នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអ៊ែល ប្រកាសអំពីជ័យជំនះ ក្នុងការបោះឆ្នោតសកល
អន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា លោក បេចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃអង្គារ បានប្រកាសអំពីជ័យជំនះ នៅក្នុងការបោះឆ្នោត លើកទី៤ នៅក្នុងរយៈពេល០២ឆ្នាំ។
ការប្រកាសបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទ ដែលបានផ្សព្វផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ចំនួន៣របស់ប្រទេសអ៊ីស្រាអ៊ែល ដែលបានបង្ហាញ មិនទាន់មានអ្នកឈ្នះភ្លាមៗ នៅក្នុងការបោះឆ្នោត ស្របពេលដែលនយោបាយ នៅតែបន្តជាប់គាំងនៅឡើយ ។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ជ័យជំនះដ៏ធំធេងមួយ ដល់បក្សប្រកាន់ស្តាំនិយម និងបក្ស Likud ស្ថិតក្រោមការដឹកនាំរបស់ខ្ញុំ” ។
លោកបានថ្លែងថា គណបក្ស Likud ដែលជាបក្សស្តាំនិយមរបស់គាត់ គឺ “យូរមកហើយ” ដែលជាបក្សធំបំផុតនៅក្នុងប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពី ការបោះឆ្នោតអះអាងអំពីការឈ្នះប្រមាណ៣១អសនៈនោះ ។
លោក ណេតាន់យ៉ាហ៊ូ បានឲ...








