ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានការសម្រាប់អនុវត្តនាពេលខាងមុខ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានការសម្រាប់អនុវត្តនាពេលខាងមុខ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីវិធានការសម្រាប់អនុវត្តនាពេលខាងមុខ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីស នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងប្រតិភូពាក់ព័ន្ធមួយចំនួនទៀត។ដោយ៖ កន ចំណាន...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការជាមួយមន្ត្រីក្នុងតំបន់ ជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ឱ្យកាន់តែប្រសើរឡើង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការជាមួយមន្ត្រីក្នុងតំបន់ ជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ឱ្យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ចជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្តកំពង់ស្ពឺ ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ការគូរសបញ្ជាក់របស់សម្តេចបវរធិបតី បានធ្វើឡើង មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ ខែមីនា កន្លងទៅនេះ ក្រោយពីសម្តេច បានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋន...
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស នៅទីស្តីការក្រសួង។ ដោយ៖ កន ចំណាន...
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញ​លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំជំនាញ ដែលបានយកចិត្តខ្ពស់ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈមដែលមានការពាក់ព័ន្ធជាមួយគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ទោះបីក្រសួងពីរផ្សេងគ្នាក៏ដោយ តែបំរើផលប្រយោជន៍រួមក្រោមដំបូល រាជរដ្ឋាភិបាលតែមួយ។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នឹងមានការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នឹងមានការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នាពេលខាងមុខនឹងមានការពង្រីកចំនួនទារកដ្ឋាននៅតាមបណ្តារោងចក្រនានា ដើម្បីជួយសម្រួលដល់ កម្មការិនី ដែលជាម្តាយរបស់ទារកនៅក្នុងពេលពួកគាត់បំពេញការងារក្នុងរោងចក្រ ដែលការបង្កើតឡើងនូវទារកដ្ឋាននៅតាមបណ្តារោងចក្រនេះធ្វើឡើងទៅតាមគោលគំនិតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលតម្រូវឱ្យមានការរៀបចំទារកដ្ឋាននៅក្នុងរោងចក្រ។ សម្ដេចធិបតីបានលើកឡើងថា ថ្ងៃនេះយើងអាចនិយាយដោយមោទនភាពថា កិច្ចការនេះបានដើរទៅមុខ ហើយយើងក៏កំពុងតែរៀបចំធ្វើរបៀបនេះបន្ថែមទៀត ដោយទៅអនាគតសម្រាប់រោងចក្រ សហគ្រាស ដែលមានបុគ្គលិកចាប់ពី ១០០នាក់ ឡើងទៅនឹងមាន ទារកដ្ឋានស្របទៅនឹងការកំណត់នៅក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ការគូសបញ្ជាក់របស់សម្តេចធិបតីដូចនេះ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃ...
ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍”

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ដៃគ្នាជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយពីសភាពការណ៍នយោបាយ សង្គម សន្តិសុខដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជាឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ។...
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារលិខិតអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ នាទិវានេះយើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំស្ត្រីដ៏ឆ្នើមមួយរូបប្រកបដោយគតិបណ្ឌិតប្រតិបត្តិ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយនឹងឆន្ទៈមោះមុត និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំក្នុងនាមជាអគ្គស្នងការ និងអនុប្រធាននៃសមាគមទាំងពីរ ដើម្បីបម្រើដល់សុខុមាលភាពប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិ ព្រមទាំងជាមគ្គុទ្ទេសក៍ លើកកម្ពស់សមត្ថភាព និងសេចក្តីថ្លៃថ្នូរនារីកម្ពុជា។ ម្យ៉ាងទៀតក្នុងនាមជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត តែងតែខិតខំប្រឹងប្រែងគាំទ្រ និងរួមគិត រួមអនុវត្ត ដើម្បីការអភិវឌ្ឍ និងសេដ្ឋកិច្ចកម្ពុជាកាន់...
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទ ក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សមិទ្ធផលសង្គមជា ច្រើនដែលសម្តេចបាននិងកំពុងកសាងរួមមានការបង្កើតមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌល អភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព...
ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង​ ដោយបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត​ ករណីប្រព្រឹត្តអំពើពុករលួយ

ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង​ ដោយបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត​ ករណីប្រព្រឹត្តអំពើពុករលួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បើយោងតាមសេចក្តីជូនដំណឹងលេខ ៥២២ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ជម្រាបជូនអគ្គស្នងការនគរបាលជាតិ បង្ថាញថា ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង​ ដោយបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត​ ករណីប្រព្រឹត្តអំពើពុករលួយ។...
អ្នកឧកញ៉ា សួរ វីរៈ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

អ្នកឧកញ៉ា សួរ វីរៈ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អ្នកឧកញ៉ា សួរ វីរៈ ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទ ក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សមិទ្ធផលសង្គមជា ច្រើនដែលសម្តេចបាននិងកំពុងកសាងរួមមានការបង្កើតមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌល អភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជា​អនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងកុមារ។ រយៈ...