ឆ្នាំ២០២០ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយជាទីក្រុងនៃច្រកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ចាប់ឆ្នាំ២០២០ ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាំងផ្លូវ និងអគារ។ ក្នុងនោះអគារដែលមានកម្ពស់ចាប់៥ជាន់ ឡើងលើ សាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាង សង់ប្រមាណ៨០០អគារ។
សម្តេចតេជោ បន្តទៀតថា គ្រាន់តែឆ្នាំ២០១៩នេះ អ្នកទេសចរមកខេត្តព្រះសីហនុ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ ហើយនៅពេលដែលផ្លូវទាំងអស់ត្រូវបានសាង សង់រួចរាល់នោះ គឺក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាដែលត្រូវយកចិត្...








