ក្រសួងរៀបចំដែនដី បង្កើតក្រុមអធិការកិច្ច ចុះពិនិត្យការងាររបស់ មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីសម្រេចលេខ ០៧២ សសរ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្ត្រីចំនួន ៩រូប ដោយមានប្រធាន មួយរូប និងអនុប្រធានមួយរូប។
សេចក្តីសម្រេចដដែលនេះ បានប្រគល់ តួនាទី និងភារកិច្ច សំខាន់ៗមួយចំនួន ដល់ក្រុមការងារ រួមមាន៖
- ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និងការផ្ដល់សេវាសាធារណៈ
- ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
- ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចជូនក្រសួង
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រស...








