ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្រ្តីសាខា ក.ប.ប. ខេត្តមណ្ឌលគីរី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសែនមនោរម្យ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ

មន្រ្តីសាខា ក.ប.ប. ខេត្តមណ្ឌលគីរី បានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព នៅផ្សារសែនមនោរម្យ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តមណ្ឌលគីរី)៖ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ ទំនិញ អាល់កុល និងអង្កេតតម្លៃលក់ម៉ាស នៅផ្សារសែនមនោរម្យ និងតាមឱសថស្ថាន ម៉ាត នៅជុំវិញផ្សារ ស្ថិតនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ នេះ ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនរួមមាន៖ បន្លែ សាច់ និងគុយទាវ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលផងដែរ។ ជាលទ្ធផលមន្រ្តីជំនាញពុំបានរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលេីផលិត​ផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប...
រយៈពេល៤ថ្ងៃកំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

រយៈពេល៤ថ្ងៃកំឡុងពេលឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន ២៧ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់ * ខេត្តកំពត៖ ១៥២,១១៩ នាក់ * ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់ * ខេត្តកែប៖ ៨៧,៧៣៧ នាក់ * ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់ * ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់ * ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់ * ខេត្តកោះកុង៖ ៣១,៨៧៩ នាក់ * ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់ * ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។ ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆ...
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទ ផ្ញើសារក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំនេះ​ ខ្ញុំ​ និង​ភរិយា​ សូមគោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមា្នក់ទាក់ទងករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យនេះ បានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្ត។ ចំណែកជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ រ៉េន នៅមិនទាន់ចាប់បាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែតាមស្វែងរក។ ជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបា...
ក.ប.ប. រាជធានីភ្នំពេញបានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាពនៅផ្សារនាគមាសនិងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ក.ប.ប. រាជធានីភ្នំពេញបានបន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាពនៅផ្សារនាគមាសនិងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដោយមានការសហការពី មន្រ្តីនៃនាយកដ្ឋានមន្ទីរពសោធន៍ មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត (ក.ប.ប.) ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារនាគមាស និងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៥៧គំរូរួមមាន៖ ប្រហិត មី គុយទាវ លត បាញ់កាញ់ គ្រឿងសមុទ្រ និងបន្លែ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្រ្តីជំនាញពុំរកឃើញផលិតផលណាដែលមានភាពមិនប្រក្រតីនោះទេ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើ...
សារទាំងស្រុងរបស់ សម្តេចក្រឡាហោម ស ខេង ទៅបងប្អូនជនរួមជាតិជាទីគោរព ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១!

សារទាំងស្រុងរបស់ សម្តេចក្រឡាហោម ស ខេង ទៅបងប្អូនជនរួមជាតិជាទីគោរព ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២១!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បសារទាំងស្រុងរបស់ សម្តេចក្រឡាហោម ស ខេង ទៅបងប្អូនជនរួមជាតិជាទីគោរព ក្នុងឱកាសាឆ្នាំថ្មី ឆ្នាំសកល២០២១! បងប្អូនជនរួមជាតិជាទីគោរព! រយៈពេលពេញមួយឆ្នាំ២០២០នេះ ពោលគឺចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ របាយការណ៍បង្ហាញថានៅឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ ពោលគឺនៅឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនសរុប៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន៤១២១លើក។ ការថយចុះជាង២០ភាគរយនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ៣៣៥នាក់ ស្មើ១៧ភាគរយ។ កាលពីឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ១៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ១៦៤៦នាក់ ប៉ុណ្ណោះ។ ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយចុះចំន...
ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិត ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី សូមគោរពជូនពរចំពោះ លោកជំទាវឧកញ៉ា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ

ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិត ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី សូមគោរពជូនពរចំពោះ លោកជំទាវឧកញ៉ា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិត ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌីសូមគោរពជូនពរចំពោះ លោកជំទាវឧកញ៉ា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ។ លើសពីនេះឧកញ៉ា កែវ មុំ ជាទីប្រឹក្សា ក្រុមប្រឹក្សាភិបាល វិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងកញ្ញា អ៊ឹង ឈីវលី នាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ។ បុគ្គលិកទាំងអស់លើកឡើងថា "ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ សូមគោជូនពរ លោកជំទាវឧកញ៉ា ព្រមទាំងបុត្រា បុត្រី ជួបតែភាពចម្រុងចម្រើន និងសុភមង្គល វិបុលសុខ គ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ"។  ...
លោកឧកញ៉ា  ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងលោកជំទាវ ​ក្នុងឱកាសឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោ និងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

លោកឧកញ៉ា  ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងលោកជំទាវ ​ក្នុងឱកាសឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោ និងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា  ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងលោកជំទាវ  បុត្រា បុត្រី រួមទាំងសហការីទាំងអស់ ​ក្នុងឱកាសឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោនិងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។​​ លោកឧកញ៉ា ផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន "។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមឃុំគ្រងបីបាច់ថែរក្សា សម្តេច​ ទាំងពីរ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកគ្រូ នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីជួយ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ ចាបុីដងវែងនោះ ទើបនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សព្វថ្ងៃលោក មានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទង ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ហើយនៅរសៀលថ្ងៃដដែលក្រុមការងារបានបន្តនាំយកអំណោយរបស់សម្តេចទាំងពីរទៅប្រគល់ជូនលោកតា នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញ មានអាយុ ៦៤ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ អំណោយដែលត្រូវផ្តល់ជូនលោកព្រឹទ្ធាចារ្យទាំងពីររួមមាន៖ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកា ឧបត្ថម្ភប្រចាំឆ្នាំ គឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។ លោកតាព្រឹទ្ធាចារ្យបានសម្តែងនូវកី្តរំ...
លោករដ្ឋមន្រ្តី វេង សាខុន  និងលោកជំទាវ  បុត្រា បុត្រី រួមទាំង ថ្នាក់ដឹកនាំ ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោនិងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

លោករដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ  បុត្រា បុត្រី រួមទាំង ថ្នាក់ដឹកនាំ ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោនិងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ  បុត្រា បុត្រី រួមទាំងថ្នាក់ដឹកនាំ ក្រសួង​​ទាំងអស់ ​ក្នុងឱកាសឆ្នាំសកល២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោនិងសម្ដេចកិត្តិ​​​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។​​ លោករដ្ឋមន្រ្តី វេង សាខុន ផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន  សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមឃុំគ្រងបីបាច់ថែរក្សា សម្តេច​ ទាំងពីរ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។...