ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ ពោលគឺនៅចំនួន ១០៩ករណីដដែលក្នុងនោះមានស្ត្រីចំនួន ៣០នាក់ បុរសចំនួន ៧៩នាក់ ជាសះស្បើយចំនួន ២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៤នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន។
ជំនួយម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្ររុស្ស៊ី ចេញដំណើរទៅកាន់អាមេរិកហើយ

ជំនួយម៉ាស់ និងសម្ភារៈវេជ្ជសាស្ត្ររុស្ស៊ី ចេញដំណើរទៅកាន់អាមេរិកហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យន្តហោះយោធារបស់ប្រទេសរុស្ស៊ី ដែលដឹកជំនួយម៉ាស់មុខ និងសម្ភារៈវេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានចាកចេញពីរុស្ស៊ីហើយ នៅថ្ងៃពុធ ទី០១ ខែមេសានេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។ ការដឹកជំនួយពីរុស្ស៊ីទៅជួយអាមេរិកនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកជំនួយពីប្រធានាធិបតីរបស់ ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ សូមបញ្ជក់ជូនថា កំណើននៃការឆ្លង វីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៨ ៥៩២នាក់ និងមនុស្សស្លាប់កើនឡើងដល់៤០៥៦នាក់ ខណៈដែលប្រទេសរុស្ស៊ី មានមនុស្សឆ្លងវីរុសនេះចំនួន២៧៧៧នាក់ និងមនុស្សចំនួន២៤នាក់បានបាត់បង់ជីវិត ៕...
លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។ មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០...
បុគ្គលិកយោធាលើនាវាដឹកយន្តហោះចម្បាំងអាមេរិកឆ្លងវីរុស Covid-19

បុគ្គលិកយោធាលើនាវាដឹកយន្តហោះចម្បាំងអាមេរិកឆ្លងវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានផ្ញើលិខិតមួយច្បាប់ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនាកន្លងទៅនេះ ទៅកាន់ប្រមុខដឹកនាំរបស់ខ្លួន អំពីការឆ្លងរាលដាលនៃវីរុស Covid-19លើបុគ្គលិកយោធានៅលើនាវាដឹកយន្តហោះចម្បាំងមួយនេះ។ នៅក្នុងលិខិតនោះបានសរសេរថា បុគ្គលិកយោធាចំនួន៣នាក់ ក្នុងចំណោមបុគ្គលិកយោធាសរុបប្រមាណ៥០០០នាក់នៅលើនាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt បានឆ្លងវីរុស Covid-19 និងមិនអាចដាក់អោយនៅដាច់ដោយឡែកបាន ខណៈដែលនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ កំពុងបំពេញបេសកកម្មលើមហាសាគរ ប៉ាស៊ីហ្វិកនៅឡើយ ។ បើតាមគ្រួពេទ្យនៅលើនាវាដឹកយន្តហោះចម្បាំងនោះបានអះអាងថា យ៉ាងហោចណាស់ក៏មានបុគ្គលិកយោធាប្រមាណ៧០នាក់ដែរនៅលើនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនេះ បានឆ្លងវីរុស Covid-19រួចជាស្រេចទៅហើយ ៕...

សាលារាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយដែលមានទីធ្លាសំរាប់លំហែកំសាន្តកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដើមឈើដាំស្មៅបង្គន់សា ធារណៈចំណតរថយន្តនិងម៉ូតូនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩(វិថីភ្នំពេញ-ហាណូយ)ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង១៦ម៉ែត្រដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដាំដើមឈើដាំស្មៅបង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែ...
អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖អ្នកស្រី យឿន ចុម ជាប្រជាពលរដ្ឋនៅឃុំព្រះដាក់ស្រុក បន្ទាយស្រីខេត្ត សៀមរាបបានឱ្យដឹងនៅថ្ងៃទី០១ មេសានេះថា អ្នកស្រីតែងតែលក់ផ្លែឈើធម្មជាតិគ្រប់ រដូវកាលនៅតាមដងផ្លូវ ឆ្ពោះទៅកាន់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនិងទៅកាន់ស្រុក បន្ទាស្រីត្រង់ចំណុចជិតស្រះសង់។ ដោយផ្លែឈើដែលអ្នកស្រីយកមកលក់នៅទីនេះ គឺមានទៅតាម រដូវកាលផងដែរដូចជា នៅរដូវប្រាំងនេះមានផ្លែគុយផ្លែសេមាន់ ឮផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត។ អ្នកស្រីបានបន្តថា ផ្លែគុយនិងផ្លែសេមាន់ ដែលអ្នកស្រីយកមកលក់នេះ មាន មួយចំនួនបេះនៅក្នុងព្រៃក្នុងរមណីយដ្ឋានអង្គរ និង មួយចំនួនទៀតយកមកពីភ្នំគូលែនហើយសម្រាប់ឆ្នាំនេះឃើញថា ផ្លែគុយគឺសម្បូរជាងឆ្នាំមុន ប៉ុន្តែការលក់ដូរមិនសូវដាច់ ដោយ សារតែបណ្តាលមកពីមេរោគឆ្លងកូវីដ-១៩ធ្វើឱ្យចំនួនភ្ញៀវទេសច រមកទស្សនាខេត្តសៀមរាបមានការថយចុះ។ ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនសូវមានចេញធ្វើដំណើរខាងក្រៅដែរ ដោយសារតែមានការភ័យខ្លាចចំពោះជំងឺឆ្...
មនុស្សម្នាក់ស្លាប់រៀងរាល់២នាទីដោយវីរុស Covid-19 នៅសហរដ្ឋអាមេរិក

មនុស្សម្នាក់ស្លាប់រៀងរាល់២នាទីដោយវីរុស Covid-19 នៅសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19នៅសហរដ្ឋអាមេ រិក បានលើនឡើងយ៉ាងគំហុងក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងមួយថ្ងៃមានមនុស្សស្លាប់ក្នុងរង្វង់៧០០នាក់ ដែលមានន័យថា រៀងរាល់២នាទី គឺមានមនុស្សម្នាក់ស្លាប់ដោយសារវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ចន្លោះពីថ្ងៃអង្គារមកដល់ព្រឹកថ្ងៃពុធ ទី០១ ខែមេសានេះ កំណើនមនុស្សឆ្លងវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ១៨៧៣២១នាក់ ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងនេះចំនូន២៣៥៣៣នាក់ ខណៈដែលកំណើនមនុស្សស្លាប់បានកើនឡើងដល់ ៣៨៥០នាក់ បួករួមទាំងចំនួនមនុស្សស្លាប់ថ្មីក្នុងរយៈពេលដូចគ្នានេះមាន៧០៩នាក់ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ បន្ទាប់មកគឺប្រទេសអ៊ីតាលី អេស្ប៉ាញ ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស និងប្រទេសស្វីស ៕...
សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា ជាណាចក្រកម្ពុជា និងសម្តេចម៉ែព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លាព្រះបញ្ញាញា ណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕...
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសា

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹងយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០។
សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងគ្រា​មាន​អាសន្ន។ សម្តេចតេជោ ហ៊ុន សែន ...