ក្រុមហ៊ុនចំនួន៦ ទៀតត្រូវបានសម្រេចចេញ“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”សម្រាប់វិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦ សម្រាប់វិនិយោគនៅកម្ពុជា។
ក្រុមហ៊ុនដែលទទួលបាន“វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”រួមមាន ទី១- “Kaining Metal Product (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។
ក្រុមហ៊ុនទី ២- “Hong Yao Cable & Wire (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងា...








