ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ជា ច័ន្ទបរិបូរណ៍” សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ”

លោក ជា ច័ន្ទបរិបូរណ៍” សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដោយ : លោក ជា ច័ន្ទបរិបូរណ៍ វប្បធម៌ចែករំលែក -------------------------- សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈ​សង្គម​កាន់តែ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ។ វណ្ណៈភាពនៅក្នុងសង្គមខ្មែរត្រូវបានគេឃើញយ៉ងខ្លាំង​នៅក្នុង​ទសវត្សរ៍​៦០ ។ តែវណ្ណៈសង្គមត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយរបបប៉ុលពតពីឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដោយគេប្រើពាក្យថា << កម្មសិទ្ធសមរម្យគឺស្បោងមួយតូច>> ។ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២០នេះ វណ្ណៈ​សង្គម​ត្រូវបាន​លេចចេញឡើងវិញ។ ​ពាក្យ​ថា​«​វណ្ណៈ​សង្គម​»​ត្រូវតែ​កើតឡើង​ជៀស​ មិនផុតនៅក្នុងប្រទេសណា ឬ​សង្គម​ណាក៏ដោយ​។ នៅក្នុងគ្រប់ប្រទេស វណ្ណៈ​៣​ប្រភេទ​ត្រូវតែ​កើតមានឡើង បើទោះបីជា​ប្រទេស​នីមួយៗ​ព្យាយាម​កាត់បន្ថយ​វណ្ណៈ​ថ្នាក់ក្រោម​យ៉ាងណាក៏ដោយ។ ​វណ្ណៈ​មាន​បី​ប្រភេទ ក្នុងនោះ​មាន​៖ -វណ្ណៈ​ថ្នាក់ក្រោម(​អ្នកក្រ​) -វណ្ណៈ​កណ្តាល​(​អ្នកមធ្យម​) -វណ្ណៈថ្នាក់លើ(​អ្នកមាន​)​។ បើនៅក្នុងទ្រឹស្...
សម្តេចតេជោ អរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជា

សម្តេចតេជោ អរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អពីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារនៅថ្ងៃទី១២ខែមករានេះថា ថ្ងៃអាទិត្យនេះបងប្អូនមានដំណើរកំសាន្តទៅទីណាខ្លះ?ក្នុងពេលដែលប្រទេសជាតិយើងមានសុខសុវត្ថិភាពដូចសព្វថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិតឬឆ្ងាយក៏មិនភ័យព្រួយដែរ។ សម្តេចមានប្រសាសន៍ទៀតថា យើងមានទីកន្លែងកំសាន្តល្អៗនិងរមណីយដ្ធានស្អាតៗជាច្រើនដែលត្រូវបានរៀបចំឡើងក្រោយពីប្រទេសជាតិមានសុខសន្តិភាព។ កម្ពុជាដាច់ខាតត្រូវតែមានសន្តិភាព ដើម្បីយើងមានឱកាសនិងពេលវេលាអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើន។ សម្តេចបញ្ជាក់ថា "អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ"។ សម្តេចសង្ឃឹមថា នឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាងអស់នៅអាទិត្យក្រោយនេះ។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយកនុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា។ អរគុណសន្តិភាព...
អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើអ៊ីរ៉ង់ រួមទាំងមន្ត្រីជាន់ខ្ពស់០៨រូបទៀតជាការសងសឹកលើអ៊ីរ៉ង់

អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើអ៊ីរ៉ង់ រួមទាំងមន្ត្រីជាន់ខ្ពស់០៨រូបទៀតជាការសងសឹកលើអ៊ីរ៉ង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ រូមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ០៨ នាក់ថែមទៀត កាលពីថ្ងៃសុក្រ ទី១០ ខែមករាឆ្នាំ២០២០នេះ ដែលជាការសងសឹកលើអ៊ីរ៉ង់វិញចំពោះការបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់លើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍នេះ។ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក ស្តេវិន អិមនូហ្សិន (Steven Mnuchin) បានថ្លែងថា ទណ្ឌកម្មថ្មីនេះត្រូវបានដាក់សំដៅលើសំណង់ ផលិតកម្ម វាយនភ័ណ្ឌ រ៉ែ និងដែកថែប ដែលអ៊ីរ៉ង់នឹងទទួលរងផលប៉ះពាល់លើវិស័យទាំងនេះនៅពេលខាងមុខ រួមមន្ត្រីកំពូលចំនួន៨នាក់ ដែលមន្ត្រីខ្លះជាប់ទណ្ឌកម្មស្រាប់ហើយ ។ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី (Hassan Rouhani) បាននិយាយថា អ៊ីរ៉ង់បានបាត់បង់ទឹកប្រាក់ប្រមាណជាង១០០ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែទ...
ធនាគារ អេស៊ីលីដាផ្សព្វផ្សាយស្តីពីការគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ

ធនាគារ អេស៊ីលីដាផ្សព្វផ្សាយស្តីពីការគ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារ អេស៊ីលីដាបានរៀបចំកម្មវិធីសិក្ខាសាលានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះស្តីពី "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធា​រណៈ​"។ សូមរំលឹកថា កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ធនាគារអេស៊ីលីដា ភីអិលស៊ីបានទទួលលិខិតពីធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឲ្យធនាគារបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ីនឹងក្លាយជាធនាគារពាណិជ្ជទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់សាធារណជនក្នុងការចូលរួមវិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើ...
គម្រោងផ្ទះល្វែងកូនកាត់ទំនើបកកបែរផ្សារត្រាំខ្នារបានបើកលក់ជាផ្លូវ​​ការហើយ​​

គម្រោងផ្ទះល្វែងកូនកាត់ទំនើបកកបែរផ្សារត្រាំខ្នារបានបើកលក់ជាផ្លូវ​​ការហើយ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
គម្រោងផ្ទះល្វែងកូនកាត់ទំនើបកកបែរផ្សារត្រាំខ្នារពីសំណាក់បងប្អូនអាជីវករ និងបន្តគាំទ្រដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងតំបន់ត្រាំខ្នារ ស្រុកគងពិសី ខេត្តកំពុងស្ពឺ ហើយ​​សកម្មភាពផ្សព្វផ្សាយលក់ផ្ទះល្វែងកូនកាត់ទំនើបបានដាក់លក់ជាផ្លូវការហើយចាប់ពីថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះ។ គម្រោងនេះមានទីតាំងគម្រោងភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ & លក្ខខ័ណ្ឌពិសេស ផ្ទះល្វែងកូនកាត់ទំនើបមាន ប្លង់រឹងស្របច្បាប់ និងអាចបងរំលោះឥតការប្រាក់ដែលផ្ទះល្វែងទំនើបកូនកាត់នឹងក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃភ្លាមៗ ដោយគ្រាន់តែ កក់ ៣០% នៃតម្លៃផ្ទះ។ សក្តានុពលរបស់គម្រោងផ្ទះល្វែងកូនកាត់ទំនើបត្រាំខ្នារស្ថិតនៅក្នុង ស្រុកគងពិសីខេត្តកំពង់ស្ពឺតំបន់សេដ្ឋកិច្ចពិសេស ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ កិច្ចការអភិវឌ្ឍន៍ ជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មថ្មីក្នុងការបញ្ជៀសរោងចក្រ ឧស្សាហកម្មតូចធំចេញពីក្រុង (រាជធានីភ្នំពេញ)។ ភូមិសា...
លោក នង វាសនា«ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»

លោក នង វាសនា«ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក នង វាសនា ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ខេត្តកំពង់ធំបានចូលរួមក្នុងពិធីទិវាជ័យជម្នះ៧មករា ថ្ងៃ៧មករា ឆ្នាំ២០២០នេះថា«៧មករាជាថ្ងៃគម្រប់ខួបទី៤១នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បនប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»។ លោកប្រធានក្រុមការងារចាត់ទុកថា ប្រជាជនកម្ពុជាបានរួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតបានទាន់ពេលវេលានិងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជាហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ លោកបានបន្ថែមថា ប្រទេសកម្ពុជាប្រារព្ធមិទ្ទីងអបអរសាទរខួបលើកទី៤១ទិវាជ័យជម្នះ៧មករា និងបានលើកយកពីតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ៧មករាដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាមកបញ្ជាក់ប្រាប់ដល់ប្អូនៗជាយុវជន។...
សម្តេចតេជោ ហ៊ុន សែន ជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅវិមានសន្តិភាពនៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករាឆ្នាំ២០២០នេះ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយជា...
​​៥ចំណុចដែល​​គេ​​អាចវាយតម្លៃមនុស្សបានតាមរយៈការផុសនៅលើ facebookផ្ទាល់ខ្លួន​​​​របស់​​​លោក​​​អ្នក​​

​​៥ចំណុចដែល​​គេ​​អាចវាយតម្លៃមនុស្សបានតាមរយៈការផុសនៅលើ facebookផ្ទាល់ខ្លួន​​​​របស់​​​លោក​​​អ្នក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកដឹកនាំអាជីវកម្មវ័យក្មេងនៅកម្ពុជាមួយរូប លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានប្រាប់យុវជននិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកថា«គួរតែបញ្ឈប់ការតំអូញតំអែឬបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួនដាក់facebook ហើយការបង្ហោះនេះគេអាចសន្និដ្ឋាន និងវាយតម្លៃអ្នកបានតាមរយៈការផុសនេះតែម្តង»។ យោងតាម សហគ្រិនវ័យក្មេងខាងលើកឡើងថា « មានចំណុច ៥យ៉ាង ទាក់ទងនិងការផុសនៅលើ facebook របស់អ្នកគេនឹងអាចវាយតម្លៃបានទី១ អ្នកជាមនុស្សខ្សោយឬមនុស្សខ្លាំងទី២ មនុស្សទន់ជ្រាយឬជាមនុស្សរឹងមាំ ទី៣ មនុស្សចិត្តចង្អៀតចង្អល់ឬមនុស្សមានចិត្តទូលំទូលាយ ទី៤ មនុស្សអាត្មានិយម ឬមនុស្សដែលមិនចេះចែករំលែកដល់អ្នកដទៃ និងទី៥ មនុស្សមានផ្នត់គំនិតអវិជ្ជមានឬមនុស្សមានការគិតអវិជ្ជមានទៅលើមនុស្សជុំវិញខ្លួន»។ លើសពីនេះ បើសិនទាំងនោះគ្រាន់តែការផុសរឿងខូចចិត្ត ដើម្បីគ្រាន់តែចង់បានការឡាយឬការខំមិនឱ្យច្រើននោះវាមិនមែនជាផលប្រយោជន៍ជាវិជ្ជមានដល់អ្នកឡើយ។ ពោល វាផ្ទុយទៅវិញវាអាចមានផលប៉ះពាល់យ៉...
ក្រសួងការងារបង្ហាញឈ្មោះភ្នាក់ងារឯកជនដែលមានសិទ្ធិជ្រើសនិងបណ្តុះបណ្តាលពលករខ្មែរបញ្ជូនទៅប្រទេសជប៉ុន

ក្រសួងការងារបង្ហាញឈ្មោះភ្នាក់ងារឯកជនដែលមានសិទ្ធិជ្រើសនិងបណ្តុះបណ្តាលពលករខ្មែរបញ្ជូនទៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនដំណឹង ស្តីពីទីភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅ​ប្រទេសជប៉ុន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ក្រសួងការងារបានរំលឹកថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណាដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះ​សូមសាធារណជនរាយការណ៍ជាបន្ទាន់។ លើសពីនេះអាចទូរស័ព្ទលេខ 023 880 474 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ។ អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន អង្គភាពពាក់ព័ន្ធ បណ្តាសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន និងសហការអនុវត្ត។...
អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃ

អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង១ពាន់លានដុល្លារដោយសារភ្លើងឆេះព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរជំនាញរបស់ប្រទេសអូស្ត្រាលីបានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃសុក្រ ទី១០ ខែមករានេះថា ប្រទេសនេះបានខាតបង់ទឹកប្រាក់ប្រមាណជាង៤.៤ពាន់លានដុល្លារ​អូស្ត្រាលី ប្រហាក់ប្រហែលនឹងទឹកប្រាក់ជាង១ពាន់៤០០លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ គិតត្រឹមថ្ងៃសុក្រនេះ មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏មហន្តរាយនៅតែបន្តឆាប់ឆេះនៅឡើយ ដោយបំផ្លិចបំផ្លាញតំបន់ព្រៃអស់ប្រមាណជាង១០លាន៣សែនហិកតា ស្មើនឹង២៥លាន៥សែអេគ័រ ។ នៅព្រឹកថ្ងៃសុក្រនេះ ភ្នាក់ងារជួយសង្គ្រោះរបស់រដ្ឋាភិបាលអូស្ត្រាលីក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រមាណជាង២៤០០០០នាក់នៅរដ្ឋ វិកតូរីយ៉ា (Victoria state) ភាគខាងត្បូងនៃប្រ​ទេស​នេះអោយចាកចេញពីលំនៅឋាន ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើតឡើងដោយសារភ្លើងឆេះព្រៃនេះ ។ ក្រុមភ្នាក់ងារពន្លត់ភ្លើងព្រៃបានន...