លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖កម្ពុជាមានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសទាក់ទាញអ្នកវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) កាលពីរាត្រីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
លោកស្រីបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយ កិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម ក្នុងកាលៈទេសៈវិស័យកាត់ដេរ វេយណភ័ណ្ឌ ជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកាជូនដល់កម្មករ និងកម្មការិនី ។
ក្នុងនោះរាជរ...








