ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាពនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំព្រឹកនេះ មានសមាសភាព លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។ សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមក...
រយៈពេល៩ខែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក

រយៈពេល៩ខែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រយៈពេល៩ខែឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០ លានដុល្លារសហរដ្ឋអាមេរិក ហើយការលើកឡើងនេះធ្វើឡើងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ យនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះរាជា ណា ចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺលោកបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ លោកក៏បាន...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាព

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីការបរទេសជប៉ុននៅវិមានសន្តិភាពនៅម៉ោងប្រមាណ ១០:០០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ គឺលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុនដើម្បីពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្រៅពីជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជាពេលនេះ គឺជួយពង្រឹងនិងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុង...
មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

មនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោកកើនឡើងដល់ជិត៨០ម៉ឺននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមព្រឹកថ្ងៃសុក្រ ទី២១ ខែសីហានេះ កំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ជិត៨០ម៉ឺននាក់ គឺចំនួន ៧៩៦ ២៩៣នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត២៣ លាននាក់ហើយ គឺចំនួន ២២ ៨៤៧ ៨២៩នាក់ ខណៈកំណើនអ្នកជាសះស្បើយសរុប ក៏បានកើនឡើងដល់ជាង១៥លាននាក់ដែរ គឺចំនួន ១៥ ៥០០ ២៩១នាក់ ដែលនេះបើយោងតាម Worldometer ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ គឺចំនួន ៦១០៣នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៦ម៉ឺននាក់ គឺចំនួន ២៦៥ ៣៣៦នាក់ នៅជុំវិញពិភពលោក ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះដែរ ប្រទេសប្រេស៊ីលជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19ច្រើនជាងគេ និងប្រទេសឥណ្ឌាជាប់លេខ១ដែលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃច...
ថ្ងៃទី៣ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីជាង៣ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

ថ្ងៃទី៣ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីជាង៣ម៉ឺននាក់ ខណៈសេវាកម្មស្នាក់នៅ១.១២៩បន្ទប់ពេញទាំងអស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ ខេត្ដរតនគិរី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ សីហានេះ ថា រយៈពេល ៣ថ្ងៃ (១៧ -១៩ សីហា ឆ្នាំ២០២០) នាឱកាសឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន១០១នាក់ផងដែរ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា៖ សម្រាប់ថ្ងៃទី៣ នៃការឈប់សម្រាកនេះ ផ្នែកសេវាកម្មស្នាក់នៅមាន១.១២៩ បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់។ លោកបន្ថែមថាការកើនឡើងយ៉ាងគំហុកនេះនៃភ្ញៀវទេសចរចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានភាពងាយស្រួល ជាពិសេស នោះកត្តាសេដ្ឋកិច្ចក៏ជារឿងមួយសំខាន់ផងដែរ។ បើពួកគាត់មិនមានជីវភាពធូរធារទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកំសាន្តនោះឡើយ។ ដោយឡែកចំពោះវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ លោកប្រធានមន្ទីរទេសចរណ៍...
សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទចូលទៅកាន់ទីផ្សារក្នុងទីក្រុងហុងកុងប្រចាំឆ្នាំ ច្រើនជាងទីក្រុងហុងកុងនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ។ កាលពីឆ្នាំ២០១៩កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៣០ ពាន់លានដុល្លារអាមេរិកចូលក្នុងទីក្រុងហុងកង ប៉ុន្តែទីក្រុងហុងកុង បាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ។ សូមបញ្ជាក់ជូនថា ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ទីក្រុងហុងកុងដោយនាំចូលទំនិញមិនបាច់បង់ពន្ធនោះទេ ។ ប៉ុន្តែកាលពីថ្ងៃពុធ ទី១៩ ខែសីហានេះ អាជ្ញាធររបស់សហរដ្ឋអាមេរិក បានសម្រេចជាស្ថាពរហើយក្នុងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី៣ឯកសារ ជាមួយទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានដាក់ច្បាប់សន្តិសុខជាតិអោយប្រជាពលរដ្ឋនៅក្នុងទីក្រុងអនុវត្...
បុរសវ័យជាង២០ឆ្នាំនិងបក្សពួក៣នាក់ជិះឡានកូរ៉ូឡាពណ៌ក្រហមបើកក្នុងស្ថានភាពស្រវឹងនិងគ្មានបណ្ណបើកបរបុកស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនិងចៅរបួសធ្ងន់ នៅភូមិកោះតារត់ឃុំជាច ស្រុកកំចាយមារ

បុរសវ័យជាង២០ឆ្នាំនិងបក្សពួក៣នាក់ជិះឡានកូរ៉ូឡាពណ៌ក្រហមបើកក្នុងស្ថានភាពស្រវឹងនិងគ្មានបណ្ណបើកបរបុកស្ត្រីវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗនិងចៅរបួសធ្ងន់ នៅភូមិកោះតារត់ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំជាច កំចាយមារ ព្រៃវែង: ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ឆាយ រស់នៅភូមិ កោះតារត់ ឃុំជាច ស្រុកកំចា យមារ ខេត្តព្រៃវែង បានស្លាប់ភ្លាមៗ ខណ:ចៅប្រុសវ័យ៦ឆ្នាំរបស់គាត់បានរងរបួសយ៉ាងធ្ងន់ផងដែរ រហូតបាក់ដៃម្ខាង  ដែលបង្កឡើងពីជនបង្កវ័យជាង២០ឆ្នាំ និងបក្សពួក៣នាក់បានបើករថយន្តមានស្លាកលេខឈ្មោះភ្នំពេញ 2A 1894  ដែលមានឪពុកជាម្ចាស់រថយន្តឈ្មោះ ភា រស់នៅភូមិសេរីចចារ ឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែងដែល បានផ្តល់មធ្យោបាយឲ្យអ្នកបើកបរជាកូនខាលើ។ ពលរដ្ឋនិងសក្សីច្រើនបាននិយាយថា ករណីគ្រោះថ្នាក់រហូតដល់ស្លាប់និងរបួសធ្ងន់នេះកើតឡើងនៅថ្ងៃ ទី ១៧ខែសីហាឆ្នាំ២០២០នេះ ដោយជនបង្កបានបើកក្នុងល្បឿនលឿននិងមានសារធាតុស្រវឹងជាប់ខ្លួន គ្មានប័ណ្ណបើកបរ រួចជិះរេចង្កូតទៅបុកស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងជិះកង់ឌុបចៅរបស់គាត់ ខណ:ជនល្មើសបានបើកចេញពីទិសខាងត្បូងកាត់ពីភូមិទួលសង្កែនិងភូមិត្រពាំងរមាសឆ្ពោះទៅខាងជើងចន្លោះភូមិកោះតារត់ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ។ ...
លោក ជា ច័ន្ទបរិបូរណ៌”អង្គការខុមហ្រែលអាម៉ាសមុខស្ទង់មតិម្តងហើយ ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន”

លោក ជា ច័ន្ទបរិបូរណ៌”អង្គការខុមហ្រែលអាម៉ាសមុខស្ទង់មតិម្តងហើយ ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា អង្គការ ខុមហ្រែល ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន។តើអង្គការខុមហ្វ្រែលជាអង្គការអព្យាក្រឹត្យដូចអះអាងនោះទេ ?។ លោកបានមានប្រសាសន៍ វាគ្មានទៅអព្យាក្រឹតអីវានោះទេ ពួកនេះវានៅក្នុងចង្កោម ក្រុមបដិវត្តន៍ពណ៌ដែលគេបានបែងចែកភារកិច្ចនិងផ្តល់លុយដើម្បីធ្វើសកម្មភាព។ប្រសិនបើអ្នកវិទ្យាសាស្ត្រមិនទាន់មានបច្ចេកវិជ្ជា វាស់ចិត្តមនុស្សបាន កុំទៅជឿពួកវាដែលពាក់ស្បែកអព្យាក្រឹត និងឯករាជ្យ នោះអោយសោះ។ អងគការខុមហ្រែល បានអាម៉ាសមុខស្ទង់មត្តិម្តងហើយ ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន ។  ដោយសារមតិគាំទ្រ៧៩ភាគរយ ឆ្លើយថា រដ្ឋាភិបាលមិនរំលោភច្បាប់និងសិទ្ធិ និងមានត្រឹម ២១ភាគរយឆ្លើយថា រំលោភច្បាប់ និងសិទ្ធិ។ លោក ជា ច័ន្ទបរិបូរណ៌ បានចោទសួរថា តើអង្គការខុមហ្វ្រែលជាអង្គការអព្យាក្រឹត្យដ...
សម្តេចតេជោហ៊ុន សែន ៖«ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិយើង »

សម្តេចតេជោហ៊ុន សែន ៖«ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិយើង »

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោហ៊ុន សែន ៖ « ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិយើង » ។ ( រំលឹក ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងជំនួបចរចា ហ៊ុន សែន-សីហនុលើកទី១នៅហ្វែអង់តាដឺន័រប្រទេសបារាំងឆ្នាំ១៩៨៧ ) ។ « រាល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និង សមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសំរេចបានក្នុងបុព្វហេតុបំរើជាតិនិងប្រជាជននោះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកិត្តិនាមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្នុងឋាន:ជា មេទ័ព ជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និង ជានាយករដ្ឋមន្ត្រី។ មាតុភូមិប្រជាជននិងការទទួលខុសត្រូវខ្ពស់គឺជាកម្មវត្ថុក្នុងសកម្មភាពបដិវត្តន៍ ដែលមិនចេះនឿយហត់របស់ សម្តេច ដើម្បីរស់រានមានជីវិត ដើម្បីយុត្តិធម៌ ឯករាជ្យ សន្តិភាព សេរីភាព ការបង្រួបបង្រួមជាតិ និង ការអភិវឌ្ឍនៅកម្ពុជា » ។ ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃទិវាខួបកំណើតរបស់សម្តេចតេជោហ៊ុន សែនថ្ងៃទី ៥ សីហា គម្រប់៦៩ ឈានចូល ៧០ ឆ្នាំនេះ ខ្ញុំ...