ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖​ ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ របួសធ្ងន់​ ៧​នាក់ និង​របួសស្រាល​ ៥​នាក់​(​ស្រី​៥​នាក់​)​ ។​ នេះ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៣​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៦​លើក​ ៕​...
នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង ៖ ក្រោយពីមានការរិះគន់ ចំពោះចំណាត់ការលើលោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នោថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ៕  ...
អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ។ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕  
ក្រសួងការងារ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍

ក្រសួងការងារ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលរៀបចំដោយគណៈកម្មាធិការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) និងបណ្តាញអង្គការសហប្រជាជាតិថ្នាក់តំបន់សម្រាប់ទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ចាប់ថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២១។ កិច្ចប្រជុំមានគោលបំណងផ្តោតជាសំខាន់លើ៖ - ការពិនិត្យមើលវឌ្ឍនភាពរួម ដែលសម្រេចបាន ទាក់ទងនឹងការអនុវត្តគោលដៅទាំង២៣ នៃកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ការកំណត់បញ្ហាប្រឈម ឱកាស គម្លាត និងបញ្ហាដែលលេចឡើង ព្រមទាំងការអនុវត្តល្អៗ និងបទពិសោធន...
លោកស្រីជូ ប៊ុនអេង៖ សោកស្តាយដែលលោកអធិការស្រុកសៀមប៉ាងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិ លោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ

លោកស្រីជូ ប៊ុនអេង៖ សោកស្តាយដែលលោកអធិការស្រុកសៀមប៉ាងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិ លោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានចេញសេចក្តីថ្លែងការណ៍ ជម្រាបទៅលោកអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ចំពោះករណីលោកអធិការស្រុកសៀមប៉ាង ព្រមានលោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ ។ នេះយោងតាមលិខិតចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ សូមអានខ្លឹមសារនៃលិខិតដូចខាងក្រោម៖   ...
លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ជឿង យសវុឌ្ឍ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ជឿង យសវុឌ្ឍ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
    នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨ មីនា លើកទី១១០ ឆ្នាំ២០២១ លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង និងលោកស្រីជឿង យសវុឌ្ឍ រួមទាំងប្រធានក្រុមការងារ បុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុនសេវាច្បាប់ DLA ( Diamond Lucky Asia) ។ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាប។ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រហ្មប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ ...
លោក ហ៊ុន ម៉ាណែត៖ ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ៣ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

លោក ហ៊ុន ម៉ាណែត៖ ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ៣ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មាន ៣ដំណាក់កាល នៅក្នុងដំណាក់កាលនីមួយរួមមាន៖ ទី១៖ ជាដំណាក់កាលស្រាវជ្រាវ រកឱ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានជាប់ការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឱ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះ កម្លាំងពេទ្យបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ាន ពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ទី២៖ ជាដំណាក់កាលគ្រប់គ្រងការពារធានាឱ្យបាននូវការរក្សាទុក អ្នកដែលមានការពាក់ព័ន្ធឱ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះ កងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្ល...
ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ លួចរត់ចេញពី​ខេត្តព្រះសីហនុ​បំណងមកភ្នំពេញ

ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ លួចរត់ចេញពី​ខេត្តព្រះសីហនុ​បំណងមកភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ បានរត់ចេញពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ បានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ ៣C-៣២៥៩ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចឃាត់សួរនាំកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីជនជាតិចិន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើ ចត្តាឡីស័ក ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។​...
រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយម៉ាស និងជែលពីប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយម៉ាស និងជែលពីប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយររៀង៖  លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារៈ រួមមានម៉ាស និងជែល ពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដេីម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាល ខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ មិនត្រឹមតែបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធានតំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយ សប្បុរសធម៌ និងជាវប្បធម៌នៃការចែក រំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។ លោកអភិបាលខេត្តបានបញ្ជាក់ថា សម្ភា...
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដែលបុរសអាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩  ស្រុកកងមាស

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដែលបុរសអាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩  ស្រុកកងមាស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដែលឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១)។ ភ្លាមៗនោះ លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកបុរសខាងលើ មកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី...