ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក គីម ជុងអ៊ុន នៅមានជីវិតនិងមានសុខភាពល្អធម្មតា

លោក គីម ជុងអ៊ុន នៅមានជីវិតនិងមានសុខភាពល្អធម្មតា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក មូន ជុងអ៊ីន (Moon Chung-In) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកនយោបាយការបរទេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ ខែមេសានេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា ដែលនេះបើតាមការផ្សព្វផ្សាយរបស់ CNN ។ ការលើកឡើងរបស់លោក មូន ជុងអ៊ីន បែបនេះ ត្រូវបានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន ត្រូវបានវះកាត់សរសៃឈាមបះដូង និងមានស្ថានភាពជម្ងឺធ្ងន់ធ្ងរ ហើយពាក្យខ្លះថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីប្រកាសផ្លូវការណាមួយ បញ្ជាក់ពីស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន នៅឡើយទេ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏មិនបានបង្ហាញមុខជាសារធារណៈដែរ ដែលទំនងជាមានបញ្ហាសុខភាពមែន ៕...
ក្រសួងពាណិជ្ជច្រានចោលរឿងផ្លែស្វាយគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩

ក្រសួងពាណិជ្ជច្រានចោលរឿងផ្លែស្វាយគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមធ្វើការបំភ្លឺជម្រាបជូនប្រិយមិត្តហ្វេសប៊ុក និងសាធារណៈជនទូទៅមេត្តាជ្រាបថា បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។ ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ ...
សារសម្តេចតេជោ”យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច”

សារសម្តេចតេជោ”យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោ"យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច" សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តីហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦មេសានេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់​១១៧នាក់នៅសល់តែ គឺបងប្អូនមិនត្រូវមើលស្រាល ចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនគឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ ថ្ងៃចុងសប្តាហ៍​ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។ ទន្ទឹមនឹងនេះ​ គ្រប់គ...
សម្តេចតេជោនាយករដ្ឋមន្ត្រីអរគុណមិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ

សម្តេចតេជោនាយករដ្ឋមន្ត្រីអរគុណមិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ អរគុណមិត្តចិនជាអនេកជានិច្ចជាកាលមិត្តចិនតែង តែ យកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេ សក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទ...
ការឆ្លងវីរុសCovid-19នៅអាមេរិកកើនឡើងដល់ជិតមួយលាននាក់ហើយ

ការឆ្លងវីរុសCovid-19នៅអាមេរិកកើនឡើងដល់ជិតមួយលាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការឆ្លងរាលដាលនៃវីរុសCovid-19នៅសហរ នៅតែបន្តកើនឡើងយ៉ាងលឿនដដែល ដែលគិតត្រឹមថ្ងៃសៅរ៍ ទី២៥ ខែមេសានេះ ការឆ្លងវីរុសនេះនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជិតមួយលានករណីហើយ គឺចំនួន ៩២៥ ០៣៨ ករណី ដែលនេះបើតាម ការចុះផ្សាយរបស់ Worldometer ។ ចំពោះមនុស្សស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៥ ម៉ឺននាក់ដែរ គឺមនុស្សស្លាប់សរុបមានចំនួន ៥២ ១៨៥នាក់ ខណៈដែលអ្នកជំងឺC ចំនួន១១០ ៤៣២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសៅរ៍ដដែលនេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុប នៅជុំវិញពិភពលោក បានកើនឡើងដល់ ២ ៨៣០ ០៨២នាក់ មនុស្សសរុបចំនួន ១៩៧ ២៤៦ នាក់បានបាត់បង់ជីវិត និងមនុស្សសរុបចំនួន ៧៩៨ ៧៧៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕...
មាន៧ករណីជាសះស្បេីយថ្មីនិងជាសរុបមាន១១៧នាក់ជាសះស្បេីយ ហើយគ្មានអ្នកស្លាប់ទេ

មាន៧ករណីជាសះស្បេីយថ្មីនិងជាសរុបមាន១១៧នាក់ជាសះស្បេីយ ហើយគ្មានអ្នកស្លាប់ទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រហូតដល់ម៉ោង​ ៧:០០នាទីព្រឹក ថ្ងៃទី​ ២៥ មេសា​ ២០ ២០ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ ករណីដដែល និង មាន៧ករណីជាសះស្បេីយថ្មីជាសរុប យេីងមាន១១៧នាក់ជាសះស្បេីយ ស្លាប់គ្មាន។ អ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ៥នាក់។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវី ដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តសរុប​ ១១៣៩១​ ស្មេីនឹង​ ៧១១​ ក្នុង១លាន ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
លោក ជុំ កុសលថា”នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផង”

លោក ជុំ កុសលថា”នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផង”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅពេលអ្នកប្រកាសខ្លួនជាអ្នកសារព័ត៌មាន អ្នកត្រូវប្រាប់ពីប្រវត្តិរបស់អ្នកឲ្យគេដឹងផងថា ៖ អ្នកបម្រើការនៅអង្គភាពព័ត៌មានណា? មានអាជ្ញាប័ណ្ណពីក្រសួងត្រឹមត្រូវទេ ? ហើយអ្នកធ្លាប់បានសិក្សាជំនាញសារព័ត៌មានទេ ? ធ្លាប់មានបទពិសោធន៍លើវិស័យព័ត៌មានបានប៉ុន្មានឆ្នាំហើយ ? ។ តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។ បើអ្នកមិនមាននិងមិនយល់សំនួរខាងលើនេះ នោះអ្នកមិនមែនជាអ្នក« សារព័តមាន» ទេគឺអ្នកគ្រាន់តែជាអ្នកលេងហ្វេសបុកធម្មតាម្នាក់ប៉ុណ្ណោះ ហើយសូមកុំយកតួនាទីជាអ្នកសារព័ត៌មានមកប្រើ វានាំឲ្យខូចដល់អ្នកសារព័ត៌មានដែលមានសញ្ញាប័ត្រ មានវិជ្ជាជីវ:ត្រឹមត្រូវ ។ ពាក្យ« News » មកពីពាក្យ៖ N : North មានន័យ ខាងជើង E. : East មានន័យ ខាងកើត W : West មានន័យ ខាងលិច S. : South មានន័យ ខាងត្បូង ក្នុងន័យនេះគឺតម្រូវឲ្យអ្នកសារព័ត៌មានត្រូវស្គាល់ទិសឲ្យបានគ្រប់ មានន័យថា ...
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនិងរីករាល ដាលជម្ងឺកូវីដ១៩ បើទោះបីកម្ពុជាការឆ្លងនៅមានកម្រិតទាបក៏ដោយ

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនិងរីករាល ដាលជម្ងឺកូវីដ១៩ បើទោះបីកម្ពុជាការឆ្លងនៅមានកម្រិតទាបក៏ដោយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបាន ចូលរួម ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ មេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើរ សួរសុខទុក្ខ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អស់លោក លោកស្រី ដោយបានលើក ឡើងថា៖ សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។ លោកស្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិ បាល ចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស...
ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ

ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ: ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី(កូវីដ- ១៩) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា៖ តាម របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន១២,០៧៩ នាក់ ស្រី៥,២៩២នាក់ ដោយស្ថានភាពជំងឺ ឆ្លងវីរុសកូរ៉ូណា(កូវីដ​-១៩)កាន់តែរីករាលដាលខ្លំាងឡើងនៅ ប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រ ទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុកចាប់​ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន២,៩២១នាក់ ស្រី១,៣៣៧ នាក់។ ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវ...
ធនាគារជាតិនៃកម្ពុជាប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក

ធនាគារជាតិនៃកម្ពុជាប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាក ពិន័យរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។