ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ឃួង ស្រេង ចុះពិនិត្យធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីរ៉ារទេះភ្លើងដល់ស្ដុបនាគវ័ន្ដ ខណ្ឌដូនពេញ

លោក ឃួង ស្រេង ចុះពិនិត្យធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីរ៉ារទេះភ្លើងដល់ស្ដុបនាគវ័ន្ដ ខណ្ឌដូនពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដើម្បីលើកសោភ័ណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយ នឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថី សហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន្ដ ខណ្ឌដូនពេញ ។ ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡា នេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ០២ខែកក្កដា ឆ្នាំ​២០២០ នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដោយចុះជួបផ្ទាល់ជាមួយប្រជាពល រដ្ឋ ដែលមានលំនៅដ្ឋាន ប៉ះពាល់ ដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើង...
ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានព្រមានកាលពីថ្ងៃពុធ ទី១ ខែកក្កដានេះ អំពីកំណើននៃការឆ្លងរាល ដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលកើនឡើងក្នុងរង្វង់ជាង១៦ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍កន្លងមក និងនៅសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១០ ៨១០ ៣០៧ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៩ ០៨៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦ ០៣២ ៩៨៥ នាក់បានជាសះស្បើយពីវីរុសនេះ ។ ប្រទេស៣នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ប្រចាំថ្ងៃខ្ពស់ជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីចំនួន ៥១ ០៩៧ នាក់ ប្រេស៊ីលមានអ្នកឆ្លងថ្មីចំនួន ៤៤ ៨៨៤ នាក់ និងប្រទេសឥណ្ឌាមានអ្នកឆ្លងថ្មីចំនួ...
អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការពលកម្មអន្តរជាតិ International Labor Organizationដែលហៅកាត់ថា ILO បានចេញរបាយការណ៍មួយ នៅថ្ងៃពុធ ទី១ ខែកក្កដានេះ ស្តីអំពីកំណើនអ្នកបាត់បង់ការងារធ្វើពេញម៉ោងនៅជុំវិញពិភពលោក ដែលបានកើនឡើងដល់ជាង៤០០លាននាក់ នៅត្រីមាសទី២នៃឆ្នាំ​២០២០​នេះ ចាប់តាំងពីខែមេសារហូតដល់ខែមិថុនា ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ អង្គការ អាយឡូ (ILO) បានបន្តថា ក្នុងរយៈពេលមួយត្រីមាសនេះ អត្រាបាត់បង់ការងារពេញម៉ោងសម្រាប់បុគ្គលិករដ្ឋាភិបាល និងក្រៅរដ្ឋា​ភិ​បាល បានធ្លាក់ចុះក្នុងរង្វង់១៤% ខណៈដែលមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនៅតែមានកំណើនខ្ពស់នៅឡើយ ។ សហរដ្ឋអាមេរិក ជាប្រទេសដែលមានអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងគេនៅលើពិភពលោករហូតដល់១៨.៣% ដែលស្មើនឹងបុគ្គលិកប្រមាណជាង៤២.៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៣៦០លាននាក់ ៕...
កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងឆមាសទី១ ឆ្នាំ២០២០

កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងឆមាសទី១ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករក្នុងបរិមាណ ៣៩៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើន ជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤ លានដុល្លារអាមេរិក។ ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេលមួយឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេស​ចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ ប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១ ១៧៥តោន។ រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញ ឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេស​ម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សា...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី០១ ខែកក្កដានេះ។​ លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។ លោករដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជាកម្មវិធីរវាង ប្រជា​ជន ...
ប្រវត្តិសាស្រ្តកម្ពុជាបង្កាញថា«មានតែ​ព្រះបាទជ័យវរ្ម័នទី២និងសម្តេចតេជោសែនគឺជា​​បុគ្គលអច្ឆរិយៈបាន​​បង្រួបបង្រួមទឹកដីខ្មែរ

ប្រវត្តិសាស្រ្តកម្ពុជាបង្កាញថា«មានតែ​ព្រះបាទជ័យវរ្ម័នទី២និងសម្តេចតេជោសែនគឺជា​​បុគ្គលអច្ឆរិយៈបាន​​បង្រួបបង្រួមទឹកដីខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រវត្តិសាស្រ្តកម្ពុជា មានតែបុគ្គលអច្ឆរិយៈតែពីរអង្គនិងនាក់ទេ ដែលបង្រួបបង្រួមទឹកដីខ្មែរ គឺ ព្រះបាទជ័យវរ្ម័នទី២ និងសម្តេច តេជោសែន ហើយព្រះបាទជ័យវរ្ម័នទី២គឺជាវីរបុរសបង្រួបបង្រួមជាតិ នាសម័យចេនឡាឲ្យក្លាយជាអាណាចក្រមួយដ៏ត្រចះត្រចង់គឺអាណាចក្រអង្គរ ។ ដើមគ្រឹស្ដសករាជទី៩ ស្ដេចមួយអង្គព្រះនាមជ័យរវ្ម័នទី២ ធ្លាប់ដិតដាមនូវអនុស្សា នារដ្ឋជ្វាតែបានត្រឡប់​មកបង្រួបបង្រួមជាតិនាមាតុភូមិកំណើតរបស់ទ្រងវិញថែមរំដោះប្រទេសចេញពីជ្វា រួចចាក់ឬស ចាក់គល់កសាងនូវចក្រភពមួយដ៏មានឥទ្ធិពលមហិមា និង រឹងមាំ ឱ្យបានក្លាយជាសករាជមាស នៃប្រវត្តិសាស្រ្ដខ្មែរ។​ ក្រៅពីជាបិតាសម័យអង្គរ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្ដកត់ត្រាជាស្ដេចចក្រ អវតាអាទិទេព លុះតាមលំអានសំខាន់ជាស្នាព្រហស្ថក្នុងរជ្ជកាលទ្រង់។បើនិយាយអំពីចក្រភពអង្គរដ៏រុងរឿង គេត្រូវតែដឹងឱ្យជាក់ច្បាស់ និង ចងចាំ នូវចម្លើយ ថាតើនរណាជា ស្ថាបនិក? ព្រោះចក្រភពអង្គរ មាននូវរចនាសម្ព័ន្ធដឹកនាំប្រកបដោយយ...
លោក កៅ ថាច ចុះ​​ផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ

លោក កៅ ថាច ចុះ​​ផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រីមាន់ទានិងដាំបន្លែក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ខែកក្តដានេះ ដែលក្នុងនោះក៏មានការចូលរួមផងដែរពីសំណាក់ លោក​​ វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីអមជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋតំណាងសហគមន៍កសិកម្ម ក្រុមផលិត កសិករ ប្រចាំខេត្តកំពង់ស្ពឺប្រមាណ១៣០នាក់ ។ លោក​ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះមកផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីដើម្បីទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍កសិកម្ម កសិករចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម វារីវប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ លោក...
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ខូចខាតលំនៅដ្ឋានទាំង៣៣គ្រួសារ នៅភូមិត្រពាំងរពៅ បានទទួលអំណោយពីព្រះមហាក្សត្រ

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ខូចខាតលំនៅដ្ឋានទាំង៣៣គ្រួសារ នៅភូមិត្រពាំងរពៅ បានទទួលអំណោយពីព្រះមហាក្សត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត ៖  សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ព្រះសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះបាន អញ្ជើញនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងព្រះម​ហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយពិធីនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត រួមថ្នាក់ដឹកនាំខេត្ត អាជ្ញា​ធរស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។ ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេរ បានចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម, ឃីត១...
ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់តែអូស្ត្រាលីចំណាយ២៧០ពាន់លានដុល្លារទិញអាវុធ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក បានធ្វើអោយស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងភាពមិនច្បាស់លាស់សម្រាប់ឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ប៉ុន្តែលោក ស្កុត ម៉ូរីសុន (Scott Morison) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បានប្រកាសនៅថ្ងៃពុធ ទី០១ ខែកក្កដានេះ អំពីការចំណាយប្រាក់ចំនួន២៧០ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង១៩០ពាន់លានដុល្លារអាមេរិក ក្នុងការទិញគ្រឿងយុទ្ធោប​ក​រណ៍បន្ថែមសម្រាប់បម្រើវិស័យការពារជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។ គ្រឿងយុទ្ធោបករណ៍ដែលអូស្ត្រាលីបញ្ជាទិញនោះ មានមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រឿយុទ្ធោបករណ៍ជាច្រើនប្រភេទទៀត មានដូចជាមីស៊ីលប្រឆាំងនាវា Harpoon ដែលអាចកម្ទេចគោលដៅបាន៣៧០គីឡូម៉ែត្រ និងយន្តហោះចម្បាំងប្រភេទ Super Hornet សម្រាប់ការពារដែនអា​កាស ដែលអាចការពារពីការវាយប្រហាររបស់សត្រូវនៅតាមឆ្នេរសមុទ្រដ៏មានប្រសិទ្ធភាព ។ លោក ស្កុត ម៉ូរីសុន បានព្រមានថា ការឆ្លងរាលដាលវីរុសCovid-19 នឹង...
លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

លោកឧកញ៉ា គិត ម៉េងថ្លែងថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី០១ ខែកក្កដានេះ ក្នុងជួបស្វាគមន៍ និងពិភាក្សាជាមួយ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកអះអាងថា«ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា»។ លោកឧកញ៉ា បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការចរចានាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា តាមរយៈការគាំទ្រឱ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលេចចេញជារូបរាងឡើង។ លោកឧកញ៉ាថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលសញ្ជាតិនិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ហើយមាននិសិ្សតកម្ពុជាជាច្រើនកំពុងបន្តការសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈការផ្ដល់ជំនួយក្នុងវិស័យអប់រំពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីផ្ទាល់ផងដែរ។ អ្នកឧកញ៉ាបន្ថែមទៀតថា កន្លងមក អ្នកឧកញ៉ាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអមដំណើសម្តេចអគ្គម...