សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ភាគីកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។
ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។
បន្ថែមពីនេះលោករដ្ឋមន្ត្រីបានជម្រាបអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រ...








