រដ្ឋមន្រ្តី ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី នៅស្រុកជីក្រែង ខេត្តសៀមរាប
សៀមរាប៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញ ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។
ក្នុងដំណើរទស្សនកិច្ចកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនរិះរកវិធីកាត់បន្ថយថ្លៃដើមក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ម្ចាស់ដំណាំពាក់ព័ន្ធគុណភាពដី ការប្រឈមបម្រែបម្រួលអាកាសធាតុ ការយាយីពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗជាដើម ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីរបស់បុគ្គលិកក្រុមហ៊...








