ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ

ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ

សង្គម និងកម្សាន្ត
ពេលនេះខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ផលិតផលរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឲ្យដឹងបែបនេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នៅព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សង្គម និងកម្សាន្ត
កំពង់ស្ពឺ ៖ នៅព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។ លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តទាំង៥ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា, អភិបាលខេត្តបាត់ដំបង លោក សុខ លូ, អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង លោក ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ។ ចំណែកតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ,លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថ...
សម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ 

សម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ 

សង្គម និងកម្សាន្ត
កំពង់ធំ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម​ ខេត្តកំពង់ធំ ជូនរដ្ឋាបាលខេត្តគរប់គ្រង និងប្រតិបត្តិការបន្ត។ ទីលានទុកដាក់សម្រាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហ...
ការកកស្ទះសំណុំរឿង និងស្ថានភាពពន្យារពេលយូរក្នុងការផ្ដល់យុត្តិធម៌ មានន័យស្មើ​នឹងការបដិសេធមិនផ្ដល់យុត្តិធម៌

ការកកស្ទះសំណុំរឿង និងស្ថានភាពពន្យារពេលយូរក្នុងការផ្ដល់យុត្តិធម៌ មានន័យស្មើ​នឹងការបដិសេធមិនផ្ដល់យុត្តិធម៌

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ។ សម្ដេចតេជោ មានប្រសាសន៍ឲ្យដឹងបែបនេះ  ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់ព្រែកលៀប ខណ...
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រម ត្រូវរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសជាងបញ្ជូនសំណុំរឿងទៅកាត់ក្ដី

សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រម ត្រូវរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសជាងបញ្ជូនសំណុំរឿងទៅកាត់ក្ដី

សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។ សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។ សម្ដេចតេជោបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។...
លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ០៧០នាក់ មកពីរោងចក្រចំនួន ៦ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ចំនួន ៥ និងខណ្ឌដង្កោ ចំនួន ១ ។ លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ក្នុងចំណោមរោងចក្រចំនួន ៦ខាងលើនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២, ផលិតផលធ្វើដំណើរ និងកាបូបចំនួន ២, ផលិតស្បែកជើងចំនួន ១, និងប៉ាក់លើសម្លៀកបំពាក់ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងអស់នេះ គឺនាំចេញទៅអាស៊ី សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងអង់គ្លេស។ លោកហេង សួរ បានបញ្ជាក់ថា នេះគឺជាកម្មវិធីទី៣ ដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងជុំទី២ ដែលលើកទី១ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានជួបជាមួយ...
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕  ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុ...
រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន នឹងបានរួមចំណែកគាំទ្រដល់សេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន នឹងបានរួមចំណែកគាំទ្រដល់សេដ្ឋកិច្ចជាតិ

សង្គម និងកម្សាន្ត
កណ្តាល៖ ក្នុងឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យ​កាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះយោងតាមការបញ្ជាក់ឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រ សហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ ចំណែកនៅរាជធានីភ្នំពេញឆ្នាំ២០២៣នេះ  មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រសហគ្រា...