អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទ:រៀបចំលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី “ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សិក្ខាសាលាបច្ចេកទេសនេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តា នុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។
ថ្លែងក្នុងពិធិបើកនៃសិក្ខាសាលា ឯកឧត្តម ផាន អូន បានលើកឡើងថា “បញ្ហាជាច្រើនបានលេចចេញឡើងតាមរយៈការ...







