ឃាត់ខ្លួនយុវជន៣នាក់ពេលជួបជុំគ្នា គោរពវិញ្ញាណក្ខន្ធកន្លែងបាញ់សម្លាប់លោក កែម ឡី នៅការ៉ាស់សាំងកាល់តិច ស្តុបបូកគោ
ភ្នំពេញ៖ យុវជន ៣នាក់ ត្រូវបានប៉ូលិសខណ្ឌចំការមន ឃាត់ខ្លួន ក្នុងពេលជួបជុំគ្នាដើម្បី គោរពវិញ្ញាណក្ខន្ធកន្លែងខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី នៅការ៉ាស់សាំង កាល់តិច ស្តុបបូកគោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ ជាថ្ងៃខួប ៣ឆ្នាំ នៃមរណភាពសពលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនយោបាយនៅកម្ពុជា ដែលត្រូវបានឃាតក បាញ់សម្លាប់ នៅស្តាម៉ាត ការ៉ាស់សាំង កាល់តិច ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
យុវជន ៣នាក់នោះ ត្រូវបានកំលាំងអធិការនគរបាលខណ្ឌចំការមន ឃាត់ខ្លួន មានឈ្មោះសួង នាគព័ន្ធ ឈ្មោះជុំ ហួត និង និងឈ្មោះជុំ ហួរ ។ យុវជនទាំង ៣នាក់ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីសាកសួរ។
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសក៏បានចាប់ខ្លួនយុវជន ៤នាក់ ( ស្រី២ ប្រុស២ ) ដឹកនាំដោយយុវជនឈ្មោ...








