ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តម ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប. បាន​​ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

ឯកឧត្តម ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប. បាន​​ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល​បន្ទុកជា អគ្គនាយកដ្ឋាន ក.ប.ប. និងសហការីទាំងអស់​​ បាន​​ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ផាន អូន អូន បានគោររពជូនថា «ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ផាន អូន និងក្រុមគ្រួសារ»។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញ ទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេចនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។ ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញគ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចថ្ងៃនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោតាំងពីទសវត្សរ៍៩...
លោក វី សំណាង អះអាងថា ” នៅពេលខាងមុខ ក្រុមហ៊ុនចិន នឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺ បង្កើតរោងងចក្រ សហគ្រាសប្រមាណ ២៥ ទីតាំងទៀត “

លោក វី សំណាង អះអាងថា ” នៅពេលខាងមុខ ក្រុមហ៊ុនចិន នឹងមកវិនិយោគនៅខេត្តកំពង់ស្ពឺ បង្កើតរោងងចក្រ សហគ្រាសប្រមាណ ២៥ ទីតាំងទៀត “

សង្គម និងកម្សាន្ត
(ក្វាវចូវ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ខែសីហានេះបានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្ម តាមបណ្តារោងចក្រ សហគ្រាសជាច្រើន នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ជាមួយសហគ្រាស រោងចក្រចំនួន៣រោងចក្រក្នុងនោះមាន៖ *ទី១៖ សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ៣,០០០កន្លែង។ *ទី២៖ សួនឧស្សាហ៍កម្ម ហុង អ៊ី (មាន៦រោងចក្រ សហគ...
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែសីហានេះ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៣១នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែសីហានេះ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៣១នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ ២២នាក់ និងស្រាល ៩នាក់ ។ នេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក មាន កត្តាល្បឿន ១៧លើក មិនគោរពសិទ្ធ ៣លើក បត់គ្រោះថ្នាក់ ៥លើក ស្រវឹង ១លើក និងកត្តាយាន ១លើក៕...
រថភ្លើងដឹកប្រេងធ្លាក់ផ្លូវ គាំងទៅមុខមិនរួច នៅខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប

រថភ្លើងដឹកប្រេងធ្លាក់ផ្លូវ គាំងទៅមុខមិនរួច នៅខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប

សង្គម និងកម្សាន្ត
  កែប៖ រថភ្លើងដឹកប្រេងបានបែកកង់ធ្លាក់ផ្លូវ គាំងទៅមុខមិនរួច នៅម្តុំខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប ផ្អើលប្រជាពលរដ្ឋនាំគ្នាទៅកើបប្រេងព្រោងព្រាត ពេញវាលស្រែ ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ នេះយោងតាមហ្វេសប៊ុកឈ្មោះ Phou Sambo បានសរសេរថា ដូចជាប្រថុយពេកក្នុងការទៅកើបប្រេងនោះ បើឆាបឆេះគិតម៉ិច ៕    ...
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ តែងតាំងលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូល

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ តែងតាំងលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូល

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យលោក ជីវ កេង ជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ យោងតាមលិខិតបង្គាប់ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលជាផ្លូវការ។ សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាព»។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមសំណើរបស់សាមីខ្លួន៕...
លោក ហេង សួរ ៖ជ័យលាភីអាហារូបករណ៍ជប៉ុន(JDS) ជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

លោក ហេង សួរ ៖ជ័យលាភីអាហារូបករណ៍ជប៉ុន(JDS) ជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ហេង សួរ តំណាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកជ័យលាភីអាហារូបករណ៍ជប៉ុន (JDS) ទាំងអស់គឺជាធនធានដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ លោក ហេង សួរ បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ លោក ហេង សួរ បានផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំង ២៦រូប និងបានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភី ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយសារកត្តាសុខភាពគឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។ លោក បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ...
កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ផ្ញើសារលិខិត គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃពិធីចម្រើនជន្មាយុ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ផ្ញើសារលិខិត គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃពិធីចម្រើនជន្មាយុ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

សង្គម និងកម្សាន្ត
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ផ្ញើសារលិខិត គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្តេច គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។    ...
ឧត្តមសេនីយ៍ឯក ស ថេត​៖ ប្រកាស​អនុវត្តន៍​ច្បាប់លេីមន្ត្រីប៉ូលិស ប្រើហិង្សាទៅលើពលរដ្ឋ

ឧត្តមសេនីយ៍ឯក ស ថេត​៖ ប្រកាស​អនុវត្តន៍​ច្បាប់លេីមន្ត្រីប៉ូលិស ប្រើហិង្សាទៅលើពលរដ្ឋ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង​អនុវត្តន៍​តាមច្បាប់ ចំពោះអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានឃាត់រថយន្ត និងប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។ យោងតាមសេចក្តីបកស្រាយបំភ្លឺ​របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអំពើហិង្សា កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំ...
គក្រើករឿង បទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅមានតែបន្តបន្ទាប់នៅក្នុងទឹកដីសុខសំបូរ ខេត្តក្រចេះ

គក្រើករឿង បទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅមានតែបន្តបន្ទាប់នៅក្នុងទឹកដីសុខសំបូរ ខេត្តក្រចេះ

សង្គម និងកម្សាន្ត
ក្រចេះ: ថ្ងៃទី12 ខែសីហាឆ្នាំ2023វេលាម៉ោង9,56នាទី បទល្មើសដឹកជញ្ជូនអនុផល់ព្រៃឈើនៅក្នុងទឹកដីស្រុកសំបូរខេត្តក្រចេះ នៅតែមាន ជាបន្តបន្ទាប់រៀងរាល់យប់ ជាក់ស្ដែងដូចជាថ្ងៃទី 12 ខែសីហាឆ្នាំ 2023 នៅចំណុចភូមិអាចារ្យ ថ្នោល ឃុំសំបូរស្រុកសំបូរខេត្តក្រចេះ។ ក្រុមមន្រ្តី និយាយថា ឥឡូវនេះ មានក្រុមឈុមួញដុះស្លែដឹក ជញ្ជូន អនុផលព្រៃឈើ តាមរមក ម៉ូតូ មួយគ្រឿង ចេញពីទឹកដីស្រុកសំបូរ មកដល់ចំណុចភូមិឃុំខាងលើក៏ប្រទះនិងបងប្អូនអ្នកសារព័ត៌មានយើង នៅ ពេលនោះរម៉កដឹកឈើរក៏បាន ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លុះព្រឹកឡើង ឈានចូលថ្ងៃទី 13 ខែសីហាឆ្នាំ 2023 វេលាម៉ោង 7:28 ។ ពលរដ្ឋនិងមន្ត្រីលើកឡើងថា ហេតុអ្វី លោកហាក់បីដូចមិនមានចំណាត់ការបង្ក្រាបទៅលើក្រុម ឈ្មួញដឹកជញ្ជូន បទល្មើសអនុផលព្រៃឈើនុះឡើយ។ រីឯឈើនេះដែរដោយគេស្គាល់ថាម្ចាស់ឈ្មោះ(លោក ឃួន) មានតួនាទីជាអ្នកយកព័ត៌មាននៅក្នុងអង្គភាព (រស្មីកម្ពុជា)។ ក្រុមពលរដ្ឋនៅទីនោះ បានស្នើសុំឱ្យលោកស៊ានប៊ុន ថាន...