ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា  ​ផ្លូវជាតិ​លេខ​ ២១​ ពី​ក្រុង​​តាខ្មៅ​ ទៅស្រុក​កោះធំ​ ហើយ​ជាមួយ​នឹងការ​បើ​ករ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ និង​ ផ្លូវជាតិ​លេខ​ ២២​ នៅ​ឆ្នាំ​២០២០​ខាងមុខ​។ លោក រដ្ឋមន្ត្រី  បានបញ្ជាក់បែបនេះ ក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ នា​ថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​។ បើតាមលោក រដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ចាក់ថា  នាពេលនេះ គ្រឿងចក្រ​បាន​មកដល់​ប្រទេស​កម្ពុជា​បណ្តើរ​ហើយ​ និង​ថវិកា​ក៏​មាន​គ្រប់គ្រាន់​ហើយដែរ ដោយ​ត្រៀម​ពេល​សមស្រប​ស្នើសុំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ រក​ពេលវេលា​​​អញ្ជើញ​បើ​ករ​ដ្ឋាន​ជា​ផ្លូវការ​។ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ...
អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូនេះ បានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់នៅកម្ពុជា ដែលមានបំណងចង់នាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀត សូមរួសរាន់ មកចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ត្រីជំនាញចុះទៅវាយតម្លៃ និងណែនាំពីលក្ខណៈបច្ចេកទេស ឲ្យស្របតា​មស្តង់ដារនាំចេញ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។ ​ លោកបញ្ជាក់ទៀតថា ទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ធ្លាប់បានចេញសេចក្តីជូនដំណឹងអំពាវនាវ ឲ្យម្ចាស់ចំការស្វាយ មកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មរួចមកហើយ ប៉ុន្តែចំនួនអ្នកមកចុះបញ្ជីនៅមានតិចតួច មានប្រហែលជា២ ឬ៣កសិដ្ឋានប៉ុណ្ណោះ ដូច្នេះហើយអាចនឹងជួបការលំបាកពេល ដែលចង់នាំចេញទៅប្រ...
ជប៉ុនគ្រោងនឹងបញ្ជូនឆ្មាំសមុទ្រ២៧០នាក់ទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារនាវាពាណិជ្ជកម្ម

ជប៉ុនគ្រោងនឹងបញ្ជូនឆ្មាំសមុទ្រ២៧០នាក់ទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារនាវាពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Nikkei Business Daily បានចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) កំពុងពិចារណាពីគម្រោងបញ្ជូនកងកម្លាំងឆ្មាំសមុទ្ររបស់ខ្លួន ប្រមាណ២៧០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅការពារនាវាពាណិជ្ជកម្មរបស់ខ្លួន ។ ប្រភពដដែលបានបន្តថា ការសម្រេចចិត្តរបស់លោក អាបេ គឺនឹងបញ្ជូនកងកម្លាំងឆ្មាំសមុទ្រទាំងអស់ ២៧០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ានៅខែមករា ឆ្នាំ២០២០ខាងមុខ ដោយចូលរួមជាមួយកងទ័ពរបស់ប្រទេសអារ៉ាប៊ី សាអូឌីត និងអារ៉ាប់រួមជាដើម ។ គម្រោងរបស់ជប៉ុនត្រូវបានបង្ហាញក្រោយពីលោក អាបាស់ អារ៉ាកជី (Abbas Araghchi) អនុរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ បានរិះគន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំសហរដ្ឋអាមេរិក ក្នុងការរួមសហការជាមួយប្រទេសសម្ព័ន្ធមិត្ត ដើម្បីពង្រឹងសមត្ថភាព កងកម្លាំងយោធា នៅតំបន់ជិតប្រទេសអ៊ីរ៉ង់ ៕    ...
សម្តេចតេជោ៖អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿង SEA Games ២០១៩ នៅហ្វីលីពីន

សម្តេចតេជោ៖អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿង SEA Games ២០១៩ នៅហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោហ៊ុន​ សែន នាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងកោតសរសើរដល់កីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះម៉ាឡេស៊ីក្នុងលទ្ធផល ១៣-៤ពិន្ទុ។ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿង ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។ នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង។ ជូនពរកូនក្មួយកីឡាករ កីឡាការិនីទទួលបានជោគជ័យក្នុងការប្រកួតជាបន្តបន្ទាប់ទៀត៕...
ម្ចាស់គណនីឯកជនមួយបានប្រើប្រព័ន្ធ Facebook ដើម្បីលក់ថ្នាំញៀន និងកាំភ្លើងនៅអាមេរិក

ម្ចាស់គណនីឯកជនមួយបានប្រើប្រព័ន្ធ Facebook ដើម្បីលក់ថ្នាំញៀន និងកាំភ្លើងនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ប៉ូលីសជំនាញនៅរដ្ឋឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃពុធ ទី០៤ ខែធ្នូនេះថា ម្ចាស់គណនីក្នុងប្រព័ន្ធបណ្តាញសង្គម Facebook ឯកជនមួយចំនួនបានប្រើ ប្រាស់ប្រព័ន្ធនេះ ដើម្បីលក់គ្រឿងញៀន និងកាំភ្លើងគ្រប់ធុន ដោយខុសច្បាប់ តាមប្រព័ន្ធអនឡាញ ឫតាមប្រព័ន្ធបណ្តាញសង្គមនេះ ។ លោក ឆាលី បេក (Charlie Beck) នាយប៉ូលីសស្តីទី នៅរដ្ឋឈីកាហ្គោ បានឲ្យដឹងថា ក្រុមអ្នកលេង Facebook ឯកជន បានទាក់ទងគ្នាតាមបណ្តាញសង្គមមួយនេះ ដើម្បីលក់ថ្នាំញៀន និងកាំភ្លើងខុសច្បាប់ ។ លោក ឆាលី បេក បានបន្ថែមថា ប៉ូលីសជំនាញបានបើកការស៊ើបអង្កេ តរយៈពេលជាងពីរឆ្នាំហើ ដោយចាប់ខ្លួនជនសង្ស័យជាង៥០នាក់ និងកាំភ្លើងគ្រប់ធុនប្រមាណជិត១៥០ដើម ។ បញ្ហានៅត្រង់ថា ក្រុមហ៊ុន Facebook បានដឹងពីបញ្ហារំលោភច្បាប់នេះហើយ ប៉ុន្តែក្រុមហ៊ុនមិនបានបិទគណនីរបស់ជនល្មើសទេ បែរជារួមគំនិតដោយនៅស្ងាត់ស្ងៀមទៅវិញ ៕...
ក្រុមហ៊ុនVKHMER EXPRESS ជាសេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង

ក្រុមហ៊ុនVKHMER EXPRESS ជាសេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាត់ ចំណាន ម្ចាស់ក្រុមហ៊ុន ​​VKHMER EXPRESS ​​ និងជាសហគ្រិនវ័យក្មេងកម្ពុជាមួយ​ក្រុមបាន​​រួមគ្នា​​វិនិយោគ​​លើបច្ចេកវិទ្យា​​ទំនើប ដោយ​​​​​​​ភ្ជាប់​ទៅ​​​កាន់ ​​​​​​​សេវាកម្មដឹកជញ្ជូនអ្នក​​ដំណើរ តាមរ៉ឺ ម៉កកង់បីខែ្មរ ម៉ូតូឌុបនិង​​ឡានក្រុង​​។​ លោកប៉ាត់ ចំណាន បាន​​លើក​ឡើង​​ថា ​​ក្រុមហ៊ុន VKHMER EXPRESS ផ្តល់សេវាកម្មដឹកអ្នកដំណើរ​តាមរម៉កកង់បីខែ្មរ ​ម៉ូតូឌុប ឡានក្រុងជាដើម។  សព្វថ្ងៃប្រជាជនខែ្មរ​​បានប្រើប្រាស់​សេវា​រ​ម៉កកង់បីរបស់បរទេស ដែលធ្វើឲ្យរម៉កខ្មែរបាត់បង់ស្ទើរទាំងអស់​ ហើយទាំងអ្នក​ផលិតបាត់បង់ការងារ ហេតុដូចនេះហើយទើប​​ក្រុមហ៊ុន ​​VKHMER EXPRESS វិនិយោគ​​​បច្ចេក​​វិទ្យា​​នេះ​ឡើង​​។​​​​ លោក​បានមានប្រសាសន៍​​ទៀតថា ​ ក្រុមហ៊ុន​​ VKhmer Epress មានគោលបំណងចង់​​រក្សារអ្វី ​​ដែលខ្មែរមាន​ និងលើកស្ទួយនៅរម៉កខ្មែរឡើងវិញ ដោយតម្រូវ​​ឲ្យ​​អ្នកបើកប​រម៉ក​ទាំងអស់​ត្រូវតែ​​ឆ្លងកាត់នៅការរៀនច្បាប់ចរាចរណ៍ និងវ...
លោកឧកញ៉ា គីម ហ៊ាង ប្រកាសផ្តល់រង្វាន់ដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា(U22)

លោកឧកញ៉ា គីម ហ៊ាង ប្រកាសផ្តល់រង្វាន់ដល់ក្រុមយុវជនជម្រើសជាតិកម្ពុជា(U22)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិ យុវជនកម្ពុជា(U22)ក្រោយពីប្រកួតឈ្នះក្រុម(U22)ម៉ាឡេស៊ីដោយលទ្ធផល៣-១ នាល្ងាចថ្ងៃទី០៤ខែធ្នូនេះ។ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជាបានយកឈ្នះ U22 ម៉ាឡេស៊ីក្នុងលទ្ធផល(CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេស ហ្វីលីពីន​ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា KW Cambodia ពិតជាមានមោទនៈភាពចំពោះការឧបត្ថម្ភនេះ ជាមិនច្រើនតែយើងចង់បង្ហាញពីការគាំទ្ររបស់យើងចំពោះវិស័យបាល់ទាត់នៅកម្ពុជានិងទៅអនាគត។ លោកបន្ថែមទៀតថា«ខ្ញុំ Fan បាល់ទាត់កម្ពុជាជាង៣០ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញជម្រើសជាតិយើងល្អដូចឆ្នាំនេះទេ។ ខ្ញុំនឹងឧបត្ថម្ភលើកទឹកចិត្ដដល់ពួកគាត់ដែលបង្ហាញ ពីការលេងតំណាងជាតិពិតៗ។ នេះគ្រាន់តែជាការចាប់ផ្ដើម ប៉ុន្ដែន...
 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ អាកាសធាតុ នឹងចុះត្រជាក់ខ្លាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួល អាកាសធាតុនឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធានធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងដំបន់ និងដោយឡែក សម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបពីការប្រែប្រួលអាកាសធាតុ។ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ ពីប្រទេសចិនគួបផ្សំនិងខ្យល់មូសុងឦសានខ្លាំងបាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យបណ្ដារាជធានីខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែធ្នូឆ្នាំ២០១៩ អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា​៕...
ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះម៉ាឡេស៊ី ៣-១

ក្រុមជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games ក្រោយឈ្នះម៉ាឡេស៊ី ៣-១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ម៉ានីល៖ ក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនបន្ទាប់ពីឈ្នះក្រុម U22 ម៉ាឡេស៊ី ដោយលទ្ធផល ៣-១  ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល។ សម្រាប់ជំនួប វគ្គទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្ដែនៅវគ្គទី២ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ដោយរកបាន ៣គ្រាប់ផ្ទួនៗ ដោយកីឡាករ អ៊ិន សូដាវីត នៅនាទី៥៥, កីឡាករ សៀង ចន្ធា នៅនាទី៥៧ និងកីឡាករ កែវ សុខផេង នៅនាទី៦៨ ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោងក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ៣-១។ សម្រាប់ជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បង្កើតនូវប្រវត្តិសាស្ដ្រថ្មី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីក្រុម U22 កម...
ចិនជួបកូរ៉េខាងត្បូងលើកដំបូងរយៈពេល៤ឆ្នាំស្តីពីសំណុំរឿងខែលការពារមីស៊ីលអាមេរិក

ចិនជួបកូរ៉េខាងត្បូងលើកដំបូងរយៈពេល៤ឆ្នាំស្តីពីសំណុំរឿងខែលការពារមីស៊ីលអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋរបស់ប្រទេសចិន លោក វ៉ាង យី បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃពុធ ទី០៤ ខែធ្នូនេះ ដើម្បីនិយាយគ្នាឲ្យច្បាស់ពីប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង ។ នេះគឺជាលើកដំបូងហើយក្នុងរយៈពេល៤ឆ្នាំសម្រាប់ប្រមុខដឹកនាំរបស់ប្រទេសចិន ដែលបានដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កូរ៉េខាងត្បូង ហើយក្នុងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី គ្រោងនឹងជួបជាមួយលោកស្រី កាង ឃ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីបញ្ហានេះ ។ សូមបញ្ជាក់ជូនថា ចិនមិនពេញចិត្តទេចំពោះកូរ៉េខាងត្បូង ដែលបានដាក់ពង្រាយខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់ខ្លួន ដែលមានទីតាំងភូមិសាស្ត្ រនៅមិន...