ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីនត្រូវកសាងឡើងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយយកគំរូតាម

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីនត្រូវកសាងឡើងនៅបរិវេណវិមានឈ្នះឈ្នះ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយយកគំរូតាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួនសមិទ្ធផលចំនួន៤ ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបានចាប់ផ្តើមបើកដំណេីរការសាងសង់ចាប់ពីពេលនេះតទៅ នៅបរិវេណវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងធ្វើឡើងក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។ សូមជម្រាបថា សួនសមិទ្ធផលទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រ...
រដ្ឋមន្រ្តី២ រូបនិងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រជុំតុមូលរកលទ្ធភាពដោះស្រាយបញ្ហា ការ​​ផលិតចំណីសត្វ តម្លៃអគ្គិសនី និង​​បញ្ហាប្រឈមពាក់ព័ន្ធSME

រដ្ឋមន្រ្តី២ រូបនិងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រជុំតុមូលរកលទ្ធភាពដោះស្រាយបញ្ហា ការ​​ផលិតចំណីសត្វ តម្លៃអគ្គិសនី និង​​បញ្ហាប្រឈមពាក់ព័ន្ធSME

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្រ្តីចំនួ២ រូបមក​ពីស្ថាប័ននៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ  ស្ថាប័នឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  និង​មន្រ្តីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​​ប្រជុំតុមូលរកលទ្ធភាពក្នុងការដោះស្រាយបញ្ហា ការ​​ផលិតចំណីសត្វ តម្លៃអគ្គិសនី និង​​បញ្ហាប្រឈមពាក់ព័ន្ធSME ធ្វើ​ឡើង​នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ ​ តាមការណែនាំរបស់សម្តេចតេជោ​​។​​ កិច្ចប្រជុំតុមូលនេះ មាន​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ការរៀបចំកិច្ចប្រជុំតុមូលជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតច...
លោក ហេរ៉ូ សុជាតិ អបអរសាទរដល់ថ្នាក់ដឹកនាំDaily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

លោក ហេរ៉ូ សុជាតិ អបអរសាទរដល់ថ្នាក់ដឹកនាំDaily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយក​ក្រុមហ៊ុន Top4 Realty និងថ្នាក់ដឹកនាំ​ ​​សូម​អបអរសាទរដល់លោក​នាយកការផ្សាយ Daily-Khmer ត្រូវតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក។ លោក​បាន​ថ្លែងថា« ខ្ញុំនិងភរិយា សូមព្រះបារមីព្រះមហាសេ្វត​ច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន លោក ហៃ ស៊ីណា (វឌ្ឍនា) ចាងហ្វាង សារព័ត៌មានដេលីខ្មែរ ក្នុងឱកាសត្រូវដែល លោក ហៃ ស៊ីណា (វឌ្ឍនា) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក»។ សូមជូនពរលោកឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ហើយ​សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា លោក ហៃ ស៊ីណា (វឌ្ឍនា) ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ...
លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ឆ្នាំ២០២០”រវាងកម្ពុជា-ចិន

លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ឆ្នាំ២០២០”រវាងកម្ពុជា-ចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០ (The 3rd China International Expo 2020) រវាងកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ កាលពីចុងខែកក្តដានេះ ដោយមានការសម្របសម្រួលពីធនាគារចិន (Bank of China) លីមីតធីត និងដឹកនាំដោយ លោក ស៊ុន ចិនហៃ (SUN Chenhai) អគ្គនាយករង នៃការិយាល័យពិព័រណ៍នាំចូលអន្តរជាតិចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឍមណ្ឌលពិព័រណ៍និងសាលសន្និសីទជាតិទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក៏មានការបង្ហាញនិងបកស្រាយពីគោលនយោ​បាយនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ការបើកចំហរទ...
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អបអរសាទរ​លោក ហៃ ស៊ីណា(វឌ្ឍនា)ដែលបាន​​​តែងតាំង​ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អបអរសាទរ​លោក ហៃ ស៊ីណា(វឌ្ឍនា)ដែលបាន​​​តែងតាំង​ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឯល សិទ្ធិគ្រីយ៉ា អគ្គនាយក​​ក្រុមហ៊ុន N&Y Realty និងភរិយា សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័កិ្ដសិទិ្ធក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលជូន លោក ហៃ ស៊ីណា (វឌ្ឍនា) ចាងហ្វាង សារព័ត៌មានដេលីខ្មែរ ក្នុងឱកាសត្រូវដែល លោក ហៃ ស៊ីណា (វឌ្ឍនា) ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក។ សូមជូនពរលោកឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី ហើយ​សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា លោក ហៃ ស៊ីណា (វឌ្ឍនា) ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។  ...
លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​

លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហេង​ សួរ​ ទទួលបានភារកិច្ចថ្មីជាប្រធានផ្នែករាជធានី​-ខេត្ត​នៃ​យុជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ហើយការតែងតាំងនេះធ្វើឡើងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០ នៅវិមាន៧មករា។ លោក ហេង សួរ បានលើកឡើងថា"ខ្ញុំបានទទួលជាផ្លូវការនូវ សេចក្តីសម្រេចតែងតាំង និងបែងចែកភារកិច្របស់យុវជនគណបក្សថ្នាក់កណ្តាល!ខ្ញុំបាទសូមថ្លែងអរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្ស និងលោកបណ្ឌិតប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលតែងតែផ្តល់ជំនឿទុកចិត្ត និងឱកាសដល់រូបខ្ញុំ"។ លោកបានបន្ថែមថា ខ្ញុំ បាទសូមប្តេជ្ញាររក្សាឱ្យបាននូវក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងឯកឧត្តមប្រធាន មកលើរូបខ្ញុំ ដោយនឹងខិតខំពង្រឹងធ្លុងសាមគ្គី ពង្រីកលំហសហប្រតិបត្តិការ បើកបេះដូងទទួលយកនូវមតិយោបហើយសម្របសម្រួល សំយោគធាតុផ្សំទាំងនេះឱ្យទៅជាគំនិតសមូហភាពមួយ ដែលមានសភាពរស់រវើកទន់ភ្លន់ ប៉ុន្តែម៉ឹងម៉ាត់តម្រង់ឱ្យចំគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស និងសង្គមជាតិយើង!"។ ស...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកឧកញ៉ា អែល សារ៉ុមជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន និងលោក ឧកញ៉ា អែល សារ៉ុម អគ្គនាយក ប៊ុន វុត្ថា បានថ្លែងថា សូមចងចាំទុកជាប្រវត្តិសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៤០០ម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច ខេត្តកំពង់ចាម។ ការថ្លែងរបស់លោកខាងលើធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ដោយលោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម អគ្គនាយកក្រុមហ៊ុន K E P Group និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវ គ្រឿងឧបភោគ បរិភោគ គ្រឿងភេសជ្ជះ ម៉ាស ថ្នាំពេទ្យ។ លើសពីនេះមានថវិកាមួយចំនួនជាអំណោយរបស់លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនកងវិស្វកម្មដែលកំពុងឈរជើង បើកការដ្ឋានស...
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យការប្រមូលផលស្រូវនៅឃុំបឹងណាយ ស្រុកព្រៃឈរ និងនៅឃុំគោករវៀង ស្រុកជើងព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និង លោកស្រី អភិបាលរងខេត្ត  រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា  និងការប្រមូលផលស្រូវប្រមាណ ៥១២ហិកតា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ  ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ។ លោកអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់កង្វះទឹក លោកអ៊ុន ចាន់ដា បានណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងចៀសផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត ។ ជាមួយគ្នានេះលោកអភិបាលខេត្ត បានចុះពិនិត...
ក្រុមហ៊ុន Huawei ផ្តួល ក្រុមហ៊ុន Samsung យកតំណែងលេខ១នៅលើពិភពលោក

ក្រុមហ៊ុន Huawei ផ្តួល ក្រុមហ៊ុន Samsung យកតំណែងលេខ១នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ប្រទេសចិន បានផ្តួលក្រុមហ៊ុនអេឡិចត្រូនិក Samsung របស់ប្រទេសកូរ៉េខាងត្បូង នៅត្រីមាសទី២ ឆ្នាំ២០២០នេះ យកតំណែងកំពូលនៅលើពិភពលោក ជាក្រុមហ៊ុនលក់ទូរស័ព្ទដៃអស់ច្រើនជាងគេ នេះបើតាមការចុះផ្សាយរបស់ Business Insider ។ ក្នុងរយៈពេល៣ខែនៅត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុន Huawei បានលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ប្រមាណជាង៥៥.៨លានគ្រឿង ដែលធ្លាក់ចុះ៥ភាគរយ ប៉ុន្តែនៅតែយកឈ្នះក្រុមហ៊ុន Samsung ដែលបានលក់អស់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនអស់ត្រឹមតែ៥៣.៧លានគ្រឿង ដែលធ្លាក់ចុះ៣០ភាគរយក្នុងរយៈពេល១ត្រីមាសដូចគ្នានេះ ។ សូមបញ្ជាក់ថា ទោះបីជាការមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោកក៏ដោយ ក៏ក្រុមហ៊ុនទាំងពីរនេះ នៅតែលក់ផលិតផលទូរស័ព្ទដៃរបស់ខ្លួនបានច្រើនដែរ ដោយមានការធ្លាក់ចុះខ្លះ ប៉ុន្តែការលក់ចេញរបស់ក្រុមហ៊ុន Huawei របស់ប្រទេសចិនធ្លាក់ចុះទាបជាងក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង ៕...
ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកដំណើរការកញ្ចប់ទស្សនកិច្ចកម្សាន្ត ក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំជាកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប និងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មាននឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិត  និងការទទួលទានម្ហូបអាហារដ៏មានឱជារស នៅក្នុងបរិយាកាសដ៏ល្អសាក សមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានបញ្ជាក់ថា គោលដៅសំខាន់នៃកញ្ចប់ទស្សនកិច្ចកម្សាន្តនេះ គឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ធ្វើដំណើរកម្សាន្តតាមរយៈកញ្ចប់ទស្សនកិច្ច ដែលបង្កើតជាតម្លៃនៃដំណើរកម្សាន្ត បទពិសោធន៍ថ្មី និងធានាបាននូវសុវត្ថិភាពជូនទេសចរណ៍ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ពិសេសត្រៀមទទួលទេសចរ ក្នុងអំឡ...