ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

យុទ្ធនាការបំបាត់អំពើនិទណ្ឌភាពឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន?

យុទ្ធនាការបំបាត់អំពើនិទណ្ឌភាពឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន?

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព ឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន? យើងនៅចាំបានថា អតីតបក្សសង្រ្គោៈជាតិ ដែលពេលនោះ សម រង្សី ជាប្រធានបានប្រើមធ្យោបាយទុច្ចរិតបោកបញ្ជោតប្រជាជនស្លូតត្រង់ក្នុងការប្រមូលចូលជាថវិការដើម្បីយកទៅបើកទូរទស្សន៍ព្រៈអាទិត្យ និង រឿងផ្សេងៗរាប់មិនអស់។ ក្រោយពីបានលុយជាច្រើនពីពលរដ្ឋហើយ ក្រុមបក្សពួកសង្រ្គោះជាតិនេៈបានយកលុយចែកគ្នាចាយអស់ បាត់ដំណឹងឈឹងរឿងបើកទូរទស្សន៍ ទោះបីជារដ្ឋាភិបាលបានអនុញ្ញាតហើយក្តី។ តាមពិតគោលបំណងពួកបក្សឆាំងបោកសង្រ្គោះជាតិនេៈគ្មានបំណងចង់បើកទូរទស្សន៍អ្វីនោះទេ គ្រាន់តែប្រើមធ្យោបាយរកលុយដាក់ចូលហោប៉ៅតែប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះកំឡុងពេលដែលមេរោគកូវីដ១៩ បានកំពុងធ្វើអោយប៉ៈពាល់ដល់សេដ្ឋកិច្ចចំណូលរបស់ក្រុម សម រង្សី ជាខ្លាំង ទណ្ឌិត សម រង្ស៊ី និងគូរកនចាប់ផ្តើមបែកគំនិតរកលុយតាមរយៈបង្កើត[ យុទ្ធនាការបំបាត់និទណ្ឌភាពនៅកម្ពុជា] ។ វាពិតជាអស់សំណើចណាស់ដែ...
ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ប្រទេសឥណ្ឌាទទួលបានយន្តហោះចម្បាំង៥គ្រឿងដំបូងពីប្រទេសបារាំង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌាបានប្រកាសថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿង បានហោះហើរពីប្រទេសបារាំងទៅដល់ប្រទេសឥណ្ឌាហើយ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាដដែលបានបន្តថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿងនេះ គឺជាយន្តហោះចម្បាំងដំបូងដែលឥណ្ឌាទទួលបានពីបារាំង ក្នុងចំណោមយន្តហោះចម្បាំងសរុបចំនួន៣៦ គ្រឿង ដែលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញពីបារាំងកាលពីឆ្នាំ២០១៦កន្លងទៅក្នុងតម្លៃទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅតំបន់អាស៊ី ក្នុងចំណោមប្រទេស៤ផ្សេងទៀត មានប្រទេសចិន ប៉ាគិស្ថាន និងកូរ៉េខាងជើង ហើយឥណ្ឌាក៏ទើបតែមានជម្លោះជាមួយគ្នានៅតាមព្រំដែនជាមួយប្រទេសចិន ៕...
ប្អូនស្រីបង្កើតរបស់​​សម្តេតេជោ ត្រូវ​បានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ប្អូនស្រីបង្កើតរបស់​​សម្តេតេជោ ត្រូវ​បានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្អូនស្រីបង្កើតរបស់​​ សម្តេតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា គឺលោកស្រី ហ៊ុន ស៊ីណាត  ត្រូវបាន​​​តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ម្តេចព្រមហាសង្ឃរាជ នៃគណៈធម្មិយុត្តិកនិកាយ នៃព្រះ​រាជាណាចក្រកម្ពុជា។ ការ​​តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់- ទីប្រឹក្សាផ្ទាល់ នេះគឺ ដោយសារតែ​​លោកស្រី​​បាន​រួម​ចំណែកយ៉ាងច្រើន​នៅក្នុងសង្គមជាតិ ក្រោមម្លប់នៃសន្តិភាព​​ ក៏ដូចជាបាន​ចូលរួម​កិច្ចការងារមនុស្សធម៌ ការងារ​​​ព្រះពុទ្ធសាសនា និងកិច្ចការជាច្រើន​ទៀត​ស្ទើររាប់មិនអស់។ កិត្តិនាមនេះសក្តិសម​ដែលក្នុងនាមលោកស្រី ហ៊ុន ស៊ីណាត ជាស្រ្តីខ្មែរមួយ​រូប​រស់ក្នុងគ្រួសារ​កសិករនៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៉ុន្តែដោយសារតែការតស៊ូនិងការ​​សិក្សារៀនសូត្រធ្វើ​ឲ្យ​លោកស្រីក្លាយជាស្រ្តីខ្មែរមួយ​រូប​​មានឈ្មោះ​បោះសម្លេងក្នុងសង្កមជាតិ ...
អាជ្ញាធររាជធានី ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗដើម្បីអភិវឌ្ឍន៍ថ្មីឡើងវិញ

អាជ្ញាធររាជធានី ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗដើម្បីអភិវឌ្ឍន៍ថ្មីឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗ ដើម្បីអភិវឌ្ឍថ្មីឡើងវិញដែលធានាបានសុវត្ថិភាពនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ លោកអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗនេះ នឹងធ្វើឡើងជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ...
ម្ចាស់វិនិយោគបុរីផលផារ៉ាដាយ រៀបចំវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ប្រណិត គ្រោង​​​នឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ​​​

ម្ចាស់វិនិយោគបុរីផលផារ៉ាដាយ រៀបចំវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ប្រណិត គ្រោង​​​នឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ភិន សុផល ម្ចាស់គម្រោងបុរីផលផារ៉ាដាយ បានរៀបចំកម្មវិធីក្រុងពាលីសង់ផ្ទះគំរូដ៏ស្រសស្អាត ហើយនៅសល់រយៈពេលត្រឹមតែ​​៣ខែទៀតផ្ទះគំរូនេះ​នឹងលេចចេញជារូបរាងហើយ ។ចំពោះ​​ គម្រោងកំពុងរៀបចំដំណើការផ្នែកផ្លូវច្បាប់ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ក្រសួង គម្រោង​​​​​​ផ្តោតលើតំបន់អេកូបៃតង ដើម្បីផ្តល់ផាសុកភាពក្នុងការរស់នៅរបស់ប្រជាជន​​​។ លោក ភិន សុផល បានលើកឡើងថា បុរីផលផារ៉ា ធានាគុណភាពនិងសុវត្ថិភាពសំណង់ដោយមានក្រុមហ៊ុនសាងសង់ដោយមានវិជ្ជាជីវៈ និងមាន​​​បទពិសោធន៍យូរឆ្នាំ និងធ្លាប់ធ្វើគម្រោងធំៗទទួលបានជោគជ័យនៅភ្នំពេញជាច្រើនគម្រោង។ លោកអគ្គនាយកបន្ថែមថា« គម្រោងបុរីយើងខ្ញុំប្លង់ដីមិនជាប់ធនាគារ ១០០% កំពុងដំណើរការផ្ទេរពីម្ចាស់ដើមមកអ្នកទិញវិញ ហើយដូច្នោះសូមអតិថិជនទាំងអស់រុះរាន់ឡើង ដើម្បីទទួលបានផ្ទះគំរូដែលយើងបាននិងកំពុងសាងសង់ ធានាគុណភាពនិងភាពស្រស់ស្អាត»។ បុរីផលផារ៉ា អតិថិជនបង់ ៣០% ជាមួយក្រុមហ៊ុនរយះពេល១០ខែ និង ៧០%ជាមួយធនាគាររយះពេ...
លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩

លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយ តបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន និងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល បានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះ ផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន ...
កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

កូវីដ-១៩ សម្លាប់ និងឆ្លងទៅមនុស្សថ្មីប្រចាំថ្ងៃច្រើនជាងគេនៅប្រទេសប្រស៊ីលនៅថ្ងៃនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសប្រេស៊ីល ដែលជាប្រទេសនៅតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ថ្មី និងមានករណីឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើយោងតាម Worldometer ។ មនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19នៅប្រទេសប្រេស៊ីល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះមានចំនួន ១៥៥៤ នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧០ ៨៦៩ នាក់ ខណៈដែលមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុង១ថ្ងៃនៅទូទាំងភពលោកមានចំនួន ៦៦៤៥ នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃមានចំនួន ២៨០ ៣៩២ នាក់ក្នុង១ថ្ងៃ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧ ១៦៤ ៨៤០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦៦៩ ១១៧ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០ ៦៧៣ ៦២៧ នាក់ផងដែរ ៕...
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីកសិដ្ឋានដាំបន្លែរបស់កសិករនៅខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន រួមដំណើរជាមួយគណៈ ប្រតិភូ គណៈកម្មការទី៣ នៃរដ្ឋសភាដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជន បទបរិស្ថាន និងធនធានទឹក និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដើម្បីធ្វើការសិក្សាឈ្វេងយល់ពីសមិទ្ធផល រីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ដើម្បីដោះស្រាយឱ្យចំគោលដៅ និងបន្តចុះជួបសំណេះសំណាល និងសិក្សាឈ្វេងយល់ពីសមត្ថផលផលិត កសិកម្មបន្លែរបស់កសិករដាំ បន្លែអាជីពនៅភូមិស្ថាពរ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ អ្នកស្រី សោម ឌៀប អ្នកជោគជ័យក្នុងការដាំបន្លែ បានរៀបរាប់ថា ក្រោយពីទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង ឆេន Chain និងមន្ត្រីជំនាញនៃ មន្ទីរកសិកម្ម ខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៨មក អ្នកស្រីមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ រហូតដល់ ៧០០០ ម៉ែត្រការ៉េ ក្នុងរដូវប្រា...
ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ប្រធានគណៈមេធាវី៖ ដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីចម្រេចដាក់ទណ្ឌកម្មវិន័យលោកមេធាវី ឡាច សំរោង អត្ថលេខ៧៤៩ មិនឲ្យប្រកបវិជ្ជាជីវៈ៦ខែ និងត្រូវប្រគល់ប្រាក់ចំនួន២៦០,០០០ដុល្លារ អាមេរិក(ពីររយហុកសិបពាន់ដុល្លារអាមេរិក)ទៅភាគីទាមទារ ។ យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ លោក សួន វិសាល ប្រធានគណៈមេធាវី ស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង ។ សារព័ត៌មានដេលី ខ្មែរ មិនអាចសុំការបំភ្លឺពីលោកមេធាវី ឡាច សំរោង បានទេ ពាក់ព័ន្ធនឹងរឿងខាងលើនេះ ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម ៖  ...
អតិថិជនប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ អះអាងថា​ជាឳសថពូកែស័ក្តិសិទ្ធសម្រាប់ព្យាបាលជំងឺ

អតិថិជនប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ អះអាងថា​ជាឳសថពូកែស័ក្តិសិទ្ធសម្រាប់ព្យាបាលជំងឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោករិន វុទ្ធី រស់នៅភូមិសន្ទៃទីមួយ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាននិយាយថា ពីដំបូងគាត់មានអាការៈឈឺចុបចាប់ចង្កេះ ចាប់តាំងពីឆ្នាំ២០១៧ ក្រោយពីបានប្រើប្រាស់ផលិតផលវ៉ត ម្រុំខ្មែរធម្មធាតិអស់ចំនួនបីឈុតអាការៈជំងឺក្នុងខ្លួនបានជាសះស្បើយ១០០ភាគរយ ។ លោកករិន វុទ្ធី បានបន្ថែមថា លោកបានទៅព្យាបាលនៅប្រទេសវៀតណាមចំនួន៣ដង ដោយគ្រូពេទ្យ ប្រាប់ថា រលាកសសៃចង្កេះ ហើយការព្យាបាលដោយថ្នាំពេទ្យ បពុំមានប្រសិទ្ធភាពឡើយ ។ ពីមួយថ្ងៃទៅ មួយថ្ងៃអាការៈជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ រហូតដ់ើរលែងរួច ដេកនៅលើកន្ទេលរយះពេល៣ខែ ។ ដោយអស់សង្ឃឹមក្នុងជីវិតចុងក្រោយ លោកក៏បានសម្រេចចិត្តមកជាវផលិតផលវ៉ត ម្រុំខ្មែរធម្មជាតិ ចំនួន៣ឈុតមកប្រើសាកល្បង ។ ក្រោយពីប្រើបានមួយរយះ អាការៈក្នុងខ្លួនបានធូរស្រាល ដេកលក់ ធម្មតា លែងធ្វើទុក ។ លោកវុទ្ធី បានបញ្ជាក់ថា បច្ចុប្បន្ន អាការៈជំងឺក្នុងខ្លួនទាំងប៉ុន្មាន បានជាសះស្បើយ១០០ភាគរយ ដោយសារផលិតផល វ៉ត ម្...