ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

អាជ្ញាធរខេត្តកោះកុង ប្រើវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យសាងសង់ក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅថ្ងៃទទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង  និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះបង្គោល និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕  ...
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ថ្មី២០២០-២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រឹកថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។ លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មា...
មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកោះកុង)៖មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី នៅថ្ងៃចន្ទី១១ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារភូមិថ្មី ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។​​ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ មឹក បង្គា បន្លែកកូរ ត្នោតចិត និងត្រីងៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្រ្តីជំនាញពុំបានរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ ...
សម្តេចតេជោ បានណែនាំ ១២ចំណុច ដល់ក្រសួងអប់រំ  ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២០-២០២១

សម្តេចតេជោ បានណែនាំ ១២ចំណុច ដល់ក្រសួងអប់រំ  ក្នុងថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២០-២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោក ទំាងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។ ក្នុងឱកាសនេះ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ សម្តេចត...
លោក ស៊ុន ចាន់ថុល ៖ ការសាងសង់ផ្លូវធ្វើម្ដងឱ្យហើយ ឱ្យមានប្រសិទ្ធភាព និងមានគុណភាព

លោក ស៊ុន ចាន់ថុល ៖ ការសាងសង់ផ្លូវធ្វើម្ដងឱ្យហើយ ឱ្យមានប្រសិទ្ធភាព និងមានគុណភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទះខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។ លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីក...
សម្ដេចក្រឡាហោម ៖ អាជ្ញាធរត្រូវបង្ក្រាបនិងទប់ស្កាត់បទល្មើសបញ្ហាគ្រឿងញៀនឲ្យបានទាន់ពេលវេលា

សម្ដេចក្រឡាហោម ៖ អាជ្ញាធរត្រូវបង្ក្រាបនិងទប់ស្កាត់បទល្មើសបញ្ហាគ្រឿងញៀនឲ្យបានទាន់ពេលវេលា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រូវបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា។ សម្ដេចក្រឡាហោម មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។  សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។ សូមបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និង...
កម្ពុជា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករានេះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី១៣អង្សារ ទៅ ១៥អង្សារ 

កម្ពុជា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករានេះសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី១៣អង្សារ ទៅ ១៥អង្សារ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុងនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ចាប់ពី ១៣អង្សារ ទៅ ១៥អង្សារ លាយឡំជាមួយខ្យល់មធ្យម (ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ )។  សម្រាប់រាជធានីភ្នំពេញសីតុណ្ហភាព នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់១៦អង្សារ។    ...
អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព

អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហៃ ស៊ីណា (វឌ្ឍនា) អគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​ត្រូវបានតែងតាំងជាទីប្រឹក្សា​​សមាគមអ្នកសារព័ត៌មានជាតិ​​កម្ពុជា ដើម្បីសេរីភាព ​ជា​ផ្លូវការហើយ កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០២១នេះ​​ ដែល​​ពិធី​ប្រគល់​លិខិតតែងតាំងនេះ ធ្វើ់​ឡើង​នៅទីស្នាក់ការ​​សមាគម​នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ​​។​​ លោកបណ្ឌិត ថាន វុត្ថា ​​ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព បានបញ្ជាក់ថា ​ដោយ​យោងលើ​តម្រូវ​​ការ​​របស់​សមាគ​​​ម​​ និងសមត្ថភាពរបស់ លោកអគ្គនាយក​សារព័ត៌មាន​ ដេលីខ្មែរ ​​គឺលោក ពិតជាមានទឹកចិត្ត ក្នុងការ​​ជួយ​ពង្រឹង​​សមត្ថភាព​​និងវិជ្ជាជីវៈរបស់​អ្នក​​សារព័ត៌មាននៅសមាគម​យើងខ្ញុំ​​ ​។ ដូច្នោះ ​លោកសម្រេចតែងតាំង ហៃ ស៊ីណា ​ដើម្បីឲ្យ​​​លោកមានលទ្ធភាព​​​ជួយពង្រឹង​ក្រមសីលធម៌​ និង​ចំណេះដឹងវិជ្ជាជីវៈ​​ អ្នក​​ដល់ព័ត៌មានយើង​​​​ នៅក្នុងសមាគម​​តែម្តង ពោល លោកនឹងចូលរួម​​ជួយ​បណ្តុះបណ្តាល​​ដល់អ្នកកាសែតយើង​​​តែម្ត...
ក្រសួងទេសចរណ៍ នឹងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលមុននិងក្រោយវិបត្តិកូវីដ១៩

ក្រសួងទេសចរណ៍ នឹងស្តារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលមុននិងក្រោយវិបត្តិកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ រកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិកូវីដ១៩ កាលពី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ អង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ជំហានទី១ ចំណុះឱ្យក្រុមការងារជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។  អង្គប្រជុំបានពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះមួយចំនួនពីលោកបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។  ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ក...
លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ​ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ​ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ខ្ញុំ​ និង​ភរិយា​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...