ក្អក​,​កណ្ដាស់​,​ឈឺបំពង់ក​,​ពិបាក​ដកដង្ហើម សូម​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម ន...
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីណែនាំស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។...
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹង

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព័ត៌មានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣០ ខែមេសា១្នាំ២០២១។
លោក សយ  សុភាព ថា “អាមេរិកដូរសន្លឹកបៀរ (យុទ្ធវិធី)តែរក្សាយុទ្ធសាស្ត្រ!”

លោក សយ សុភាព ថា “អាមេរិកដូរសន្លឹកបៀរ (យុទ្ធវិធី)តែរក្សាយុទ្ធសាស្ត្រ!”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហមដែលធ្លាប់គាំទ្រដោយចិនបានដូរយុទ្ធវិធីដោយពួកអ្នកដឹកនាំវាលពិឃាដនេះក្នុងបំណងដើម្បីបង្កើតរដ្ឋាភិបាលត្រីភាគី(ខែមិថុនា ឆ្នាំ១៩៨២)គឺពួកគេឱ្យមេឃាតក ប៉ុល ពត នួន ជា អៀងសារី ចូលនិវត្តន៏ដោយទុកឱ្យ ខៀវ សំផន ស៊ុន សេន ដើរតួជំនួស។ អតីតគណបក្សសង្គ្រោះជាតិ(សមរស្សុី៥០ភាគរយ សិទ្ធិមនុស្ស៤០ ភាគរយ និង ក្រុមឈាមថ្មី១០ភាគរយ) ដែលរួមបង្កើតដោយអាមេរិកនៅហ្វីលីពិនហើយក៏ត្រូវរលាយនៅខែវិច្ឆិកា ឆ្នាំ២០១៧(មិនអាចរស់ឡើងវិញទេ)។ ដើម្បីចូលរួមជីវភាពនយោបាយវិញ ពួកគេដូរយុទ្ធវិធីដូចខ្មែរក្រហមដែរ។ ដាក់សម រស្សុី អេង ឆៃអៀង មួរ សុខ ហួរនិង ហូរ វ៉ាន់ឱ្យចូលនិវត្តន៏ឬនៅក្រៅឆាកនយោបាយដោយ យក កឹម សុខា មកដើរតួជំនួសវិញ។ រូបភាពនេះបើតាមអ្នកវិភាគអាចចេញរូបរៀងច្បាស់នៅចុងឆ្នាំ២០២២ដើម្បីប្រកួតការបោះឆ្នោតជាតិ២០២៣។ ខ្មែរអាចរកការរួបរួមឃើញតាមរបៀប«ប្រជាធិបតេយ្យបែបខ្មែរ សិទ្ធិមនុស្សបែបខ្មែរ សិទ្ធិបញ្ជេញមតិបែបខ្មែរ»។ ១៧ ...
លោក សយ សុភាព សង្ឃឹមថា”អ្នកនយោបាយនិយមអាមេរិកនឹងមិនចាញ់បោកអាមេរិកដូច សម័យ លន់ ណល់”!

លោក សយ សុភាព សង្ឃឹមថា”អ្នកនយោបាយនិយមអាមេរិកនឹងមិនចាញ់បោកអាមេរិកដូច សម័យ លន់ ណល់”!

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព  អ្នកកាសែតខ្មែរ និងជាអ្នកស្រាវជ្រាវភូមិ សាស្ត្រនយោបាយសង្ឃឹមថា"អ្នកនយោបាយនិយមអាមេរិកនឹងមិនចាញ់បោកអាមេរិកដូច សម័យ លន់ ណល់!" លោកបានរំលឹកទៀតថា"ខ្ញុំជាអ្នកកាសែតក៏ដូចជាកូនខ្មែរជំនាន់ក្រោយ និង ម៉្យាងទៀតបន្ទាប់ពីសិក្សាស្រាវជ្រាវនូវរឿងរ៉ាវ ក្នុងប្រវត្តិ សាស្ត្រនិង ការប្រកួតប្រជែងនយោបាយរបស់មហាអំណាចពិភពលោកនិងតំបន់ ខ្ញុំបាមសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះចាញ់កល្បិច និង មនោគមន៏វិជ្ជាបរទេសជាពិសេស«អាមេរិក»តែម្តង"។ លោកបានរៀបរាប់ថា"ដូច្នេះខ្ញុំដឹងថាអ្នកនយោបាយខ្មែរដែលអាមេរិកនិយម មេត្តាពិចារណាហើយកុំស្លុងនឹងពាក្យបោកប្រាស់ «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិបញ្ជេញមតិ..»ឱ្យសោះ តែសុំពិចារណានូវពាក្យ« ខ្មែររួបរួមខ្មែរឈ្នះគឺឈ្នះអ្វីៗទាំងអស់ហើយខ្មែនឹងអាចនិយាយរកគ្នាបាន»។ លើសពីនេះ លោក សយ សុភាព សង្ឃឹមថា រៀមច្បងដែលនឹងមានលទ្ធភាពចូលរួមកសាងជីវភាពនយោបាយឡើងវិញនឹងយល់ច្បាស់ជាមិនខាន។ ឃើញហើយកន្លងទៅដោយសារបរទេ...
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀតបានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀតបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្...
១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស

១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
  ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។ ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋចាកចេញពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្ត និងជម្លៀសទៅកាន់ទីជនបទ ដោយបង្ខំឱ្យធ្វើការជាទម្ងន់ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ និងគ្មានពេលសម្រាក។ សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ សូម្បីតែការស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌ មួយកំប្លេគត់។ ក្រៅពីបង្ខំឱ្យពលរដ្ឋធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះក៏ប...
លោក គង់ សុភ័ណ្ឌ បញ្ជាឲ្យបិទធ្វើចរាចរ១០០% ចំពោះក្រុងតាខ្មៅ និងមិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះឡើយ

លោក គង់ សុភ័ណ្ឌ បញ្ជាឲ្យបិទធ្វើចរាចរ១០០% ចំពោះក្រុងតាខ្មៅ និងមិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញបទបញ្ជាឲ្យសមត្ថកិច្ច និងគណៈបញ្ជាការឯកភាព ក្រុងតាខ្មៅទាំងអស់ ត្រូវធ្វើការបិទចរាចរ១០០% ចំពោះការធ្វើដំណើរនៅក្រុងតាខ្មៅ និងមិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ ជាដាច់ខាត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោក គង់ សុភ័ណ្ឌ ចេញបទបញ្ជាបែបនេះ ក្រោយពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក គង់ សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «អភិបាលក្រុ ងតាខ្មៅ ស្នងកា មេរាជអាវុធហត្ថ មេយោធាខេត្ត និងមន្ដ្រីចុះនៅតាមសង្កាត់ នៃក្រុងតាខ្មៅទាំងអស់ គណៈអភិបាលខេត្ត ទាំងមូល គណៈអភិបាលក្រុងទាំងមូលចល័តមើលគ្រប់ផ្លូវទាំងអស់ ដោយបិទ១០០ភាគរយ មិនអនុញ្ញាតឲ្យបើកទេ លើកលែងតែលក់សាំង ឬអ្វីដែលចាំបាច់បំផុត។ តែលក់...
ចាប់វាយខ្នោះអនុប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ

ចាប់វាយខ្នោះអនុប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ ជូនអ្នកជួលបន្ទប់របស់គាត់ជាច្រើននាក់។ ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវី ដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងរហូតមានការឡាយរតាមហ្វេសបុកទៀតនោះ លោក ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះបុរស៣នាក់នេះ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅយ៉ាង...
រដ្ឋមន្ត្រីក្រសួងការងារអញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល​

រដ្ឋមន្ត្រីក្រសួងការងារអញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាល ថ្ងៃទី១២​ ខែមេសាឆ្នាំ២០២១ញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ ​ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ បានដាក់ចេញ​ ដេីម្បីគ្រប់គ្រងផល ប៉ះពាល់ពី​ជំងឺកូវីដ-១៩ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺនេះ​ និងការបិទខ្ទប់ទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។  ...