ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រី ក.ប.ប.ខេត្តស្ទឹងត្រែងហាមឃាត់និងធ្វើការណែនាំ និងតម្រូវឱ្យកែសម្រួលនៅសម្បកវេចខ្ចប់សារជាថ្មីអំបិលដែលគ្មានសារធាតុអ៊ីយ៉ូត 

មន្ត្រី ក.ប.ប.ខេត្តស្ទឹងត្រែងហាមឃាត់និងធ្វើការណែនាំ និងតម្រូវឱ្យកែសម្រួលនៅសម្បកវេចខ្ចប់សារជាថ្មីអំបិលដែលគ្មានសារធាតុអ៊ីយ៉ូត 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្ទឹងត្រែង)៖ មន្រ្តីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងវេចខ្ចប់អំបិលស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដើម្បីពិនិត្យរកកំហាប់ អ៊ីយ៉ូត ដែលធ្វើ​ឡើង​នៅរសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។ មន្រ្តីនិយាយថា ​​ក្នុងគោលបំណងនៃការស្រាវជ្រាវ គឺដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងក្លែងបន្លំស្លាកសញ្ញា ស្របតាមអនុក្រឹត្យ លេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូត។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានការវេចខ្ចប់មិនត្រឹមត្រូវមួយចំនួនដោយបានធ្វើកំណត់ហេតុ និងកិច្ចសន្យាប្តូរសម្បកវេចខ្ចប់សារជាថ្មី ចំពោះអំបិលដែលគ្មានអីយ៉ូត ដោយមិនត្រូវយកថង់ដែលមានស្លាកសញ្ញាអ៊ីយ៉ូតមកច្រកឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖កម្ពុជាមានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសទាក់ទាញអ្នកវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖កម្ពុជាមានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសទាក់ទាញអ្នកវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ​ការ​កិច្ច បានអញ្ជើញក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) កាលពីរាត្រីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ លោកស្រីបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោ​បាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម ក្នុងកាលៈទេសៈវិស័យកាត់ដេរ វេយណភ័ណ្ឌ ជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកាជូនដល់កម្មករ និងកម្មការិនី ។ ក្នុងនោះរាជរ...
កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន បន្ថែមទៀត​

កម្មវិធីស្បៀងអាហារពិភពលោក នឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន បន្ថែមទៀត​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ  កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ លោកដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានកម្មវិធីស្បៀងអាហារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកកម្មវិធីថ្មីប្រចាំនៅកម្ពុជា។ ហើយចំពោះកម្មវិធីស្បៀងអាហារពិភពលោកដែលបាន និងកំពុងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ សំដៅកាត់បន្ថយ និងលប់បំបាត់ភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលសមិទ្ធផលដ៏ប្រពៃនេះបានរុញច្រានកម្ពុជាពីប្រទេសដែលអសន្តិសុខស្បៀងទៅជាប...
អភិបាលខេត្តព្រះសីហនុ ថា៖ កម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសផ្សេងៗ

អភិបាលខេត្តព្រះសីហនុ ថា៖ កម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យកងកម្លាំងមានសមត្ថកិច្ច ពង្រឹងប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសផ្សេងៗក្នុងខេត្តព្រះសី ហនុ មានដូចជាបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសចោរកម្ម និងអំពើអបាយមុខផ្សេងៗប៉ះពាល់ដល់សន្តិសុខសង្គម។ លោក គួច ចំរើន មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្តព្រះសីហនុ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ លោកបានបញ្ជាក់ថា វិធានការជារួម គឺកងកម្លាំងសមត្ថកិច្ចចម្រុះនឹងធ្វើប្រតិបត្តិការ តាមដងផ្លូវនិងតាមគោលដៅសំខាន់ៗគ្រប់មូលដ្ឋាន ហើយអ្នកពាក់ព័ន្ធនឹងបទល្មើស ត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយនឹងវិ...
សួនច្បារថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយការស្ថាបនាបានបញ្ចប់ ១០០ភាគរយ

សួនច្បារថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយការស្ថាបនាបានបញ្ចប់ ១០០ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សួនច្បារថ្មីនៅតាមបណ្តោយផ្លូវភ្នំពេញ–ហាណូយ ខាងមុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់ ១០០ភាគរយ ។ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ កញ្ញានេះថា សួនច្បារថ្មី១កន្លែងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាច្រើនខែកន្លងមកហើយ មកដល់ពេលនេះ ការដ្ឋានទាំងមួលសម្រេចបានរួចរាល់១០០ភាគរយហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលំហែកាយ ។ លោកសំ សាមុត បានបន្តទៀតថា ការស្ថាបនា សួនច្បារថ្មី១កន្លែងនេះ មានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមាន បណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។ សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជ...
លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

លោក ត្រាំ កាន់ចាញ់ប្រៀបលោក បាដិន ដោយសារមិនបង់ពន្ធ១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ New York Times បានចុះផ្សាយរបាយការណ៍ស្តីពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនបានបង់ពន្ធជូនរដ្ឋអស់រយៈពេល១០ឆ្នាំ ដែលការចុះផ្សាយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក ត្រាំ នៅមុនការបោះឆ្នោត និងរឹតតែធ្វើឲ្យលោក ត្រាំ ចាញ់ប្រៀបលោក ចូ បាយដិន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យកាន់តែខ្លាំងថែមទៀត ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ចុងឆ្នាំ២០២០នេះ ហើយលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក ចូ បាយដិន ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលការបោះឆ្នោតក្នុងអាណត្តិទី២ របស់លោក ត្រាំ ។ New York Times បានចុះផ្សាយថា លោក ត្រាំ បានបង់ពន្ធចុងក្រោយក្នុងចំនួនទឹកប្រាក់ត្រឹមតែ៧៥០ដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅ ដែលជាឆ្នាំលោកបានជាប់ឆ្នោតជាប្រធានាធិបតី ហើយរយៈពេល១០ឆ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម​ចូលរួមក្នុង​ពិធី”កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុននិងសហគមន៍កសិកម្ម “

រដ្ឋមន្រ្តីក្រសួងកសិកម្ម​ចូលរួមក្នុង​ពិធី”កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុននិងសហគមន៍កសិកម្ម “

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០បានចូលរួមជាសាក្សីក្នុងពិធី"កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម " ដែលមានការអញ្ជើញចូលរួម​ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះ សហការរៀបចំដោយអគ្គនាយដ្ឋាន កសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ និង សហព័ន្ធស្រូវអង្ករកម្ពុជា និងមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណា​ងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័ន​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ចំនួន ១៥០​នាក់។ តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាំង អនុប...
លោក ឧកញ៉ា ឡូវ ហ៊ឹង ថា ៖ ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋ រស់នៅមានសេចក្តីសុខ និងមានជីវភាពធូរធា

លោក ឧកញ៉ា ឡូវ ហ៊ឹង ថា ៖ ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋ រស់នៅមានសេចក្តីសុខ និងមានជីវភាពធូរធា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំចាម បានជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០នេះ ។ លោក ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោក ឧកញ៉ា បញ្ជាក់ថា សម្តេចតេជោធ្លាប់បានថ្លែងថា ប្រទេសជាតិមាន​សន្តិភាព​ពេញបរិបូណ៍​ យើងចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ប្រែក្លាយតំបន់ដាច់ស្រយាល ទៅជាតំបន់ទីប្រជុំជន  ដូច្នេះក្រុមការងារបានខិតខំកសាងសមិទ្ធិផលជាច្រើននៅទីនេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅមានសេចក្តីសុខ។ ប្រជាពលរដ្ឋបានកោតសរសើរចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលមាន​លោក​ឧកញ៉ាឡូវ ហ៊ឹង ជាទីប្រឹក្សាសម្តេចតេជោ និងជាប្...
វេទិកាការងាររបស់រាជរដ្ឋាភិបាល ផ្តល់ឱកាសការងារជាង ៨០០កន្លែងដល់យុវជន និងអ្នកស្វែងរកការងារ

វេទិកាការងាររបស់រាជរដ្ឋាភិបាល ផ្តល់ឱកាសការងារជាង ៨០០កន្លែងដល់យុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៥ នឹងផ្តល់ឱកាសការងារចំនួន៨១៤កន្លែង ក្នុងមុខតំណែងជាច្រើន ដល់សិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែកញ្ញា”។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្ន...
វេទិកាការងាររបស់រាជរដ្ឋាភិបាលផ្តល់ឱកាសការងារថ្មីជាង ៨០០កន្លែងដល់យុវជន នាថ្ងៃពុធនេះ

វេទិកាការងាររបស់រាជរដ្ឋាភិបាលផ្តល់ឱកាសការងារថ្មីជាង ៨០០កន្លែងដល់យុវជន នាថ្ងៃពុធនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៥ ដោយបាននាំយកឱកាសការងារចំនួន ៨១៤កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែកញ្ញា”។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិ​បាល ដើម្បី ទប់ស្កាត់ ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្ន...