រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ហើយអំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាបហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។
ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃនិងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថាន ភាពដែលយើងមិនអាចមើលឃើញណាមួយ។
កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។
នៅថ្ងៃទី ៧ មេសាម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែ...








