ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ លួចឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ បានឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ហើយបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការឯកភាពពីថ្នាក់ដឹកនាំ បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃរួច មានលទ្ធផលអវិជ្ជមាន លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ចាត់មន្រ្តីការិយាល័យជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី៕...
ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ពលរដ្ឋខែ្មរចំនួន ១៤ រូប បាន​វិល​​ត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ​​​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយសារ​​មានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤ រូប ដែលនឹងត្រូវធ្វើដំណើរត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា វិញតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ 8M 401។ ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង ១០:០០នាទីព្រឹក មកដល់រាជធានីភ្នំពេញវេលាម៉ោង ១២:៣០ នាទី នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ ។ នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ នឹងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា ផងដែរ ។ ប្រភព: ស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា...
សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាករណីសិក្សា ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ដីសមូហភាពរបស់ជនជាតិដើមភាគតិច ។នៅព្រឹកថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២១នេះ ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូប៕...
កម្ពុជា នឹងមានវិទ្យាស្ថានបច្ចេកវិទ្យាពីរួមគ្នាសម្រាប់បណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេស សាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក

កម្ពុជា នឹងមានវិទ្យាស្ថានបច្ចេកវិទ្យាពីរួមគ្នាសម្រាប់បណ្ដុះបណ្ដាលនិស្សិតខ្មែរលើជំនាញបច្ចេកទេស សាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្ដល់កិត្តិយសជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា បង្កើតថ្នាលបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ដោយកន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ចង់ឃើញកូនខ្មែរយើងជំ...
ក្រសួងពាណិជ្ជកម្ម នឹងត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា 

ក្រសួងពាណិជ្ជកម្ម នឹងត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”  ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ៖ ១ - កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។ ២- វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASE...
ការនាំចេញអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០ និងទិសដៅនាឆ្នាំ២០២១

ការនាំចេញអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០ និងទិសដៅនាឆ្នាំ២០២១

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ បានលើកឡើងថា ទីផ្សារអង្ករនាំចេញរបស់ក្រុមហ៊ុន ដែលមានជាង៤០ប្រទេស ក្នុងឆ្នាំ២០២០ ក្នុងនោះរួមមានប្រទេសក្នុង សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អាមេរិក កាណាដា ញូហ្សេឡេន ហុងកុង ជាដើម ដែលការនាំចេញទទួលបាននៅក្នុងបរិមាណ ៥៣,០០០តោន កើនឡើង១០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ បើទោះបីជាកម្ពុជាយើងជួបប្រទះនូវគ្រោះរាំងស្ងួតនៅខែកក្កដា ទឹកជំនន់នៅខែតុលា និងបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ឡើងតម្លៃថ្លៃ នៅចុងឆ្នាំ២០២០នេះក៏ដោយ។ ការណ៍នេះជាសញ្ញាបង្ហាញនូវភាពវិជ្ជមានគួរឱ្យកត់សម្គាល់មួយ សម្រាប់ការនាំចេញរបស់អេមរុរ៉ាយស៍ នៅក្នុងឆ្នាំ២០២០នេះ។ លោក កាន់ គន្ធី បានបញ្ជាក់ថា អេមរុរ៉ាយស៍ នៅតែផ្តោតលើទីផ្សារអង្ករនាំចេញ ច្រើនជាងទីផ្សារលក់ក្នុងស្រុក ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងអង្ករនិរន្តភាព (SRP) ដែលយើងបាននិងកំពុងតែខិតខំប្រឹងប្រែងពង្រឹង និងពង្រីកបន្ថែម នូវការចុះកិច្ចសន្យាកសិកម្ម។ នៅក្នុងឆ្នាំ២០២...
ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨៧នាក់ និងអ្នកឆ្លងក្នុងសហគមន៍មាន២៧៨នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ២៨៧ ករណី ក្នុងនោះមាន ២៧៨ ករណី ជាករណីឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីជំងឺផ្ទុះឡើងជាលើកដំបូងនៅខែមករាឆ្នាំ ២០២០ គឺកើនដល់ ១០ ៨៣៤នាក់ ។ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គ្មានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនមនុស្សស្លាប់នៅ ៦៧ នាក់ដដែល។ វេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា ក្នុងចំណោមករណីឆ្លងសរុប ១០ ៨៣៤ ករណី គឺមាន ៦ ៧៣២ នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង ៤ ០៣៥ នាក់ កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ មាន ២៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ចុះពិនិត្យគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន០៣ខ្សែ នៅក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជំហាន៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តនៅក្នុងស្រុកចំនួន៧ របស់ខេត្តកំពង់ចាម ប្រវែង ១០០.៦០០ម៉ែត្រ។ ដោយឡែក ក្នុងស្រុកព្រៃឈរ មាន១ខ្សែ ប្រវែង ១៣.៦២៦ម៉ែត្រ និងស្រុកស្ទឹងត្រង់ ២ខ្សែ ប្រវែង ៣៤.៨០០ម៉ែត្រ ។ ខ្សែទី ០១ ផ្លូវពីគរ-ទឹកឆា ឆ្លងកាត់ឃុំចំនួន ៣គឺ ៖ ឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ម៉ែត្រ។ បច្ចុប្បន្ន គម្រោងសម្រេច៩០ភាគរយ និងស្រោចកៅស៊ូចាប់ផ្ដើមពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។ ខ្សែទី២ ពីមេសរជ្រៃ -វត្តលោ ឆ្លងកាត់ឃុំមេសជ្រៃ និងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ប្រវែង ២១.៥០០ម៉ែត្រ បច្ចុប្ប...
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែធ្នូ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋ ទៅបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែធ្នូ ឆ្នាំ២០២០ ។ នេះយោងតាមសេចក្តីជូន ដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ៕  
អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

អភិបាលរាជធានីភ្នំពេញ មិនអនុញាត្តិឲ្យកាប់ដើមឈើធំៗនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើមឈើ៣ដើម ក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួង ក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យកាប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ ។ លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ លោកបាន បញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទ...